៥ យ៉ាង ដែលមិនគួរបរិភោគជាមួយផ្លែទុរេន ព្រោះវាអាចបង្កគ្រោះ ដល់អាយុជីវិត

រាល់ពេលដែលដល់ខែទុរេន ទន្ទឹមនឹងរូបភាពបបួលឃ្លាន ក្នុងនោះក៏មានព័ត៌មានហាមឃាត់មិនឱ្យបរិភោគទុរេន គូជាមួយអាហារផ្សេងៗឡើងមកដែរ។ ដូច្នេះសូមទៅពិនិត្យមើលទាំងអស់គ្នា ដើម្បីឲ្យប្រាកដចិត្តថា ផ្លែធូរេនមិនគួរបរិភោគជាមួយអ្វីខ្លះ ។

0272affa64fd23884006b0a4c46b6735

ទុរេនគឺជា ផ្លែឈើដែលមានរសជាតិឆ្ងាញ់ ប៉ុន្តែវាក៏ផ្លែឈើក្តៅ ដូច្នេះបន្ថែមលើរោគសញ្ញាក្តៅ ដែលអាចកើតឡើងចំពោះរាងកាយហើយ ក្នុងនោះក៏មានអាហារ ឬភេសជ្ជៈមួយចំនួន យើងមិនគួរនាំយកមកបរិភោគ គូជាមួយទុរេនទេ ។

១. មិនត្រូវបរិភោគផ្លែទុរេន ជាមួយភេសជ្ជៈហ្គាស សូដា

W644.jpeg

ផ្លែទុរេន និងភេសជ្ជៈសូដា មិនគួរបរិភោគជាគូទេ ដោយសារតែផ្លែទុរេន គឺជាផ្លែឈើមានជាតិស្ករខ្ពស់ ខ្លាញ់ខ្ពស់ និងពិបាករំលាយ ខណៈពេលដែល ភេសជ្ជៈសូដាផ្អែម គឺមានជាតិស្ករ និងអាស៊ីតកាបូនខ្ពស់ដែរ ។ ប្រសិនបើញ៉ាំជាមួយគូគ្នា បន្ថែមពីលើណែនពោះ និងហើមពោះហើយ រាងកាយរបស់យើងក៏នឹងទទួលបានបរិមាណជាតិស្ករ លើសពីការចាំបាច់ បណ្តាលឱ្យមានការកើនឡើងនូវជាតិស្ករក្នុងឈាម យ៉ាងឆាប់រហ័ស ។ ដូច្នេះប្រសិនបើអ្នក មានជំងឺទឹកនោមផ្អែម ឬជំងឺបេះដូង វាអាចបណ្តាលឱ្យអ្នកជម្ងឺប្រកាច់បាន ប៉ុន្តែសម្រាប់មនុស្សធម្មតា ការប្រមូលផ្តុំជាតិស្ករនៅក្នុងខ្លួន ប្រសិនបើរាងកាយអ្នកមិនអាចដុតបំផ្លាញអស់ទេ វានឹងក្លាយទៅជាជាតិខ្លាញ់ ធ្វើឱ្យអ្នកធាត់ងាយ។

២. កុំបរិភោគផ្លែទុរេន ជាមួយផ្លែមៀន

DFQROr7oWzulq5FZXUxnKrZUaeweQAtrz6GjZUtPSnJtmcTj5mIOFlxIo1QyJ949cCM

ផ្លែមៀន និងផ្លែទុរេន គឺជាផ្លែឈើដែលមានជាតិស្ករខ្ពស់ នៅពេលយើងបរិភោគទៅ វានឹងផ្តល់ថាមពលកាន់តែលឿន ដូច្នេះវាអាចបង្កើតកំដៅក្នុងរាងកាយបានផងដែរ។ ម្លោះហើយ វាជាការប្រសើរខ្លាំង បើអ្នកមិនបរិភោគផ្លែទុរេន ជាមួយផ្លែមៀន ជាពិសេសអ្នកជំងឺទឹកនោមផ្អែម ដែលត្រូវគ្រប់គ្រងកម្រិតជាតិស្ករ ក្នុងឈាមយ៉ាងតឹងរឹង។

៣. កុំបរិភោគផ្លែទុរេន ជាមួយផ្លែឈើដែលមានជាតិស្ករខ្ពស់ផ្សេងទៀត

Image_big_5cd02b5262812

ផ្លែឈើដែលមានជាតិស្ករខ្ពស់ ដូចជា ផ្លែគូលេន ផ្លែសាវម៉ាវ ឬស្វាយទុំ ព្រមទាំងផ្លែទុរេនផងដែរ ក៏មិនគួរបរិភោគពួកវាជុំគ្នាក្នុងពេលតែមួយដែរ នោះដោយសារតែរាងកាយ ទទួលបានបរិមាណជាតិស្ករយ៉ាងលឿន។ ធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងក្នុងរយៈពេលដ៏ខ្លី ដែលប្រសិនបើវាមិនត្រូវបានដុតបំផ្លាញទាន់ទេ វានឹងកកកុញប្រែទៅជាខ្លាញ់ក្នុងរាងកាយ ឬប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម អ្នកអាចនឹងមានបញ្ហាកើតឡើងជាក់ជាមិនខាន ។

៤. កុំបរិភោគផ្លែទុរេន ជាមួយបង្អែម

Durian1

បញ្ហាគឺ ទាក់ទងនឹងកម្រិតជាតិស្ករដូចគ្នា ដូច្នេះប្រសិនបើអ្នកទទួលទានផ្លែទុរេនហើយ អ្នកគួរតែចៀសវាងរាល់បង្អែម នំប៉័ង ភេសជ្ជៈផ្អែមសិន ដើម្បីការពាររាងកាយ មិនឲ្យឡើងជាតិស្ករខ្ពស់ពេក។ អូ ជាពិសេស ពពួកបង្អែមប្រភេទ នំឃេកទុរេន ឬបាយដំណើបទុរេន បើជៀសបានគឺជាការប្រសើរណាស់ ។

៥. កុំបរិភោគផ្លែទុរេន ជាមួយភេសជ្ជៈមានជាតិអាល់កុល

9 1

ភេសជ្ជៈដែលមានជាតិអាល់កុល ដូចជាស្រា ស្រាបៀរស្រា ឬស្រាទំពាំងបាយជូរ មិនគួរនាំយកមកបរិភោគជាមួយទុរេនឡើយ ។ ដោយសារតែជាតិអាល់កុល និងទុរេនមានថាមពលខ្ពស់ ធ្វើឲ្យប្រព័ន្ធដុតបំផ្លាញជាតិពុលក្នុងរាងកាយ ធ្វើការកាន់តែធ្ងន់ ជាហេតុធ្វើឲ្យរាងកាយក្តៅក្នុង និងខ្វះជាតិទឹក ។

លើសពីនេះទៀត ផ្លែទុរេន គឺជាផ្លែឈើដែលមានផ្ទុកសារធាតុស្ពាន់ធ័រច្រើន សារធាតុនេះវាងាយរលាយក្នុងជាតិអាល់កុល ពេលបរិភោគជុំគ្នាវានឹងធ្វើឲ្យអ្នកឆាប់ស្រវឹង។ ហើយរាងកាយនឹងឡើងកម្តៅជាងធម្មតា និងការខះជាតិទឹក ដល់ចំណុចដែលកំរិតជាតិខនិជ មិនមានតុល្យភាព ។

Summer Cocktails 24374 3

លើសពីនេះទៀត ការបរិភោគទុរេន ជាមួយភេសជ្ជៈអាល់កុល វានឹងកាត់បន្ថយអង់ស៊ីមកម្ចាត់ជាតិពុល និងជាតិអាល់កុល ហើយអាចបន្ថែមការពុលស្រា នាំឱ្យមានប្រតិកម្មមិនល្អ ដូចជា មានអារម្មណ៍ក្តៅក្រហលក្រហាយ មុខក្រហម វិលមុខ ញ័រញាក់ ក្អួតចង្អោរ ។

មានករណីខ្លះអាចមានប្រតិកម្មធ្ងន់ធ្ងរ នាំឱ្យមានបញ្ហាផ្លូវដង្ហើម ទៅជាខ្សោយបេះដូង ខ្សោយខួរក្បាល រហូតអាចបង្កជាគ្រោះថ្នាក់ដល់អាយុជីវិតបាន ។ ចំពោះរោគសញ្ញាធ្ងន់ធ្ងរប៉ុណ្ណា វាអាស្រ័យលើបរិមាណបរិភោគ និងសមត្ថភាពនៃប្រព័ន្ធដុតបំផ្លាញគ្រឿងស្រវឹង នៅក្នុងរាងកាយរបស់មនុស្សម្នាក់ៗ ៕

PicsArt_05 21 09.33.19

From: Kapook/Knongsrok