ត្រូវ​ប៉ាន់​ហើយ​ខេត្ត​បាត់ដំបង! អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា ​បង្កើត​តំបន់​ទេសចរណ៍​ថ្មី “កោះ​ចាក់សោ​បេះដូង”

នៅ​រយៈ​ពេល​ប៉ុន្មានឆ្នាំ​ចុងក្រោយ​វិស័យ​អចលនទ្រព្យ​នៅ​ទី​រួម​ខេត្ត​បាត់ដំបង​ហាក់​មាន​សក្ដានុពល​ខ្លាំង ដែល​នាំ​ឲ្យ​ក្រុមហ៊ុន​ធំៗ​មាន​ឈ្មោះ​បោះ​សំឡេង​លើ​វិស័យ​នេះ ចាប់ផ្ដើម​ចូល​មក​ប្រលូក​ជា​បន្តបន្ទាប់។

Ice_screenshot_20210519 151006

King Kron Nhong And Staff At Battambang Cambodia

ជាក់ស្ដែង​ដូច​ជា​ក្រុមហ៊ុន ​បុរី​ ឡេង ណាវ៉ាត្រា​គ្រុប របស់​អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា ក៏​បាន​មក​បោះ​ទុន​វិនិយោគ​នៅ​ដី​រាប់​រយ​ហិចតា នាំ​ឲ្យ​បងប្អូន​នៅ​ទី​រួម​ខេត្ត​បាត់ដំបង​ជា​ច្រើន​សម្លឹង​មើល​ឃើញ​ឱកាស​បង្កើត​ផល​ចំណេញ។

អ្វី​ដែល​កាន់​តែ​ភ្ញាក់ផ្អើល​ទៅ​ទៀត​នោះ នៅ​រសៀល​ថ្ងៃ​ទី ១៩ ​ឧសភា ឆ្នាំ ២០២១ ​អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា ក៏​បាន​ប្រកាស​ពី​តំបន់​ទេសចរណ៍​ថ្មី​ដែល​លោក​សម្រេច​នឹង​បង្កើត​នៅ​ទឹកដី​ទី​រួម​ខេត្ត​បាត់ដំបង (មិន​ទាន់​បញ្ជាក់​ទីតាំង​ច្បាស់លាស់) ដោយ​មាន​ឈ្មោះ​ថា "កោះ​ចាក់​សោរ​បេះដូង"។

187187459_4478972415448605_8212043364444106255_n

186501748_4478974265448420_7412995299548882805_n

186493273_4478975155448331_2283714942489813671_n

186532552_4478974798781700_1921240140657369700_n

តាម​ការ​បញ្ជាក់​ពី​គណនី​ផ្លូវការ​ Leng Navatra ឡេង ណាវ៉ាត្រា បាន​រៀបរាប់​ថា៖ "​តំបន់ទេសចរណ៍សប្បនិមិត្ត

កោះចាក់សោរបេះដូង ដែលអភិវឌ្ឈន៍លើផ្ទៃដីសរុបជាង500ហិចតា នៅទីរួមខេត្តបាត់ដំបង

ដោយសារមើលឃើញថា ទីរួមខេត្តបាត់ដំបង មិនសូវមានតំបន់កម្សាន្តច្រើន ហើយពុកម៉ែបងប្អូននៅក្នុងខេត្ត តែងតែស្វែងរកកន្លែងកំសាន្តនានានៅចុងសប្តាហ៍ ខ្ញុំបាទសម្រេចបង្កើតតំបន់ទេសចរណ៍សប្បនិមិត្ត

👉កោះចាក់សោរបេះដូង

👉ស្ទឹងសាងស្នេហ៍បាត់ដំបង

👉និងរមណីយដ្ឋាន វាលស្រែធម្មជាតិ"៕

187458233_4478975022115011_3663240721088218561_n

186269754_4478978178781362_187441585750308580_n

184664234_4478974578781722_857093089915014342_n

185222469_4478978348781345_5423394600199776415_n

185327211_4478978448781335_2204925138416713325_n

ប្រភព៖ Leng Navatra ឡេង ណាវ៉ាត្រា