ជីវិតរស់នៅធម្មតាតាមបែបគន្លងថ្មី ឬក៏ធម្មតាដូចមុនពេលមិនទាន់មានការរាតត្បាតជំងឺកូវីដ-១៩?

បន្ទាប់ពីជួបប្រទះការបិទខ្ទប់រួចមក​ យើងចង់ត្រឡប់ទៅជីវិតធម្មតាវិញ។ ប៉ុន្តែវីរុសកូវីដ-១៩ កំពុងតែចរាចរយ៉ាងទូលំទូលាយនៅក្នុងប្រទេស។ ដូច្នេះយើងត្រូវតែអនុវត្តជីវិតធម្មតារបស់យើងឱ្យទៅជាធម្មតាបែបគន្លងថ្មីមួយ​ ក្នុងការការពារការចម្លងវីរុសកូវីដ-១៩ សម្រាប់បុគ្គល​ សម្រាប់ក្រុមគ្រួសារ​ និងសម្រាប់សហគមន៍​ ប្រសិនបើយើងមិនចង់ឱ្យមាននៃការបើក​ និងបិទខ្ទប់​ ចុះឡើងៗវិញនោះទេ។​

1

ការបាត់បង់ជីវិតនៃស្វាមី​ និងភរិយា​ បណ្តាលមកពីជំងឺកូវីដ-១៩ ក្នុងថ្ងៃតែមួយ​នៅថ្ងៃទី២២​ ខែឧសភា​ ឆ្នាំ២០២១ គឺបានពញ្ញាក់ស្មារតី​ និងបានក្រើនរំលឹកយើងទាំងអស់គ្នាច្បាស់ណាស់ថា​ កូនៗក្តី​ ក្រុមគ្រួសារក្នុងផ្ទះជាមួយក្តី​ និងស្វាមី-ភរិយាក្តី​ ចាំបាច់​ណាស់ដែលត្រូវតែការពារខ្លួនរាល់ពេលដែលចេញក្រៅផ្ទះ​ ហើយត្រូវចងចាំថា​ ពេលត្រឡប់មកផ្ទះវិញ​ សូមកុំនាំវីរុសចង្រៃនេះចូលផ្ទះឱ្យសោះ​ ដើម្បីចៀសវាងឱ្យបាននូវការចម្លងបន្តគ្នា​ ដោយអនុវត្តវិធានការ “៣ការពារ​ និង៣កុំ” ដែលអាចជួយយើងបាន​ ឱ្យរួចផុតពីទុក្ខភ័យ​ និងការបាត់បង់សមាជិកគ្រួសាររបស់យើង។

ប្រសិនបើ​​ ប្រញាប់ប្រញាល់ធ្វើសកម្មភាពប្រចាំថ្ងៃរបស់បុគ្គលម្នាក់ៗ​ និងជាពិសេសការបើកប្រកបរបររកស៊ីទទួលទាន​ឡើងវិញ តាមបែបធម្មតា​ ដូចកាលពីមុនមិនទាន់មានបញ្ហារាតត្បាតជំងឺកូវីដ-១៩​ ដោយមិនបានត្រៀមលក្ខណ:ឱ្យស្របតាមបរិបទ​ “ធម្មតា​ តាមបែបគន្លងថ្មី” ដើម្បីការពារការចម្លងជំងឺកូវីដ-១៩នេះ​ ឱ្យបានត្រឹមត្រូវទុកជាមុន​ទេនោះ​ មិនយូរមិនឆាប់​ យើងនឹងនាំមកនូវការវិលត្រឡប់នៃការឆ្លងរាតត្បាត​និងការបិទខ្ទប់នៅថ្ងៃណាមួយឡើងវិញជាមិនខានឡើយ។ សូមមេត្តាចងចាំត្រង់ចំណុចនេះ។

សូមអរគុណនូវរាល់ការចូលរួមការពារការចម្លងវីរុសនេះ​ ដើម្បីសុខភាពលោកអ្នក​ សុខភាពគ្រួសារលោកអ្នក​ និងសុខភាពសហគមន៍របស់យើង។

អត្ថបទក្រើនរំលឹកដោយ​ លោកជំទាវវេជ្ជបណ្ឌិត​​ ឱ វណ្ណឌីន​ រដ្ឋលេខាធិការក្រសួងសុខាភិបាល​ ប្រធាន​គណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

—————————————-

Unofficial translation from Khmer version above:

New normal life or return to normal the same type as before the Covid-19 pandemic occurrence?

After experiencing lockdown, we want to return back to our normal life. But COVID-19 virus is still circulating widely in the country. So, we must exercise our normal life to a new normal one in preventing COVID-19 transmission for individual, family, and community if we do not want to go through the pattern of re-lockdowns.

The loss of a husband and wife due to Covid-19 disease on the same day, May 22, 2021, has awakened and reminded clearly to all of us that children, family members in-home, and husband and wife must protect themselves every time they go out, and remember that when you return home, do not bring the virus back home to avoid person to person transmission by implementing the "3 do’s and 3 don’ts" measures that the suffering and regret from the loss of family members can be maximized.

If an individual is in a hurry to return back to the daily activities and especially the reopening of daily business as normal as before no Covid-19 pandemic without proper advance preparation in accordance with "New Normal" type of living and doing businesses to prevent the Covid-19 transmission, we may be soon brought back the next surge of mass infection and lockdown again and again in one day. Please do remember these points.

Thank you very much for your effort in preventing COVID-19 transmission for better health of your own, of your family, and of our community.

Reminded Text by H.E. Dr. Or Vandine, Secretary of State for Health, Chairperson of the Adhoc Committee for Rolling out Covid-19 Vaccination, and Spokesperson of the Ministry of Health of Cambodia.