មនុស្សស្រីម្នាក់ដែលយំព្រោះអ្នក ព្រោះតែនាងស្រឡាញ់អ្នកខ្លាំង ដូច្នេះហើយសូមកុំបន្ទោស កុំស្ដីថាឱ្យនាងអី

នៅពលអ្នកធ្វេីឱ្យនាងយំ​ បេីអ្នកមិនបានលួងនាងទេ សូមកុំបន្ទោសថានាងទន់ជ្រាយ​ កុំបន្ថែមការស្ដីបន្ទោសលើនាងអី ប្រសិនជាអ្នកហ៊ានប្រេីពាក្យថាមនុស្សស្រីយំទន់ជ្រាយណាស់​ ចុះមនុស្សប្រុសដែលធ្វេីឱ្យនាងយំជាមនុស្សបែបណាវិញ?

មនុស្សស្រីមិនងាយយំឱ្យអ្នកណាបានឃេីញនោះទេ​ ហេីយក៏មិនងាយយំនោះដែរ បេីនាងមិនស្រឡាញ់អ្នកខ្លាំង​ ទង្វេីដូចគ្នា​ សម្តីដូចគ្នា អ្នកធ្វេីខុសគ្នាអារម្មណ៍ក៏ខុសគ្នា​ អារម្មណ៍អន់ចិត្ត​ ខឹង​ច្រេីនរបស់មនុស្សមនុស្សស្រី វាកេីតមានឡេីងតែជាមួយមនុស្សនាងស្រឡាញ់តែប៉ុណ្ណោះ​។

4b2dc01eb153e29685c45796058aef0d

ប្រសិន​បេីនាងយំព្រោះតែអ្នក នេះក៏បានន័យថា នាងស្រឡាញ់អ្នកខ្លាំងណាស់​ ពេលនាងយំគ្រាន់តែចូលទៅឱបនាង លួងលោមនាង ជួយជូតទឹកភ្នែកឱ្យនាង ហើយប្រាប់នាងឱ្យឈប់យំទៅ​ នាងក៏សប្បាយចិត្តពេកហេីយ​ វាក៏ជាអារម្មណ៍ដ៏កក់ក្តៅបំផុតដែលនាងចង់បានពីមនុស្សដែលខ្លួនឯងស្រឡាញ់​ដែរ។

មនុស្សស្រីយំ ព្រោះតែអ្នក ​មិនមែនមកពីនាងទន់ជ្រាយ​ អាងទឹកភ្នែកយកមកគំរាមអ្នកនោះទេ​ ប៉ុន្តែទឹកភ្នែកនាងស្រក់ចុះ ព្រោះមនោសញ្ចេតនាដែលនាងមានឱ្យអ្នកវាជ្រាលជ្រៅខ្លាំងណាស់។ មនុស្សស្រីយំកាន់តែខ្លាំង ក៏មានន័យថា ការស្រឡាញ់ដែលនាងមានឱ្យអ្នក ក៏កាន់តែជ្រាលជ្រៅដូចគ្នាដែរ។

C1f0f2cb744c86a355fd1f0676f5c894

ប៉ុន្តែអ្នកត្រូវចាំថា ប្រសិនបើថ្ងៃណាមួយនាងលែងយំ នាងលែងបង្ហាញភាពទន់ជ្រាយឱ្យអ្នកបានឃើញហើយនោះ វាក៏មានន័យថា នាងលែងមានអារម្មណ៍អ្វីចំពោះអ្នកទៀតហើយ ជាពិសេសគឺសេចក្ដីស្រឡាញ់ដែលនាងធ្លាប់មានចំពោះអ្នក វាក៏បានរលាយសាបសូន្យទៅហើយដែរ៕

D7803d8e4e63c180b6115cbf5e49e473

អត្ថបទ ៖ អេដមីន ហត់/ក្នុងស្រុកសូមរក្សាសិទ្ធិ