ជ្រើសរើស​ស្រទាប់​ផ្កា​មួយ ដើម្បី​ដឹង​ពី​ចំណុច​លេចធ្លោ ដែល​ធ្វើ​ឲ្យ​មនុស្ស​ជុំវិញ​ខ្លួន​ចូលចិត្ត​អ្នក

មនុស្ស​យើង​ម្នាក់ៗ​មាន​ចំណុច​លេចធ្លោ​ផ្សេង​ពី​គ្នា ​ខ្លះ​ទៅ​ពូកែ​សម្តី ខ្លះ​ពូកែ​យក​ចិត្ត​ទុក​ដាក់​អ្នក​ដទៃ និង​ចំណុច​ផ្សេង​ជា​ច្រើន ដែល​អាច​ទាក់ទាញ​ចិត្ត​មនុស្ស​នៅ​ជុំវិញ​ខ្លួន ឲ្យ​គេ​ចូលចិត្ត​មក​នៅ​ក្បែរ​អ្នក​និង​រាប់អាន​អ្នក។

ចុះ​អ្នក​វិញ តើ​គិត​ថា​ចំណុច​លេចធ្លោ​របស់​ខ្លួន​ឯង​គឺ​ជា​អ្វី? តាម​រយៈ​ការ​ទស្សន៍ទាយ​បែប​វិទ្យាសាស្រ្ត​មួយ​នេះ យើង​សូម​ឲ្យ​អ្នក​ជ្រើសរើស​នូវ​ស្រទាប់​ផ្កា​មួយ​ក្នុង​ចំណោម​ស្រទាប់​ផ្កា​ទាំង ៤ ហើយ​ផ្ទៀងផ្ទាត់​ចម្លើយ​ដូច​ខាង​ក្រោម៖

ស្រទាប់​ផ្កា​ទី ១

1

មើល​ពី​សំបក​ក្រៅ​អ្នក​ជា​មនុស្ស​ថ្លៃថ្នូរ តែ​រៀន​អឹមអៀម​បន្តិច ដែល​ធ្វើ​ឲ្យ​អ្នក​ដទៃ​គេ​ល្មមៗ​មិន​សូវ​ហ៊ាន​ចូល​មក​និយាយ​រក​អ្នក​ឡើយ។ ប៉ុន្តែ​អារម្មណ៍​នេះ​វា​នឹង​បាត់​ទៅ​វិញ ក្រោយ​គេ​ស្គាល់​អ្នក​កាន់​តែ​ច្បាស់ ហើយ​ទាក់ទង​ដឹង​ចិត្ត​គ្នា។

ពេល​គេ​ស្គាល់​អ្នក​ច្បាស់​ហើយ គេ​នឹង​ភ្ញាក់ផ្អើល​ពី​អត្តចរិត​ដែល​ចេះ​លេង​សើច​របស់​អ្នក និង​ការ​ដែល​ពូកែ​និយាយ​ទៅ​មក ដោយ​ខុស​ពី​អ្នក​ជា​ខ្លួន​ឯង​ទាំង​ស្រុង​កាល​ស្គាល់​គ្នា​ដំបូង។ វា​មាន​រឿងរ៉ាវ​ខ្លះ​ទៀត ដែល​ធ្វើ​ឲ្យ​ពួក​គេ​ពិបាក​ទស្សន៍ទាយ​ទុក​ជា​មុន​អំពី​អត្តចរិត​របស់​អ្នក ប្រសិន​មិន​ទាន់​ស្គាល់​គ្នា​ច្បាស់។

ស្រទាប់​ផ្កា​ទី ២

2

អ្នក​តែងតែ​ពាំនាំ​នូវ​កម្លាំង​វិជ្ជមាន​មក​កាន់​មនុស្ស​ជុំវិញ​ខ្លួន ដោយ​អ្នក​មាន​ភាព​ជា​អ្នក​ដឹកនាំ​និង​មនុស្ស​មាន​ទំនួល​ខុស​ត្រូវ​តាំង​ពី​ដើម​រៀង​មក។ បើ​ក្នុង​ក្រុម​ដើរ​ជុំ​គ្នា ​ហើយ​កំណត់​ចង់​ធ្វើ​អ្វី​មួយ​នោះ ម្នាក់ៗ​តែងតែ​រុញ​ឲ្យ​អ្នក​ឡើង​ជា​មេ​ក្រុម ដើម្បី​រៀបចំ​និង​សម្រេច ព្រោះ​ពួក​គេ​ជឿជាក់​លើ​ភាព​រឹងមាំ និង​ការ​គិត​របស់​អ្នក។

អ្នក​ក៏​ជា​មនុស្ស​ដែល​ផ្សងព្រេង ហើយ​មិន​ខ្លាច​នឹង​ការ​សាកល្បង​ក៏​ដូច​ជា​ប្រឈម​នូវ​បទពិសោធន៍​ថ្មី។ បើ​កាល​ណា​ជួប​បញ្ហា អ្នក​មិន​អង្គុយ​ត្អូញ​ហើយ​ស្រែក​ថា​ ខ្លាច នោះ​ទេ ​ផ្ទុយ​ទៅ​វិញ​អ្នក​រមែង​ស្វះស្វែង​រក​ដំណោះស្រាយ​បាន​យ៉ាង​រហ័ស។

ស្រទាប់​ផ្កា​ទី ៣

3

អ្នក​ជា​មនុស្ស​រួសរាយ ពូកែ​ខាង​បង្កើត​ទំនាក់ទំនង ដែល​អាច​ជជែក​និង​និយាយ​ជាមួយ​មនុស្ស​គ្រប់​ភេទ គ្រាប់​វណ្ណៈ ដែល​មនុស្ស​ល្មមៗ​មិន​អាច​ធ្វើ​បាន​ឡើយ។ ជា​ទូទៅ​អ្នក​មាន​ខ្សែ​បណ្តាញ​ច្រើន​ណាស់។ យ៉ាង​ណា​អ្នក​ក៏​ជា​ប្រភេទ​មនុស្ស​ចាស់​ទុំ និង​ពោរពេញ​ដោយ​ភាព​ច្នៃប្រឌិត។

បើ​ក្នុង​ទំនាក់ទំនង​ស្នេហា​វិញ អ្នក​រាង​ងប់ងុល​បន្តិច ហើយ​ក៏​ពូកែ​ខាង​បង្កើត​អារម្មណ៍​រ៉ូមែនទិក​ជាមួយ​ដៃ​គូ​ណាស់​ដែរ។ ជា​ទូទៅ​ការ​ទាក់ទង​គ្នា​របស់​អ្នក អ្នក​ច្រើន​គិត​ពី​អារម្មណ៍​របស់​គេ​ដោយ​ប្រុងប្រយ័ត្ន​បំផុត។

ស្រទាប់​ផ្កា​ទី ៤

4

អ្នក​ជា​មនុស្ស​ស្មោះត្រង់ ហើយ​មិន​ចេះ​លាក់​ចរិត ពោល​គឺ​តែងតែ​បង្ហាញ​ចរិត​ធម្មជាតិ​ទៅ​កាន់​មនុស្ស​គ្រប់​គ្នា។ នរណា​រាប់​បាន ក៏​បាន នរណា​រាប់​មិន​បាន ក៏​ហី តែ​អ្នក​ដែល​ជា​មនុស្ស​ស្គាល់​អ្នក គឺ​រមែង​ជា​មនុស្ស​ត្រង់​ទៅ​ត្រង់​មក​ដូច​គ្នា មិន​ចេះ​ពុតត្បុត​ចង់​ខ្សែ​លើ​លើ​គ្នា​ឡើយ។

នៅ​ក្បែរ​អ្នក​ពួក​គេ​មាន​អារម្មណ៍​ថា​ ទទួល​បាន​សុវត្ថិភាព ដ្បិត​បើ​ជា​មនុស្ស​សាមញ្ញ តែ​ពោរពេញ​ដោយ​ផាសុកភាព និង​ភាព​ស្ថិតស្ថេរ។ ក្នុង​ន័យ​ស្នេហា អ្នក​ជា​មនុស្ស​មិន​ចេះ​ក្បត់​គេ​ឡើយ ហើយ​មាន​បេះដូង​បើក​ទូលាយ មិន​សូវ​ប្រកាន់​ទៅ​លើ​ដៃ​គូ​ម្ខាង​ទៀត​នោះ​ទេ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក