ដូចដែលយើងបានស្គាល់រួចហើយថា ព្រះនាងតូច នរោត្តម ចេនណា គឺជាសែរាជវង្សដែលបានឈានជើងចូលទៅក្នុងវិស័យសិល្បៈត្រឹមមានព្រះជន្មវ័យក្មេង ៨ វស្សាប៉ុណ្ណោះ តែទ្រង់ហាក់មានភាពលេចធ្លោខ្លាំង ក្នុងវិស័យសិល្បៈស្ទើរគ្រប់ទម្រង់តែម្តង។
ព្រះនាងតូច ទ្រង់មានទេពកោសល្យទាំងផ្នែកក្បាច់រាំជាតិ និងអន្តរជាតិ ទ្រង់អាចច្រៀងបទចម្រៀងជាច្រើនភាសា ថែមទាំងមានទេពកោសល្យសម្តែងមិនធម្មតាទាំងការសម្តែងបទចម្រៀង រួមទាំងខ្សែភាពយន្តភាគខ្នាតធំដ៏ល្បីគឺរឿង ព្រះនាងផ្កាព្កុលមាស ធ្វើឱ្យកេរ្តិ៍ឈ្មោះព្រះនាងតូចកាន់តែល្បីល្បាញមួយកម្រិតទៀត។ ពិសេសព្រះនាងតូច ក៏ត្រូវបានផ្ដល់កិត្តិយស ធ្វើជាព្រះអគ្គរាជទូតប្រចាំក្រុមហ៊ុនទូរសព្ទ Cellcard ដែលជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ឈានមុខគេថែមទៀតផង ។
ហើយអ្វីដែលកាន់តែចាប់អារម្មណ៍ទៀតនោះ ព្រះនាងតូច នរោត្តម ចេនណា ក៏មានសមត្ថភាពខ្លាំងក្នុងការដើរម៉ូត និងថតរូប Fashion ដូចជាអ្នកអាជីព ជារឿយៗព្រះនាងក៏បានរំលេចរូបថតស្ទាយ៍ថ្មីប្លែកៗគ្រប់ទម្រង់ ទាំងបុរាណ ប្រពៃណី និងសម័យ ហើយរូបភាពដែលគួរឱ្យចាប់អារម្មណ៍ថ្មីៗនោះគឺការតុបតែងបែប ឃ្យូត មើលទៅជាស្ទាយ៍រាងស្លូតបូតគួរឱ្យស្រឡាញ់មើលទៅប្លែក និងស្រស់ស្អាតជាងមុនទៅទៀត។
គួរឱ្យដឹងផងដែរថា ថ្វីត្បិតតែព្រះនាងតូចទ្រង់មានព្រះជន្មនៅតិចក៏ពិតមែន ប៉ុន្ដែទ្រង់ពោរពេញទៅដោយសមត្ថភាពខ្ពស់បំផុតដែលទ្រង់ត្រូវបានស្គាល់ថាជាសែរាជវង្សដែល មានទាំងសម្រស់ស្រស់ស្អាត ថែមទាំងពូកែ និងឆ្លាតវៃផងដែរ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក