ក្ដីស្រឡាញ់ពិត គឺជាការផ្ដល់ឱ្យ ដោយមិនគិតពីការតបស្នងនោះឡើយ!

អារម្មណ៍មនុស្សក្រោយខ្នង​ បានត្រឹមតែតាមលួចមេីល​ លួចថែគេពីក្រោយ​ ព្រោះខ្ញុំមិនមែនជាមនុស្សសំខាន់នៅក្នុងចិត្តគេ​ ខ្ញុំបានត្រឹមតែជាមនុស្សម្នាក់ដែលគេមេីលរំលង​ តែក៏មិនដែលមានអារម្មណ៍ថាខឹង ឬស្អប់គេនោះដែរ។

​មនុស្សស្រឡាញ់គេ ទោះគេមិនស្រឡាញ់វិញ​ក៏ដោយ ឱ្យតែបាននៅជិតៗគេក៏ពេញចិត្តហេីយ​ សុំត្រឹមបានឃេីញគេមានក្តីសុខ​ ខ្ញុំក៏អបអរគេពីចម្ងាយ​ ទោះគេផ្តល់ឋានៈឱ្យត្រឹមជាមិត្ត​ ក៏ស្ម័គ្រចិត្តគ្រាន់បានថែគេនៅពេលណាគេជួបទុក្ខ​​ ជួបការលំបាក។

0b3e3cc2208def327637e02947f7c0af

ដឹងច្បាស់ថាជាមនុស្សដែលគេនឹកឃេីញតែពេលណាគេពិបាកចិត្ត​ ដឹងថាយើងមានមុខតែពេលដែលគេត្រូវការ តែក៏ព្រមឱ្យស្មាគេខ្ចីទៅផ្អែក​ ឃេីញគេមិនសប្បាយចិត្តក៏កេីតទុក្ខទៅតាមគេ​ ក្នុងចិត្តចង់ឱ្យតែគេញញឹម​ បេីមាននរណាមកធ្វេីឱ្យគេយំ ក៏ខឹងជំនួស​ សឹងថាច្រានគេទៅឱ្យផុតពីផែនដី​ កុំឱ្យមកធ្វេីបាបមនុស្សដែលខ្ញុំស្រឡាញ់បានទៀត​។

2a2837b7ff6394fde6330860f1297d10

ពេលខ្លះក៏លួចមានសង្ឃឹមបន្តុិចបន្តួច នៅពេលគេស្និទ្ធិស្នាលជាមួយក៏គិតថា គេអាចនឹងមេីលឃេីញយេីង​ ហេីយស្រឡាញ់យេីងវិញនៅថ្ងៃណាមួយ​។ តែប្រសិនបេីវាមិនអាចទៅរួចនោះទេ ខ្ញុំក៏បន់ស្រន់ឱ្យគេបានជួបមនុស្សល្អៗ​ មនុស្សដែលស្រឡាញ់គេ​ បារម្ភ​ពីគេស្មេីខ្ញុំ ឬខ្លាំងជាងខ្ញុំ​ មនុស្សដែលអាចធ្វេីឱ្យអ្នកមានក្តីសុខបាន ខ្ញុំក៏មានក្តីសុខជាមួយដែរ។ បើទោះបីម្នាក់ដែលអ្នកជ្រេីសមិនមែនជាខ្ញុំក៏ដោយចុះ​។

74e9c61c8f55d86d474ac7ac59129693

ប៉ុន្តែបេីថ្ងៃណាមួយគេធ្វេីឱ្យអ្នកទឹកភ្នែក ខ្ញុំនឹងមិនអត់ឱនឱ្យគេជាដាច់ខាត​ ហេីយ​អ្នកត្រូវចាំថា ខ្ញុំនៅត្រង់នេះរង់ចាំអ្នកជានិច្ច​ អ្នកនៅមានខ្ញុំម្នាក់ដែលស្រឡាញ់អ្នកមិនប្រែប្រួល​។ ក្តីស្រឡាញ់​ពិតប្រាកដ​មិនមែនជាការទាមទារ​ តែជាការផ្តល់ឱ្យ​ ឱ្យតែមនុស្សដែលយេីងស្រឡាញ់មានក្តីសុខ​ យេីងក៏សប្បាយចិត្ត​ សុខចិត្តឈឺ​ម្នាក់ឯង​ ឱ្យតែគេញញឹមបាន​ ខ្ញុំក៏ឈឺដោយពេញចិត្ត៕

អត្ថបទ ៖ អេដមីន ហត់/ក្នុងស្រុកសូមរក្សាសិទ្ធិ