ពេលឈ្លោះគ្នា ទោះខឹងខ្លាំងយ៉ាងណាក៏ដោយ ដាច់ខាតកុំនិយាយពាក្យទាំង៣ឃ្លានេះឱ្យសោះ

នៅពេលឈ្លោះគ្នា​ យេីងក៏កំពុងតែខឹងរៀងខ្លួន​ ដូច្នេះហេីយពាក្យអីក៏អាចនិយាយចេញទៅបាន​ ប៉ុន្តែមានពាក្យ៣ឃ្លាដែលគូស្នេហ៍គ្រប់គូមិនគួរប្រេីដាក់គ្នាទាល់តែសោះនៅពេលឈ្លោះគ្នា​។ តោះ! ខាងក្រោមនេះ គឺជាឃ្លាដែលអ្នកមិនគួរប្រេីនៅពេលកំពុងឈ្លោះប្រកែកគ្នាជាមួយនឹងដៃគូទាល់តែសោះ!

១. ខ្ញុំស្តាយណាស់ដែលស្រឡាញ់អ្នក

3d53bbb0111949a68bd6b2dc05a8bdf1

ទោះមិនបាច់បកស្រាយច្រេីន​ ក៏អាចបង្ហាញថា នៅពេលដែលអ្នកស្តាប់ឮឃ្លានេះពីមាត់មនុស្សដែលខ្លួនឯងកំពុងពេញស្រឡាញ់ ប្រាកដជាឈឺចាប់មិនស្ទេីរនោះទេ​ សឹងតែថារត់ទៅបោកក្បាលនឹងជញ្ជាំងភ្លាមៗតែម្តង។​ ឃ្លានេះអ្នកប្រហែលជាចេះតែនិយាយចេញទៅព្រោះកំពុងតែខឹង​ និយាយអីឱ្យតែបានឈ្នះ​ ឱ្យតែម្នាក់ទៀតស្ងាត់មាត់រកពាក្យមកប្រកែកតមិនបាន​តែប៉ុណ្ណោះ។

តែកុំភ្លេចថា អ្នកស្តាប់មិនបានគិតថាគ្រាន់តែជាសម្តីពេលខឹង​តែប៉ុណ្ណឹងទេ តែវាធ្វេីឱ្យគេត្រូវឈឺខ្លាំងណាស់​ ឈឺបែបរកពាក្យអ្វីមកប្រាប់មិនបាន​ មិនដឹងថានិយាយបែបណាឱ្យសមនឹងចិត្តឈឺ​ រួចក៏បន្ទោសខ្លួនឯងថា មិនល្អ ដល់ថ្នាក់ធ្វេីឱ្យគេស្តាយក្រោយ​ អ៊ីចឹងមានន័យគ្រប់យ៉ាងដែលខ្លួនបានលះបង់ដេីម្បីគេកន្លងមក វាអត់មានន័យអីបន្តិចសោះឬយ៉ាងម៉េច? ត្រឹមពាក្យមួយឃ្លា តែបង្កប់នូវអត្ថន័យដែលអាចធ្វេីឱ្យអ្នកស្តាប់ឮហេីយ​ ឈឺចាប់រាប់រយពាន់ដង​ ប្រៀបដូចទៅនឹងគេយកកាំបិតមកចាក់ចំកណ្តាលដេីមទ្រូងអ៊ីចឹងដែរ។

២. អ្នកមិនល្អដូចគេ

8f9adb5b0e3f3d4fe9aa3d871badf0fc

ស្រឡាញ់​គ្នា ក្រែងយេីងស្រឡាញ់តែពីរនាក់មែនអត់?​ ចុះហេតុអីពេលដែលឈ្លោះគ្នា ចាំបាច់យកអ្នកដទៃមកពាក់ព័ន្ធ​? គ្មានអ្នកណាល្អជាងអ្នកណាទេ​ គ្រប់គ្នាមានចំណុចល្អ និងមិនល្អរៀងៗខ្លួន​ ដូច្នេះកុំបំបាក់ទឹកចិត្តមនុស្សដែលអ្នកស្រឡាញ់ដោយការយកគេទៅប្រៀបធៀបនឹងអ្នកដទៃ​ មិនថាអ្នកចាស់​ អ្នកថ្មី​ អ្នកទី៣​ ឬ​ អ្នកផ្សេងណាក៏ដោយ​ បេីម្នាក់ខុស​ ម្នាក់ត្រូវចេះកែតម្រូវ​ មិនមែនស្តីបន្ទោស​ ហេីយយកទៅប្រៀបធៀបនឺងអ្នកដទៃទេ​ ព្រោះអារម្មណ៍ដែលត្រូវគេយកទៅប្រៀបធៀបនេះ វាពិតជាឈឺចាប់ណាស់​ ក៏មានអារម្មណ៍ថា ខ្លួនឯងពិតជាអន់ខ្លាំងផងដែរ។

ត្រូវចាំ សម្តីដែលនិយាយចេញមកហេីយលេបទៅវិញមិនបានទេ​ ដូច្នេះហេីយ កុំនិយាយវាចេញផុយៗពេក​ ទោះខឹងខ្លាំងយ៉ាងណាក៏ដោយ អ្នកក៏មិនគួរប្រេីឃ្លាបែបនេះទៅកាន់មនុស្សដែលអ្នកស្រឡាញ់ដែរ​ ព្រោះឃ្លានេះបានបញ្ជាក់ថាអ្ន្កកកំពុងតែមេីលងាយ​ ហេីយក៏មិនឃេីញតម្លៃមនុស្សខ្លួនឯងស្រឡាញ់​ បេីមិនបានលេីកតម្កេីងគ្នាទេ​ កុំបន្ទាបតម្លៃគ្នាថែម​ ដែលធ្វើឱ្យម្នាក់ទៀតកាន់តែមា​នអារម្មណ៍ឈឺកាន់តែខ្លាំង។

៣. បែកគ្នាទៅ​

C9fdc78173b2c4aa62f738c7a422ddae

ពាក្យនេះជាពាក្យដែលពេញនិយមបំផុតហេីយ​ នៅពេលឈ្លោះគ្នា​ ម្នាក់ៗកំពុងក្តៅរៀងខ្លួន​ ឈ្លោះហត់​ ចង់ឱ្យឆាប់ចប់​ មិនបានគិតអីច្រេីនក៏និយាយថា​ "បែកគ្នាទៅ​"​ ពាក្យនេះ ខ្លី​ៗ ងាយៗ​ ស្រួលនិយាយ​ តែកុំភ្លេចថា​វាពិបាកធ្វេី​ បន្ទាប់ពីនិយាយរួច​ មួយសន្ទុះក្រោយមកឈប់ខឹង​ ចិត្តក៏ចាប់ផ្តេីមត្រជាក់​ ក៏នឹកគិតថាខ្លួនឯងបាននិយាយពាក្យបែកគ្នាទៅហេីយ​ ហេីយអង្គុយយំស្តាយក្រោយមិនគួរណានិយាយបែបហ្នឹង​។

កុំព្រោះតែរឿងតិចតួច បែរជាហ៊ានពោលពាក្យបែក ទាំងដឹងច្បាស់ថាខ្លួនឯងនៅស្រឡាញ់គេប៉ុនណា​ ឈឺចាប់ខ្លាំងណាស់ដែលត្រូវបាត់បង់មនុស្សខ្លួនឯងស្រឡាញ់ព្រោះចិត្តឆេវឆាវ​ សម្តីម៉ាត់ៗប្រាវៗ​ ខឹងគេមួយឆាវហ៊ានសុំលា​ ធ្លាប់បានឮទេថា​ កុំសម្រេចចិត្តពេលខឹង​ ព្រោះវាអាចធ្វើឱ្យយេីងស្តាយក្រោយនោះអី​។

1ee6b1a7cc137f2cd5489ef06b9b22ff

ពេលយេីងកំពុងខឹង ចាត់ទុកថាយេីងកំពុងតែមិនមានសតិគ្រប់គ្រាន់​ ដឹងបែបនេះហេីយ ខឹងប៉ុនណាក៏ដោយកុំអាលនិយាយថាបែកគ្នា​ ចាំដល់ចិត្តត្រជាក់សិន​ រួចគិតមួយៗឡេីងវិញ បេីចិត្តនៅតែប្រាប់ថាសម្រេចច្បាស់ហេីយថាបែកសឹមនិយាយវាចេញទៅ​ ប្រសិនបេីមនុស្សដែលអ្នកស្រឡាញ់ជាមនុស្សពូកែអត់ធ្មត់ គេអាចនឹងមិនព្រមបែកតាមពាក្យអ្នកទេ​ តែអ្នកក៏នៅតែមិនគួរនិយាយ ព្រោះការទ្រាំរបស់មនុស្ស គឺមានកំណត់ បេីអ្នកនៅតែនិយាយពាក្យបែកដាក់គេញយៗ គេក៏គង់ែតនឹងព្រមបែកតាមអ្នកពិតមែន។

ដូចពាក្យចាស់លោកថា​ "ខឹងខុស​ ខឹងខូច​ ខឹងខាត"​ កំហឹងដុតបំផ្លាញក្តីសុខរបស់យេីង​ ឈ្លោះគ្នាមួយថ្ងៃ យេីងក៏ខាតពេលវេលាដែលមានក្តីសុខអស់មួយថ្ងៃ​ សម្តីជាអាវុធមុខពីរ ដូច្នោះហេីយមុននឹងនិយាយអីចេញទៅយេីងត្រូវប្រុងប្រយ័ត្ន​ ជាពិសេសពេលដែលកំពុងខឹង​។

Ddb89a24af7fcc57c53f98ff0450eba0

ត្រូវរៀនចេះទប់អារម្មណ៍ខ្លះ​ បេីអាច រង់ចាំឱ្យចិត្តត្រជាក់សិនទៅ ចាំនិយាយគ្នា​ ព្រោះពាក្យខ្លួះយេីងចេះតែនិយាយទៅ​ គិតថាគ្រាន់តែជាសម្តីពេលខឹង​ តែអាចនឹងធ្វេីឱ្យមនុស្សដែលអ្នកស្រឡាញ់ឈឺចាប់រយៈពេលវែង​ ជួនកាលអ្នកក៏អាចបាត់បង់គេព្រោះតែសម្តីពេលខឹងមិនដឹងខុសត្រូវរបស់អ្នកនេះឯង។

ជាពិសេស​ឃ្លា ទាំងបីខាងលេីនេះ ត្រូវតែចៀសឱ្យបាន កុំនិយាយវាពេលកំពុងខឹង​ ឬ​ពេលឈ្លោះគ្នា​ ក្រែងនិយាយហេីយមកដេកស្តាយក្រោយថាសម្តីហ្នឹងមិនគួរនិយាយ​ បេីចង់ថែរក្សាមនុស្សដែលអ្នកស្រឡាញ់​ ត្រូវគិតពីអារម្មណ៍គ្នាឱ្យបានច្រេីន កុំភ្លេចថា សម្ដីយើងនិយាយ យើងអាចនឹងមិនចាំ ឬមិនយកចិត្តទុកដាក់ ប៉ុន្តែសម្រាប់អ្នកស្ដាប់ បើវាជាសម្ដីចាក់ដោតខ្លាំង គេច្បាស់ជាចាំពេញមួយជីវិតមិនខានឡើយ៕

3b055df6b92620d521efc9e989d716c1

អត្ថបទ ៖ អេដមីន ហត់/Knongsrok

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: