ជាការពិតមនុស្សយើងមា្នក់ៗមានលក្ខណៈអំណោយទានពីធម្មជាតិខុសពីគ្នា ខ្លះទៅលេចធ្លោនូវចំណុចនេះ តែខ្វះខាតចំណុចនោះ ហើយគ្រប់យ៉ាងគឺមិនអាចល្អឥតខ្ចោះទាំងអស់នោះទេ។
តើអ្នកដឹងច្បាស់ពីចរិតធម្មជាតិរបស់អ្នកហើយឬនៅ? តាមរយៈការតេស្តបែបវិទ្យាសាស្រ្តទំនើបមួយនេះ យើងសូមឲ្យអ្នកជ្រើសរើសនូវផ្កាមួយ ក្នុងចំណោមផ្កាទាំង ៣ ដូចបង្ហាញខាងលើ ហើយទៅធ្វើការផ្ទៀងផ្ទាត់ចម្លើយ៖
ផ្កាទី ១ ពណ៌ផ្កាឈូក
អ្នកជាមនុស្សដែលចូលចិត្តយកអាសាមនុស្សជុំវិញខ្លួន ហើយផ្តល់ឲ្យពួកគេនូវគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ក៏ដើម្បីតែម្យ៉ាង នោះគឺចង់ឃើញអ្នកជុំវិញខ្លួនអាចរីករាយដូចជាអ្នក។
អ្នកចូលចិត្តធ្វើជាគំរូដ៏ល្អម្នាក់ ក្នុងការសាយភាយនូវទង្វើល្អឲ្យអ្នកដទៃផ្សេងទៀតបានឃើញនិងអនុវត្តតាម ដែលវាជាផ្នែកនៃគុណតម្លៃដ៏ធំបំផុតមួយក្នុងជីវិត។
ផ្កាទី ២ ពណ៌ស្វាយ
អ្នកជាមនុស្សដែលគ្មានថាមពលអវិជ្ជមាននៅជាប់ខ្លួននោះទេ គ្រប់យ៉ាងក្នុងការគិតក្នុងក្រសែភ្នែករបស់អ្នក តែងតែមើលទៅលើភាពវិជ្ជមានច្រើនជាង។ តែអ្នកក៏មិនងាយនឹងឲ្យនរណាម្នាក់អូសទាញឲ្យទៅធ្វើរឿងអ្វីមួយបានដោយងាយៗនោះដែរ ហើយវាជាធម្មជាតិរបស់អ្នកសុទ្ធតែម្តង។
លើសពីនេះអ្នកក៏រមែងជាមនុស្សមានឥទ្ធិពលម្នាក់ ដែលតែងតែបំផុសឲ្យអ្នកដទៃមានក្តីសង្ឃឹមក្នុងការរស់នៅ និងតែងតែណែនាំផ្តល់នូវយោបល់ល្អៗទៅកាន់ពួកគេជារឿយៗ។
ផ្កាទី ៣ ពណ៌លឿង
ជាមនុស្សដែលពូកែនិយាយ ពូកែខាងទំនាក់ទំនង ដែលមិនងាយងាប់ក្រឡានោះទេ ក្នុងការធ្វើអ្វីមួយ។ ធម្មជាតិរបស់អ្នក បានផ្តល់ឲ្យនូវទេពកោសល្យនៃការនិយាយដ៏ប៉ិនប្រសព្វមួយនេះ ដែលធ្វើឲ្យមនុស្សជាច្រើនគេចូលចិត្តនិងរាប់អានអ្នក។
បើបន្តភាពជាខ្លួនឯង ប្រើប្រាស់ថាមពលដែលខ្លួនឯងមាន អ្នកនឹងស្វែងរកឃើញភាពជោគជ័យឆាប់ៗនេះ។ ចូរមានមោទនភាពចំពោះអ្វីដែលខ្លួនឯងបានខិតខំកន្លងមកផង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក