មនុស្សស្រីព្រោះតែហេតុផលទាំងនេះហើយ ដែលធ្វើឱ្យនាងព្រមរស់រងការឈឺចាប់ តែមិនព្រមលែងលះ ឬបែកបាក់ជាមួយនឹងប្ដី ដែលតែងតែធ្វើបាបចិត្តនាង

គ្រប់គ្នាប្រាកដជាធ្លាប់ឃើញហើយថា មានស្ត្រីជាច្រើន ដែលតែងតែទ្រាំរស់នៅជាមួយនឹងប្ដីដែលមិនដែលស្រលាញ់ និងថ្នាក់ថ្នមនាងទាល់តែសោះ។ ផ្ទុយទៅវិញ ជីវិតគ្រួសារមួយនេះមានតែបញ្ហាមិនចេះចប់ ជួបតែរឿងឈឺចាប់ ជូរចត់ គ្រាំគ្រាកាយចិត្តស្ទើរតែរាល់ថ្ងៃ។ ប៉ុន្តែសួរថា ហេតុអ្វីបានជាមនុស្សស្រីបែរជាសុខចិត្តទ្រាំខាំមាត់សង្កត់ចិត្ត បណ្ដោយឱ្យប្ដីធ្វើបាបនាងរាល់ថ្ងៃ តែមិនព្រមលែងលះ មិនព្រមដោះលែងខ្លួនឯងពីរណ្ដៅទុក្ខមួយនេះ?

ជាក់ស្ដែងណាស់ ហេតុផលច្បាស់ជាមានច្រើន តែយ៉ាងណា ហេតុផលទាំង៥ខាងក្រោមនេះហើយ ដែលជាហេតុផលចម្បងបំផុត ដែលធ្វើឱ្យមនុស្សស្រីសុខចិត្តទ្រាំរស់នៅទាំងវេទនាជាមួយនឹងប្ដីដែលធ្វើបាបនាងរាល់ថ្ងៃ។

១. ខ្លាចមានឈ្មោះថាជាស្រីមេម៉ាយ

9724663337185454

មួយជីវិតមនុស្សស្រី នាងច្បាស់ជាខ្លាចណាស់ឈ្មោះថាជាស្រីមេម៉ាយ នាងខ្លាចនឹងការបែកបាក់គ្រួសារយ៉ាងខ្លាំង អ្វីដែលសំខាន់ នាងមិនចង់មានឈ្មោះថាជាស្រីមេម៉ាយ ដែលលែងប្ដីមួយយកប្ដីមួយទៀតនោះឡើយ។ ពាក្យនេះ បើនិយាយក្នុងសង្គមមនុស្សមួយចំនួន គឺគេរើសអើងខ្លាំងណាស់ ដោយមិនខ្វល់ថា នាងក្លាយជាស្ត្រីមេម៉ាយព្រោះតែហេតុផលបែបណាទេ សំខាន់ គេប្រកាន់ថា ស្ត្រីមេម៉ាយគឺមិនល្អ លែងប្ដីម្ដងហើយម្ដងទៀត មកពីមិនចេះរស់នៅចុះសម្រុងក្នុងគ្រួសារ។

ដោយសារតែហេតុនេះហើយ ទើបធ្វើឱ្យមនុស្សស្រីមួយចំនួន ស៊ូទ្រាំរស់នៅជាមួយនឹងមនុស្សប្រុសដែលគ្មានក្ដីមេត្តា គ្មានការស្រឡាញ់ថ្នាក់ថ្នមនាង ព្រោះតែខ្លាចឈ្មោះជាស្ត្រីមេម៉ាយ ខ្លាចត្រូវគេសើចចំអកឡកលើយ ខ្លាចមនុស្សក្នុងសង្គមរើសអើង និងមើលងាយនាង ព្រោះតែនាងគ្មានប្ដីជាសម្អាង គ្មានប្ដីចាំការពារ។

២. ខ្លាចមានបញ្ហាដល់គ្រួសារទាំងសងខាង

Anxiety Giuseppe Cristiano

ចំណុចនេះ វាជាការបន្ថែមសម្ពាធផ្លូវចិត្តរឹតតែខ្លាំង ចំពោះមនុស្សស្រី ដែលត្រូវរស់នៅជាមួយនឹងប្ដីមិនកំណើតហើយ តែបែរជាមិនអាចផ្ដាច់ចំណងប្ដីប្រពន្ធ ហើយត្រូវមករស់នៅជាមួយនឹងទារុណកម្មដួងចិត្ត និងសម្ពាធថែមមួយកម្រិតទៀត ព្រោះតែគិតដល់គ្រួសារទាំងសងខាង។

អាចនិយាយបានថា គ្រួសាររបស់នាង និងគ្រួសារខាងប្ដីមានជាប់ពាក់ព័ន្ធជាសាច់ញាតិបងប្អូន ឬការរកស៊ីអ្វីជាមួយនឹងគ្នា ដូច្នេះ នាងក៏សុខចិត្តទ្រាំរ៉ាប់រងរែកពន់តែម្នាក់ឯង ដើម្បីថែរក្សាចំណងរវាងក្រុមគ្រួសារទាំងសងខាងមិនឱ្យមានការប៉ះពាល់ ឬបែកបាក់ ព្រោះតែនាងត្រូវលែងលះ។

ម្យ៉ាងវិញទៀត ក៏អាចនិយាយបានថា មកពីគ្រួសារខាងប្ដីរបស់នាងជាមនុស្សល្អ ហើយក៏ស្រឡាញ់ គោរព ឱ្យតម្លៃនាងដែរ ទើបនាងសុខចិត្តទ្រាំ ព្រោះថាអ្នកពិបាកចុះសម្រុង មិនមែនជាសាច់ញាតិបងប្អូនរបស់គេទេ គឺតែប្ដីនាងម្នាក់ប៉ុណ្ណោះ ម្ល៉ោះហើយ ព្រោះតែការគោរពចំពោះសាច់ថ្លៃ និងឪពុកម្ដាយក្មេក ក៏ទ្រាំបែបនេះទៅ។

៣. ខ្លាចកូនៗកំព្រាឪពុក

Original

ចិត្តមនុស្សស្រី នាងគិតបំផុតគឺ អារម្មណ៍ និងអនាគតរបស់កូនៗ។ វាមិនមែនជារឿងល្អទេ ដែលត្រូវបណ្ដោយឱ្យកូនក្លាយជាក្មេងកំព្រាឪពុក ធ្វើឱ្យកូនក្លាយជាក្មេងដែលជួបប្រទះគ្រួសារបែកបាក់ មានឪពុកម្ដាយលែងលះគ្នា។ វាក៏រឹតតែពិបាក បើនាងលែងលះ ការបែងចែកកូនអាចបានទៅខាងប្ដី ឬមកខាងនាង តែក៏កូននៅតែមានឈ្មោះថាជាកូន គ្មានម៉ែ ឬគ្មានឪ គ្មានគ្រួសារពេញលេញដូចគេ។

វាពិតជាពិបាកណាស់ ក្នុងនាមជាស្ត្រីមេម៉ាយ ចិញ្ចឹមបីបាច់ថែរក្សា ទំនុកបម្រុងចំពោះកូនតែម្នាក់ឯង ដូច្នេះហើយ នាងមានតែទ្រាំ ទ្រាំចាំដល់កូនៗធំដឹងក្ដី អ្វីៗបានធូរ និងប្រសើរជាងនេះ ចាំគិតទៀត ព្រោះពេលដែលកូនធំឡើង គេច្បាស់ជាយល់ច្បាស់ និងដឹងពីបញ្ហាមួយនេះជាមិនខាន។

៤. ខ្លាចគ្មានអ្នកណាជាជំហរ រកលុយឱ្យក្រុមគ្រួសារ

080489be7ba6a335ad7cd4bbc25cfe5c

វាក៏អាចមកពីនាងត្រឹមជាស្ត្រីមេផ្ទះ មិនមែនជាសសរធំសម្រាប់គ្រួសារ គ្មានការងារ គ្មានមុខរបរ មិនចេះរកលុយ មិនមានចំណូលសម្រាប់គ្រួសារ គឺនាងពឹងផ្អែកលើសមត្ថភាពប្ដីទាំងស្រុង ក្នុងការរកសលុយ និងទំនុកបម្រុងក្នុងគ្រួសារនេះ ដូច្នេះប្រសិនបើលែងលះគ្នាទៅ តើមានអ្នកណាជាសសរសម្រាប់នាងពឹងផ្អែក ផ្នែកលុយកាក់នេះទៅ។

ចំណុចនេះ ជាកំហុសដ៏ធំបំផុតសម្រាប់មនុស្សស្រី ដែលចាំតែលាដៃសុំលុយប្ដីចាយ ដោយមិនគិតគូរពីបញ្ហាប្រឈមទៅថ្ងៃមុខ ប្រសិនបើគ្មានគេ ខ្លួនឯងច្បាស់ជាពិបាករស់នៅ ដូច្នេះហើយ ខ្លួនក៏គ្មានសិទ្ធិក្នុងការគិត ឬសម្រេចចិត្តអ្វីដែរ សូម្បីតែត្រូវគេធ្វើបាបក៏នៅតែទ្រាំជួបជុំបន្តរហូតដល់គ្មានសិទ្ធិត្អូញត្អែរ ឬចាកចេញទាល់តែសោះ។

៥. ព្រោះគិតថានេះជាកម្ម ដែលខ្លួនគួរតែទទួល

Loss

មនុស្សស្រីមួយភាគធំ ពេលជួបជីវិតគូដែលមានតែបញ្ហា ប៉ះប្ដីញៀនល្បែង ស្រី ស្រា មិនចេះធ្វើការរកលុយ តែងតែធ្វើបាប វាយតប់នាងជារៀងរាល់ថ្ងៃ​ ហើយខ្លួនមិនអាចចាកចេញពីប្ដីចោលម្សៀតបែបនេះបាន ក៏ចោទ និងបន្ទោសទៅលើកម្មពៀរដែលខ្លួនមាន ទើបរើសបម្រាស់មិនរួច។

ជាក់ស្ដែងណាស់ កម្មខ្លះ វាក្រាស់ពេកទើបស្រាយមិនចេញ ប៉ុន្តែសម្រាប់ស្រ្តីខ្លះវិញ កម្មនោះពិបាកស្រាយ ក៏ព្រោះតែខ្លួននាងជាអ្នកចង់ផ្អោបជាប់មិនព្រមដោះលែងខ្លួនឯងទៅវិញទេ ទើបមិនជាមិនអាចឱ្យខ្លួនឯងនេះ ងើបរួចពីកម្មនរកនៃចំណងប្ដីប្រពន្ធគ្មានសុភមង្គលបែបហ្នឹង៕

អត្ថបទ ៖ pHknongsrok/ក្នុងស្រុកសូមរក្សាសិទ្ធិ

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖

Avatar photo

Tel: