ខ្ញុំបានព្យាយាមអភ័យ ហើយក៏បានខំថែរក្សាហើយដែរ តែបើនៅតែបាត់បង់ទៀត ខ្ញុំក៏គ្មានអារម្មណ៍សោកស្ដាយអ្វីឡើយ ព្រោះមិនមែនជាកំហុសខ្ញុំទេ

ស្រឡាញ់​គេខ្លាំងពេក​ ក្រែងចិត្តគេពេក​ រហូតដល់គេលែងក្រែងចិត្តខ្ញុំ​ ស្នេហាបានគង់វង្សយូរអង្វែងព្រោះការអត់ធ្មត់​ អន់ឱន​ អធ្យាស្រ័យ​ ចេះគិតដល់អារម្មណ៍គ្នាទៅវិញទៅមក​ ស្លូតខ្លះកាចខ្លះ​ ខ្លាំងខ្លះខ្សោយខ្លះ​ ព្រោះតែចង់ថែរក្សាស្នេហាមួយនេះ​ ទង្វេីមួយចំនួន សម្តីពេលខ្លះរបស់អ្នក វាធ្វេីឱ្យខ្ញុំខឹងហេីយក៏អន់ចិត្តខ្លាំងណាស់ តែខ្ញុំក៏ជ្រេីសយកការនៅស្ងៀម ដោយសារតែខ្ញុំមិនចង់មានរឿងនឹងគ្នា។

គ្រប់ពេលខ្ញុំក៏សុខចិត្តសម្ងំយំតែម្នាក់ឯង​ រួចក៏ជូតទឹកភ្នែកចេញ ហើយក៏ត្រឡប់មកនិយាយជាមួយអ្នកវិញយ៉ាងធម្មតាបំផុត ប្រៀបដូចគ្មានរឿងអីកេីតឡេីងអ៊ីចឹង។​ ជួនកាលខ្ញុំមិនមាត់​មិនមែនខ្ញុំមិនដឹងអ្វីនោះទេ តែខ្ញុំគិតថាការដែលខ្ញុំមិននិយាយ វានឹងអាចធ្វេីឱ្យអ្នកចេះក្រែងចិត្ត​ ក្រែងអារម្មណ៍ខ្ញុំខ្លះ​ តែអ្វីៗក៏ខុសពីការគិតទាំងស្រុង។

917b21ae9b1a0d7f1c5bcbf73e78f326

ខ្ញុំកាន់តែមិនមាត់ អ្នកក៏កាន់តែបានចិត្ត ធ្វេីអ្វីលែងយល់ដល់អារម្មណ៍ខ្ញុំ​ អ្នកធ្វេីខុសច្រេីនលេីកច្រេីនសារខ្ញុំព្រមលេីកទោស​ ព្រមអភ័យ​ តែអ្នកបែរជាមិនព្រមកែ​ អ្នកបែរជាផ្គេីនសាងកំហុសដដែលៗម្តងហេីយម្តងទៀត​។ ព្រោះអាងថាខ្ញុំងាយលួង​ ខ្ញុំងាយចិត្តទន់​ ប៉ុន្តែខ្ញុំចង់ឱ្យអ្នកដឹងថា ខ្ញុំមិនមែនចិត្តទន់​ ខ្ញុំមិនមែនជឿងាយ​ តែខ្ញុំជាមនុស្សដែលផ្តល់តម្លៃដល់មនុស្សដែលខ្ញុំស្រឡាញ់ ​ទេីបខ្ញុំព្រមផ្តល់ឱកាសម្តងហេីយម្តងទៀត​។

ហេតុផលព្រោះតែខ្ញុំមិនចង់បាត់បង់​ អ្នកប្រហែលជាគិតថាខ្ញុំគ្មានជម្រេីស​ ទេីបខ្ញុំព្រមល្ងង់ឱ្យអ្នកបោកលេីសពីពីរលេីកបែបនេះ​។ អ្នកប្រហែលគិតថាខ្ញុំរស់នៅខ្វះអ្នកមិនបាន ទេីបអ្នកចង់ធ្វេីបាបចិត្តខ្ញុំបែបណាក៏បាន​ គ្រប់យ៉ាងដែលខ្ញុំធ្វេីទៅ ព្រោះឧត្តមគតិស្មោះត្រង់របស់ខ្ញុំទៅវិញទេ​ ខ្ញុំតែងតែប្រាប់ខ្លួនឯងជានិច្ចថា​ បេីខ្ញុំស្រឡាញ់អ្នក​ណាហេីយ​ ខ្ញុំនឹងព្យាយាមថែគេឱ្យអស់ពីលទ្ធភាពរបស់ខ្ញុំ​ ខ្ញុំនឹងធ្វេីគ្រប់យ៉ាងដែលខ្ញុំគួរតែធ្វេី​។

A91dacaa0a4f928c98962bebf54be326

ប៉ុន្តែប្រសិនបេីខ្ញុំថែអស់លទ្ធភាពហេីយ វានៅតែមិនគង់​ នៅតែបាត់បង់ខ្ញុំបែបហ្នឹងទៀត ខ្ញុំក៏មិនស្តាយអ្វីដែរ​ ព្រោះខ្ញុំអាចនិយាយបានពេញមាត់ថា ខ្ញុំបានព្យាយាមថែរក្សាហេីយ​ តែបេីវាមិនគង់​ ក៏ចាត់ទុកថាវាមិនមែនជាកម្មសិទ្ធិរបស់ខ្ញុំ​នោះឡើយ។

បាត់បង់របស់ចាត់ទុកថាអស់គ្រោះ​ បាត់បង់មនុស្សចាត់ទុកថាអស់កម្ម​ ឱកាសរបស់ខ្ញុំដែលផ្តល់ទៅឱ្យអ្នកវានឹងអស់​ នៅពេលដែលខ្ញុំមានអាម្មណ៍ថាខ្ញុំឆ្អែតឆ្អន់នឹងទង្វេីគ្រប់យ៉ាងរបស់អ្នក​ ដល់ពេលនោះកុំបន្ទោសថាខ្ញុំចិត្តដាច់ឱ្យសោះ​ តែត្រូវបន្ទោសខ្លួនឯងដែលមិនធ្លាប់ព្យាយាមថែខ្ញុំឱ្យបានល្អ៕

F8d52da5b5e1270fbf5714ec94faa05c

អត្ថបទ ៖ អេដមីន ហត់ / ក្នុងស្រុករក្សាសិទ្ធិ