អ្នកខ្លះនៅលាវកាន់ឆ្នាំ ហើយច្រើនត្អូញត្អែរថាកាលណាដល់គូ ហេតុអ្វីគេមិនមើលឃើញខ្ញុំ? តែពេលខ្លះខ្លួនឯងភ្លេចមើលនូវចំណុចខ្វះខាតរបស់ខ្លួនឯង។ សម្រាប់នារីទាំងឡាយ ត្រូវដឹងថា ៥ ចំណុចនេះ បុរសមិនចូលចិត្តនោះទេ ហើយបើអ្នកមានចរិតដូចបង្ហាញខាងក្រោម គួរតែផ្លាស់ប្ដូរទៅ ប្រសិនចង់ឃើញពណ៌ស៊ីជម្ពូនៃស្នេហ៍ខ្លះ៖
៥) ត្អូញត្អែរគ្រប់រឿង
គ្មាននរណាចូលចិត្តមនុស្សនិយាយច្រើន ត្អូញត្អែរច្រើននោះទេ។ យូរទៅបើខាងបុរសដឹងថា អ្នកជានារីដែលតែងតែគិតអវិជ្ជមាន ហើយរឿងអ្វីក៏ពឹងផ្អែកលើគេនោះ គេនឹងលែងចង់នៅក្បែរអ្នកហើយ។
៤) អារម្មណ៍ ១ ០០០
ពាក្យថា អារម្មណ៍ ១ ០០០ គឺសំដៅទៅដល់នារី ដែលម្តងសើច ម្តងយំ ចង់ស្រែកក៏ស្រែក គ្រប់ពេលគឺធ្វើតែតាមអារម្មណ៍ខ្លួនឯង មិនចេះខ្វល់ពីអារម្មណ៍របស់អ្នកដទៃឡើយ។ បើនៅរក្សាអត្តចរិតបែបហ្នឹង គឺស្នេហារបស់អ្នកមិនគង់វង្សនោះឡើយ។
៣) គិតអវិជ្ជមាន
ជាមនុស្សទុទ្ទិដ្ឋិនិយម ដែលមើលឃើញគ្រប់រឿងនៅជុំវិញខ្លួនសុទ្ធតែមិនល្អ ហើយប្រកាន់តែគោលជំហរខ្លួនឯងថាល្អ។ យូរទៅគេសឹងតែលែងហ៊ានផ្តល់យោបល់ លែងហ៊ាននិយាយជាមួយអ្នកហើយ ព្រោះអ្នកប្រកាន់ខ្ជាប់តែគំនិតខ្លួនឯងពេក។
២) តែងតែពន្យារពេល
ជាទូទៅមនុស្សស្រីមិនចេះតែព្រម ប្រគល់ចិត្តឲ្យអ្នកនោះទេ ហើយច្រើនប្រាប់ថា ចាំមើលចិត្តគ្នាសិន ឬចាំមើលពេលវេលាមួយរយៈទៀតអីសិន។ ប៉ុន្តែបើគេមិនច្បាស់លាស់ ហើយចេះតែនិយាយលើកពេល អូសបន្លាយពេលរហូតនោះ វាប្រៀបបាននឹងកំពុងលងបន្លាចបេះដូងយើងអ៊ីចឹង។ បែបហ្នឹងហើយកុំអង្គុយស្តាយក្រោយ នៅពេលបន្ទាប់ ប្រសិនគេចាកចេញពីអ្នក។
១) មោទនភាពជ្រុល
មនុស្សស្រីដែលមោទនភាពលើខ្លួនឯងជ្រុល មិនចេះដាក់ខ្លួន បន្ទាបខ្លួនខ្លះ ក៏ជាមនុស្សស្រីដែលមិនស្ថិតក្នុងចំណង់ចង់បានរបស់បុរសភាគច្រើននោះដែរ។ ប្រសិនអ្នកចង់រកបានស្នេហាច្បាស់លាស់មួយ គួរផ្លាស់ប្តូរចរិតបែបហ្នឹងជាបន្ទាន់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក