ស្មោះមួយដឹងមួយ ស្រលាញ់ស្មោះងាប់ចោល គឺជាចរិតពិតរបស់តារានិករទាំង៤នេះ

លើលោកនេះគ្មានអ្នកណាចង់ជួបស្នេហាដែលកុហក បោកប្រាស់ និងមានចិត្តក្បត់ផិតនោះទេ គឺតែងតែចង់បានមនុស្សម្នាក់ ដែលស្រលាញ់ខ្លួនពិត មានចិត្តស្មោះត្រង់ មានស្នេហាមួយនឹងមួយហើយ ។ តែចរិត និងសន្តានមនុស្សខ្លះពិតជាមិនអាចចៀសបានឡើយនូវចិត្តកុហកបោកប្រាស់របស់ខ្លួន។

True Love 1024x626

យ៉ាងណាមិញតាមការស្រាវជ្រាវបានរកឃើញថា មានតារានិករ ៤ ដួង ត្រូវគេដឹងថាជាមនុស្សស្មោះត្រង់ និងមានសន្តានចិត្តល្អជាងគេបំផុត ហើយបើនិយាយពីរឿងស្នេហាវិញនោះ គេគ្មានថ្ងៃមានចិត្តក្បត់ចិត្តនោះគេ អាចនិយាយបានថាស្រលាញ់មួយដឹងមួយ ស្រលាញ់ស្មោះងាប់ចោល។

12 73 Scaled

តារានិករចិត្តស្មោះទាំង ៤ នោះមានដូចជា ៖

១. Taurus (២០ មេសា - ២០ ឧសភា)

Taurus នៅពេលដែលដាក់ចិត្តថាស្រលាញ់នរណាម្នាក់ហើយ គឺស្រលាញ់ស្មោះងាប់ចោល ហើយចរិតផិតក្បត់មិនមែនជាចរិតរបស់តារានិកររូបនេះទេ។ ពិសេសនោះ Taurus គឺជាតារានិករដែលគួរឱ្យទុកចិត្តខ្លាំងបំផុត ព្រោះតែភាពស្មោះត្រង់ខ្លាំងរបស់គេ ដូចនេះអ្នកអាចទុកចិត្ត និងពឹងពាក់លើតារានិករនេះបាន ហើយកុំបារម្ភរឿងកុហកបោកប្រាស់នោះ គឺដោយសារតែតារានិករនេះ ជាតារានិករ ដែលកុហកអន់បំផុត។

2taurus1_85

២. Virgo (២៣ សីហា - ២២ កញ្ញា)

Virgo គឺជាតារានិករដែលមានបេះដូងធំ កក់ក្តៅ និងចិត្តល្អ ហើយពាក្យថាក្បត់បោកប្រាស់គ្មាននៅក្នុងវចនានុក្រមរបស់តារានិកររូបនេះឡើយ ដូច្នេះតែដាក់ចិត្តថាស្រលាញ់ហើយប្រាកដជាគ្មានចិត្តងាករេទេ ថែមទាំងមិនមានអ្វីជាអាថ៌កំបាំងទៀតផង។

អ្វីដែលសំខាន់ តារានិកររូបនេះ ភាគច្រើនត្រូវបានគេធ្វើបាបចិត្ត និងបោកប្រាស់ស្នេហាច្រើនដងហើយ ដូច្នេះគេដឹងពីទំហំនៃការឈឺចាប់មួយនេះ ហើយវាជាមេរៀនដែលគេនឹងមិនធ្វើបែបនេះចំពោះអ្នកផ្សេងទៀតដែរ។ ម្យ៉ាងវិញទៀត ពេលដែលគេគិតអ្វី មានអារម្មណ៍អ្វីគេនឹងសួរអ្នកត្រង់ៗ ព្រោះគេមិនចង់ទទួលបានគេកុហក រិះគន់ ឬត្រូវបានគេក្បត់ចិត្ត ធ្វើបាបចិត្ត និងចាកចេញដូចពេលមុនៗឡើយ។

6virgo1_85

៣. Libra (២៣ កញ្ញា - ២២ តុលា)

Virgo ជាមនុស្សស្រលាញ់យុត្តិធម៌ ហើយស្អប់ភាពអយុត្តិធម៌ និងភាពសំអៀងបំផុត ហើយការកុហកបោកប្រាស់ជារឿងដែលតារានិករគ្មានផ្លូវធ្វើវានោះឡើយ។ ជាពិសេសតារានិកររូបនេះ តែងតែមានចិត្តល្អ​ គិតគូពីអ្នកដទៃ និងអ្នកស្រលាញ់អ្នកដទៃជាងអ្វីៗទាំងអស់ ដូច្នេះមានហេតុផលអ្វីដែលធ្វើឱ្យតារានិកររូបនេះ មានចិត្តប៉ងចិត្តបោកប្រាស់ និងធ្វើបាបចិត្តមនុស្សដែលខ្លួនស្រលាញ់នោះ។

ដោយសារតែចង់ឱ្យមានស្មើភាពគ្នា និងមានភាពយុត្តិធម៌ គេនឹងមិនធ្វើរឿងដែលល្មើសដល់អ្នកដទៃសោះឡើយ ហើយការកុហក បោកប្រាស់ និងក្បត់ចិត្តជាជម្រើសចុងក្រោយដែលគេធ្វើនៅពេលដែលគេគ្មានជម្រើស។

7libra1_86

៤. Pisces (១៩ កុម្ភៈ - ២០ មីនា)

Pisces ទោះមិនសូវមានភាពផ្អែមល្ហែម និងចេះរ៉ូមែនទិកខ្លាំង តែគេមានបេះដូង មានចិត្ត ទៅលើមនុស្សដែលគេស្រលាញ់តែម្នាក់គត់ គ្មានចិត្តកុហក និងបោកប្រាស់មនុស្សជាទីស្រលាញ់នោះទេ ពោលគឺមានតែស្នេហ៍ស្មោះ ចិត្តស្មោះត្រង់ និងតែងតែធ្វើអ្វីគ្រប់យ៉ាងដើម្បីមនុស្សដែលគេស្រលាញ់សប្បាយចិត្ត។

ម្យ៉ាងវិញទៀត តារានិករ រូបនេះជាមនុស្សដែលពូកែថែរក្សាទំនាក់ទំនងស្នេហារបស់គេណាស់ រឿងក្បត់មិនប្រព្រឹត្តិនោះទេ ដូច្នេះមានហេតុផលអ្វីដែលគេត្រូវលួចលាក់មានស្នេហាផ្សេងបំផ្លាញស្នេហាខ្លួនដែលខំសាងឡើង និងថែរក្សាដោយលំបាកនោះ។ ពិសេសគេជាមនុស្សដែលពូកែមានចិត្តអាណិត មេត្តា និងគិតពីអារម្មណ៍អ្នកដទៃណាស់ ហើយគេនឹងគ្មានថ្ងៃនិយាយ ឬសម្តែងអ្វីដែលធ្វើឱ្យអ្នកដទៃឈឺចាប់នោះទេ៕

12pisces1_84

រក្សាសិទ្ធ៖ ក្នុងស្រុក

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers

Avatar photo

Tel: