ទទួល​សារ​ណែនាំ​មួយ​ពី​បក្សី​តូច ដើម្បី​ចាប់ផ្តើម​ថ្ងៃ​ថ្មី​របស់​អ្នក​ឲ្យ​បាន​ល្អ​បំផុត

នៅ​ក្នុង​អត្ថបទ​តេស្ត​បែប​វិទ្យាសាស្រ្ត​មួយ​នេះ យើង​សូម​ឲ្យ​អ្នក​ធ្វើ​ការ​ជ្រើសរើស​នូវ​សត្វ​បក្សី​មួយ​ក្នុង​ចំណោម បក្សី​ទាំង ៦ ដើម្បី​ទទួល​បាន​សារ​ណែនាំ​ដ៏​ល្អ​បំផុត ​ក្នុង​ការ​ចាប់ផ្តើម​ថ្ងៃ​ថ្មី​របស់​អ្នក៖

សត្វ​បក្សី​ទី ១

1

ជា​សត្វ​ទីទុយ​ដែល​មាន​ភាព​ស្មោះត្រង់ និង​រមែង​យក​ចិត្ត​ទុក​ដាក់​អំពី​ចំណុច​ខ្សោយ​របស់​ពួកគេ។ អ្នក​ដែល​ជ្រើសរើស​បក្សី​ទី ១ នេះ គឺ​រមែង​ជា​មនុស្ស​ដែល​មាន​ប្រាជ្ញា ឈ្លាសវៃ ហើយ​តែងតែ​សម្រេច​បាន​នូវ​គោលដៅ ដែល​ពួក​គេ​ចង់​បាន។ គ្រប់​យ៉ាង​ទាំង​អស់​ក្នុង​លោក វា​សុទ្ធ​តែ​មាន​ម្ចាស់ មាន​កន្លែង​របស់​វា ចូរ​បើក​បេះដូង​ឲ្យ​ទូលាយ ទទួល​យក​គ្រប់​យ៉ាង ទោះ​រឿង​ខ្លះ​វិជ្ជមាន ឬ​អវិជ្ជមាន ក៏​រាប់​ថា​កត់​ទុក​ជា​មេរៀន​ទៅ​ថ្ងៃ​ក្រោយ។

សត្វ​បក្សី​ទី ២

2

សត្វ​សេក តែងតែ​មាន​អារម្មណ៍​ខ្ពស់​ខ្លាំង​ណាស់ ហើយ​អ្នក​ដែល​ជ្រើសរើស​បក្សី​នេះ​ជា​ប្រភេទ​មនុស្ស​ដែល​មិន​ខ្លាច​ប្រឈម​មុខ​នឹង​បញ្ហា។ ចូរ​គិត​ឡើង​វិញ​អំពី​ជីវិត​របស់​អ្នក និង​គុណភាព​ដែល​ធម្មជាតិ​​បាន​ផ្តល់​ឲ្យ ហើយ​ធ្វើ​ការ​វាយ​តម្លៃ​ដោយ​យក​រឿង​ជា​អាទិភាព​មក​ធ្វើ​មុន រួច​ដើរ​តាម​ក្តី​ស្រមៃ ​របស់​អ្នក។

សត្វ​បក្សី​ទី ៣

3

អ្នក​ដែល​ជ្រើសរើស​សត្វ​បក្សី​ទី ៣ នេះ គឺ​ផ្លូវ​ដើរ​របស់​ពួក​គេ​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​អនាគតកាល​រួច​ជា​ស្រេច​ហើយ។ រយៈ​ពេល​ចុង​ក្រោយ​នេះ ចូរ​ស្តាប់​លើ​អារម្មណ៍​ខាង​ក្នុង​ច្រើន​ជាង​សម្តី​របស់​អ្នក​ដទៃ​នៅ​ខាង​ក្រៅ ដោយ​អារម្មណ៍​ខាង​ក្នុង​របស់​អ្នក​ប្រហែល​ជា​អាច​ផ្តល់​ដំបូន្មាន​ឲ្យ​អ្នក​បាន​ល្អ​ជាង។

សត្វ​បក្សី​ទី ៤

4

បក្សី​ទី ៤ នេះ ជា​សត្វ​មាន​ភាព​សប្បាយ​រីករាយ​និង​ស្រលាញ់​សេរីភាព​ជា​ទី​បំផុត។ ពួក​គេ​មិន​អាច​រស់នៅ​ក្នុង​ជីវិត ដែល​គ្មាន​ភាព​ផ្អែមល្ហែម​ពី​ស្នេហា​នោះ​ទេ។ អ្នក​ដែល​ជ្រើសរើស​បក្សី​ទី ៤ ប្រៀប​ដូច​ជា​ដំណក់​នៃ​ទឹក​សមុទ្រ​រួម​គ្នា​មួយ​អ៊ីចឹង បែប​នេះ​ត្រូវ​ចាំ​ថា អ្នក​មិន​មែន​ធ្វើ​អ្វី​តែ​ឯកឯង​នោះ​ទេ អ្នក​មិនមែន​ដើរ​លើ​ផ្លូវ​នោះ​តែ​ឯកឯង​នោះ​ទេ ពោល​គឺ​មាន​ការ​ប្រកួតប្រជែង​ឥត​ឈប់ បែប​នេះ​កុំ​បណ្តែតបណ្តោយ​ខ្លួន​ហួស​ប្រមាណ​ពេក ទោះ​ហត់​ក៏​សម្រាក​បន្តិច​បាន​ហើយ តែ​កុំ​ទាញ​ភាព​ខ្ជិល​ច្រអូស​មក​ដាក់​ខ្លួន។

សត្វ​បក្សី​ទី ៥

5

ជីវិត​មនុស្ស​ប្រៀន​ដូច​ជា​ខ្សែ​សង្វាក់​វេទមន្ត​មួយ​ដែល​គេ​បាន​ចង​ក្រង​ទុក តែ​ពេល​ខ្លះ​ក៏​រមែង​កើត​មាន​នូវ​រឿង​អភិនិហា​មិន​គួរ​ឲ្យ​ជឿ​មួយ​ចំនួន​ដែរ។ ជា​សារ​ណែនាំ​ចូរ​បើក​បេះដូង​របស់​អ្នក ហើយ​ត្រូវ​តែ​ជឿជាក់​លើ​អភិនិហា​ក្នុង​លោក​នេះ ប្រសិន​ជា​អ្នក​ខិតខំ​អស់​ហើយ​នោះ។

សត្វ​បក្សី​ទី ៦

6

សត្វ​ព្រាប​ត្រូវ​បាន​គេ​តំណាង​ថា ជា​មេ​ដឹកនាំ​ពិត​ប្រាកដ។ អ្នក​ដែល​ជ្រើសរើស​បក្សី​ទី ៦ នេះ គឺ​រមែង​ជា​មនុស្ស​ដែល​មាន​ភាព​ជា​អ្នក​ដឹកនាំ ហើយ​ស្រលាញ់​ភាព​ស្មោះត្រង់​ខ្លាំង​បំផុត ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ។ ចូរ​បន្ត​ប្រើប្រាស់​សមត្ថភាព​របស់​អ្នក ទៅ​ជួយ​ស្រោចស្រង់​មនុស្ស​ជុំវិញ​ខ្លួន និង​ទាញ​ពួក​គេ​ចេញ​ពី​រណ្តៅ​នៃ​ភាព​ក្រីក្រ នោះ​ទើប​ជា​គុណ​តម្លៃ​ដ៏​ធំ​បំផុត​ក្នុង​ជីវិត​ដែល​អ្នក​ត្រូវ​ការ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក