បើមិនបានស្រឡាញ់ខ្ញុំទេ សូមកុំផ្ដល់ក្ដីសង្ឃឹមក្លែងក្លាយមកឱ្យខ្ញុំអី

បេីមិនស្រឡាញ់ សូមកុំផ្តល់ក្តីសង្ឃឹម​ មនុស្សដែលស្រឡាញ់គេតែងតែធ្វេីគ្រប់យ៉ាងដេីម្បីបាននៅក្បែរមនុស្សខ្លួនឯងស្រឡាញ់​ ចង់ឱ្យគេព្រមទទួលក្តីស្រឡាញ់​ ចង់ទទួលបានអារម្មណ៍ស្រឡាញ់តបមកវិញ​ ប៉ុន្តែសុំជាក្តីស្រឡាញ់ពិតប្រាកដ មិនមែនសម្តែង​ មិនមែនបោកប្រាស់​នោះឡើយ។

ខ្ញុំត្រូវការក្តីស្រឡាញ់ដែលចេញពីបេះដូង​របស់អ្នកយ៉ាងពិតប្រាកដ មិនមែនត្រូវមកបង្ខំចិត្ត​ រឹតតែកុំបង្ហាញទង្វេី​ កាយវិការ​ដូចជាស្រឡាញ់ខ្ញុំអី បេីមិនបានមានចិត្តលេីខ្ញុំទេនោះ​ សូមកុំធ្វើដូចជាស្រឡាញ់ ហើយក៏កុំបង្ហាញកាយវិការ ឬការអាណិតអាសូរចំពោះខ្ញុំ។

D302fea98963fe393f97cacb2aa124af

ខ្ញុំប្រហែលជាឈឺមិនយូរប៉ុន្មានទេ ប្រសិនបេីអ្នកបដិសេធក្តីស្រឡាញ់របស់ខ្ញុំត្រង់ៗ​ ប៉ុន្តែប្រសិនជាអ្នកបែរជាផ្តល់ក្តីសង្ឃឹមឱ្យខ្ញុំ​ ធ្វេីឱ្យខ្ញុំយល់ថា អ្នកក៏មានចិត្តស្រឡាញ់ខ្ញុំដែរ​នោះ ទាំងដែលអ្នកមិនបានស្រឡាញ់ខ្ញុំសូម្បីតែបន្តិច ខ្ញុំពិតជាឈឺចាប់ឆ្លងខែឆ្លងឆ្នាំប្រាកដណាស់​។

អ្នកកាន់តែផ្តល់សង្ឃឹម​ ខ្ញុំក៏កាន់តែលង់ស្រឡាញ់អ្នកខ្លាំងទៅៗ​ ហេីយចុងក្រោយអ្នកក៏និយាយថាអ្នកមិនបានស្រឡាញ់ខ្ញុំ​ អ្វីដែលអ្នកធ្វេីកន្លងមកអ្នកគ្រាន់តែមានអារម្មណ៍ល្អជាមួយខ្ញុំ​ តែមិនបានស្រឡាញ់​នោះឡើយ។

18cb4c8bd40a49942782e127ee4af081

ប្រសិនបេីបែបនេះមែន បេះដូងខ្ញុំប្រាកដជាត្រូវបែកខ្ទេចខ្ទីរកបំណែកមិនឃេីញមិនខាននោះទេ​ ដូច្នោះហេីយ សូមកុំយកក្តីស្រឡាញ់របស់ខ្ញុំទៅលេងសេីច​ កុំលលេងនឹងអារម្មណ៍ខ្ញុំអី​ ស្រឡាញ់​អ្នកតែម្ខាងខ្ញុំឈឺពេកណាស់ទៅហេីយ​ អ៊ីចឹងសូមកុំផ្តល់ក្ដីង្ឃឹមក្លែងក្លាយមកឱ្យខ្ញុំបន្ថែមទៀត បេីអ្នកមិនបានស្រឡាញ់ខ្ញុំទេនោះ៕

អត្ថបទ ៖ អេដមីន ហត់ / ក្នុងស្រុកសូមរក្សាសិទ្ធិ