សល់រយៈពេលតែ ១០ ថ្ងៃទៀតប៉ុណ្ណោះ ទំព័រខែឧសភា នឹងត្រូវបញ្ចប់ ហើយត្រូវបើកទំព័រខែថ្មីមិថុនា។ យ៉ាងណានៅចុងខែនេះ តាមជើងលេខ គឺតំណាលមកថា អ្នកកើតឆ្នាំទាំង ៣ នេះ នឹងមានរាសីឡើងខ្ពស់ត្រដែត៖
ឆ្នាំឆ្លូវ
មនុស្សដែលកើតឆ្នាំឆ្លូវ (គោ) តែងតែរមែងជាមនុស្សដែលរួសរាយ រាក់ទាក់ និងស្មោះត្រង់។ ពួកគេមានគុណសម្បត្តិជាច្រើនក្នុងជីវិត ដែលនាំឲ្យទទួលបានការស្រលាញ់ពីមនុស្សជុំវិញខ្លួន។
នៅចុងខែឧសភានេះ គេនឹងទទួលបានការកោតសរសើរ ការឲ្យតម្លៃពីអ្នកមានតំណែងធំជាងខ្លួន ហើយអាចឡើងមុខមាត់ បុណ្យស័ក្ដិ ក្នុងអាជីពការងារទៀតផង។ នៅក្នុងវិស័យណាក៏ដោយ អ្នកកើតឆ្នាំគោ នឹងបង្កើតបានលទ្ធផលជាទីគាប់ចិត្ត ហើយបើការធ្វើជំនួញនឹងទទួលបានការពេញចិត្តគាំទ្រពីអតិថិជន លក់ដាច់បានច្រើន លើសគោលដៅរំពឹងទុកក៏មាន។
ឆ្នាំមមី
ជាទូទៅអ្នកកើតឆ្នាំសេះ គឺជាមនុស្សរឹងមាំ ហើយឧស្សាហ៍ព្យាយាម និងមានទំនួលខុសត្រូវខ្ពស់។ នៅចុងខែឧសភានេះ ពួកគេនឹងជួបសំណាងធ្លាក់ពីលើមេឃ ស្គុះស្គាយដូចផ្កានាពេលព្រឹកព្រលឹម។
នៅក្នុងជំនួញឬការងារ នឹងទទួលបានការជាវពីអតិថិជនជាច្រើន ហើយបើការងារជាប់កុងត្រា គេនឹងបន្តកុងត្រាថ្មីឲ្យទៀត។ គេក៏អាចនឹងជួបអតិថិជនថ្មី ដែលកាន់តែល្អជាងមុន ហើយសុទ្ធតែជាមនុស្សថ្លៃថ្នូរដែលអាចបន្ថែមសំណាងដល់គេ។
ឆ្នាំជូត
អ្នកកើតឆ្នាំជូតច្រើនតែជាមនុស្សដែលឈ្លាសវៃ រហ័សរហួន និងស្វាហាប់។ មុនពេលធ្វើអ្វីមួយ ពួកគេមានការគិតល្អិតល្អន់និងប្រុងប្រយ័ត្នខ្លាំង មិនងាយឲ្យមានកំហុសកើតចេញមកឡើយ។
នៅចុងខែឧសភានេះ សម្រាប់អ្នកកើតឆ្នាំជូត នឹងមានការកើនឡើងផ្នែកទ្រព្យសម្បត្តិ តែក៏អរគុណនូវការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់អ្នកកន្លងមកដែរ។ នៅកន្លែងធ្វើការនឹងមានលទ្ធផលល្អជាងមុន នៅកន្លែងធ្វើជំនួញនឹងមានភ្ញៀវបុកចូលខ្លាំងជាងមុន ហើយបើស្ថិតក្រោមការគ្រប់គ្រងរបស់ថ្នាក់លើ ក៏នឹងមានថ្នាក់ដឹកនាំខាងលើ គេសរសើរនិងផ្តល់រង្វាន់ថែមមទៀតផង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក