ខ្ញុំស្រឡាញ់នរណាម្នាក់ ខ្ញុំមិនដែលខ្វល់ពីអតីតកាលនោះទេ ដូច្នេះហេីយ បេីអ្នកស្រឡាញ់ខ្ញុំ កុំបារម្ភថាខ្លួនឯងធ្លាប់មានអតីតកាលមិនល្អ ខ្លាចខ្ញុំទទួលមិនបាន ព្រោះខ្ញុំស្រឡាញ់ ខ្ញុំមិនគិតទៅលេីរឿងកន្លងហួសនោះឡើយ តែអ្វីដែលខ្ញុំចាប់អារម្មណ៍ គឺបច្ចុប្បន្នតែប៉ុណ្ណោះ។
ខ្ញុំដឹងច្បាស់ណាស់ អ្នកណាក៏ធ្លាប់មានអតីតកាលរបស់ខ្លួនដែរ សូម្បីតែខ្ញុំ ក៏ខ្ញុំមានអតីតកាលដែរ អ៊ីចឹងហេីយកុំយករឿងពីមុនៗមករំខានក្តីសុខពេលបច្ចុប្បន្នអី ប្រសិនបេីពីមុន អ្នកធ្លាប់ធ្វេីអ្វីមិនគប្បីក្នុងទំនាក់ទំនងស្នេហា ខ្ញុំសុំត្រឹមតែកុំយកទង្វេីនោះមកបន្តឱ្យខ្ញុំត្រូវឈឺចាប់ទៅបានហើយ។
ខ្ញុំក៏ពេញចិត្តពេកណាស់ទៅហេីយ ប្រសិនបើអ្នកអាចបំភ្លេចអតីតកាលចោល មិនរំឭក មិនសើរើ មិនថាអតីតរបស់ខ្ញុំ ឬអតីតរបស់អ្នកខ្លួនឯងនោះឡើយ សំខាន់ យើងចាប់ផ្ដើមបច្ចុប្បន្នជាមួយគ្នា ដើម្បីស្វែងរកអនាគតល្អរួមគ្នា។
អ្នកណាៗក៏ធ្លាប់ធ្វេីខុស តែសំខាន់ចេះកែប្រែ ខ្ញុំមិនខ្វល់ទេថាពីមុនអ្នកយ៉ាងម៉េចខ្លះ សំខាន់បច្ចុប្បន្នអ្នកស្រឡាញ់ខ្ញុំប៉ុនណា ស្មោះត្រង់នឹងខ្ញុំប៉ុនណា អតីតកាលយេីងត្រឡប់ទៅកែមិនបាន តែយេីងអាចធ្វេីបច្ចុប្បន្នឱ្យល្អបាន ចាប់ផ្ដើមជាមួយគ្នា នេះហើយជាអ្វីដែលយើងគួរតែធ្វើ។
កុំឃុំខ្លួនឯងក្នុងរឿងអតីតកាលអី អ្វីដែលហួសហេីយ ក៏ឱ្យវាហួសទៅចុះ ស្នេហាពិតគេមិនគិតរឿងពីមុនៗ ឬស្នាមអតីតរបស់គ្នានោះឡើយ ឱ្យតែយើងចេះកែប្រែ ហើយចងចាំថា កាលពីមុន យើងធ្លាប់ធ្វើខុសអ្វីខ្លះ ទើបត្រូវបែកបាក់ ដូច្នេះ យើងត្រូវចេះថែរក្សាស្នេហាចុងក្រោយនេះ ឱ្យនៅគង់វង្ស កុំឱ្យជួបរឿងដូចកាលពីមុនទៀត៕
អត្ថបទ ៖ អេដមីន ហត់/Knongsrok