ទំនាក់ទំនងស្នេហាមិនចេះតែចាប់ផ្តើមដោយត្រឹមតែពាក្យថា "ស្រលាញ់" ទៅមកនោះទេ ផ្ទុយទៅវិញគឺទាមទារពេលវេលាមើលចិត្តគ្នាជាយូរ ហើយគូខ្លះត្រូវឆ្លងកាត់រឿងរ៉ាវជាច្រើន ទើបដឹងថាជា ស្នេហ៍ពិត ឬស្នេហ៍ក្លែងក្លាយ។
យ៉ាងណាស្ត្រីឆ្លាតវៃ គេតែងតែមើលបុរសលើ ៤ ចំណុចនេះ ហើយអាចវាយតម្លៃលឿនបំផុត ថាពួកគេជាបុរសល្អ ឬអាក្រក់បែបណានោះ៖
៤) ស្រលាញ់មើលឃើញប្រយោជន៍
ចំណុចនេះងាយទេ នៅក្បែរគ្នាតែមួយរយៈពេលខ្លី អ្នកនឹងកត់សម្គាល់ឃើញហើយ។ ពេលទៅណាមកណា គេមិនមែនអត់លុយទេ តែដោយសារភាពគម្រិះប្រកាន់ខ្ជាប់ក្នុងខ្លួន គេតែងតែអេះអុញចង់ឲ្យអ្នកចេញជំនួសគេ។ បុរសប្រភេទនេះ ក៏មើលឃើញអ្នកចង់នៅក្បែរអ្នក តែពេលអ្នកមានប្រយោជន៍សម្រាប់គេដូចគ្នា ហើយជាមនុស្សស្រីបើដឹងថាគេអ៊ីចឹងហើយ នៅតែសម្របតាម គឺជានារីដែលល្ងង់បំផុត។
៣) នៅជុំវិញខ្លួនគេមានទំនាក់ទំនងមិនច្បាស់លាស់ជាច្រើន
គេមិនសូវខ្វល់ពីអារម្មណ៍របស់អ្នកទេ ហើយគេនៅតែបើកចិត្តយ៉ាងទូលាយ ប្រើអារម្មណ៍បែបផ្អែមល្ហែមជាមួយមនុស្សស្រីនៅខាងក្រៅ ឬជុំវិញខ្លួនគេ។ ប្រភេទបុរសបែបនេះ បាន ១ មិនស្កប់ បាន ១០ មិនស្កល់ បែបហ្នឹងអ្នកមិនបាច់រំពឹងទុកថា នឹងអាចក្លាយជានារីតែម្នាក់ក្នុងចិត្តរបស់គេនោះឡើយ។
២) បង្ខំឲ្យអ្នកធ្វើរឿងអ្វីម្យ៉ាង ដើម្បីបង្ហាញការស្រលាញ់
មនុស្សស្រលាញ់គ្នាពិតគឺគោរពលើការសម្រេចចិត្ត លើការជ្រើសរើសរបស់គ្នាទៅមក មិនមែនចេះតែបង្ខំយើងឲ្យធ្វើរឿងនេះរឿងនោះ ហើយបើយើងមិនធ្វើ អាងនិយាយថា យើងមិនស្រលាញ់គេនោះទេ។ បើគេជាបុរសប្រភេទហ្នឹងហើយ អ្នកក៏មិនគួរទៅយកខ្លួនបៀតទៀតដែរ យូរទៅគេនឹងបង្ខំឲ្យអ្នកធ្វើរឿងខុសឆ្គងកាន់តែច្រើនទៀតទៅតាមតែចិត្តរបស់គេ។
១) ផ្លាស់ប្តូរមុននិងក្រោយពេលចែចង់អ្នកបាន
មនុស្សប្រុសភាគច្រើនគឺបែបហ្នឹង ពេលតាមសុំស្នេហ៍គេដំបូង គឺខិតខំខ្លាំងណាស់ ប្រើប្រាស់សុទ្ធតែភាសាកាទូតផ្ញើសារទៅគេមិនដាច់ថ្ងៃ។ សឹងតែពេលខ្លះបើចង់ជួបគេ ស៊ូជិះទាំងហាលក្តៅហាលភ្លៀងមករកគេក៏មាន។ គេព្យាយាមសបង្ហាញនូវទង្វើល្អឲ្យយើងបានឃើញ ហើយយើងក៏បាក់ចិត្តស្រលាញ់គេ។
តែមានឯណាក្រោយក្លាយជាស្នេហាហើយនោះ គេក៏ផ្លាស់ប្តូរចរិត ១៨០ ដឺក្រេ ទៅជាបុរសមួយផ្សេងទៀត ដែលធ្វើអ្វីលែងខ្វល់ពីអារម្មណ៍យើង អាងតែយើងស្រលាញ់គេហើយ មានរឿងអីក៏គេចេះតែបណ្តោយ ព្រងើយដាក់យើង នោះក៏ដល់ពេលដែលយើងត្រូវកាត់ចិត្ត ហើយពេលវេលាចំណាយជាមួយគេកន្លងមក ចាត់ទុកថាធ្វើបុណ្យឲ្យសត្វទៅចុះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក