តាមរយៈការតេស្តបែបវិទ្យាសាស្ត្រមួយនេះ ចូរអ្នកធ្វើការជ្រើសរើសនូវផ្លូវមួយដែលអ្នកត្រូវដើរ ហើយយើងនឹងលាតត្រដាងនូវចម្លើយ អំពីជ្រុងនៃជីវិតរបស់អ្នក ដែលអ្នកគួរតែបានដឹង៖
ផ្លូវទី ១
អ្នកជាមនុស្សមានចិត្តធំ និងបេះដូងទូលាយ អ្នកតែងតែបើកចំហសម្រាប់ទំនាក់ទំនងទាំងអស់ មិនថាអ្នកចាស់ឬថ្មី ដ្បិតបើពេលខ្លះគេព្យាយាមធ្វើអ្វីមិនល្អមកលើអ្នកក៏ដោយ។ មនុស្សជាច្រើនតែងតែនិយាយអំពីអ្នក ព្រោះអ្នកជាគោលដែលគេចាប់អារម្មណ៍ ហើយបើទោះរឿងខ្លះអ្នកល្អ ក៏គេលើកទៅជាមិនល្អ តែអ្នកមិនសូវចេះខ្វល់ច្រើនឡើយអំពីសម្តីរបស់ពួកគេ។
ផ្លូវទី ២
ជាមនុស្សដែលមានទឹកចិត្តបរិសុទ្ធ សប្បុរសក្នុងខ្លួន ដែលតែងតែជួយយកអាសាអ្នកដទៃ។ អ្នកមិនចេះនៅមួយកន្លែងនោះទេ ហើយអ្នកតែងតែឆ្ពោះទៅរកវិថីថ្មី តាមដែលអាចធ្វើទៅបាន។ មនុស្សជាច្រើនតែងតែលើកនិយាយអំពីអ្នក ក៏ដោយសារអ្នកជាមនុស្សរួសរាយ និងពូកែធ្វើឲ្យគ្រប់គ្នាសើចសប្បាយ ដែលជាចំណុចអំណោយទានពីធម្មជាតិ។
ផ្លូវទី ៣
អ្នកជាមនុស្សដែលមានបេះដូងជាអ្នកចម្បាំង និងជាអ្នកផ្សងព្រេង។ អ្នកមានទំនោរប្រឈមនឹងការភ័យខ្លាចគ្រប់យ៉ាង ដោយមិនរអារឿងអ្វីឡើយ បើទោះបីជាដឹងថាស្ថិតក្នុងពេលវេលាលំបាកបែបណាក៏ដោយ។ ដ្បិតអ្នកដឹងថា អ្នកមានជីវិតតែមួយ តែអ្នកជាមនុស្សដែលចូលចិត្តការប្រថុយប្រថានខ្ពស់។
ផ្លូវទី ៤
អ្នកជាមនុស្សដែលមានការគិតបែបឡូហ្សិក ដែលមើលឃើញចម្លើយនៃរឿងអ្វីមួយ លឿនរហ័សបំផុត។ អ្នកបានប្រើប្រាស់ការគិតនេះទៅក្នុងជីវិតប្រចាំថ្ងៃ ហើយបានបំផុសចេញនូវគំនិតល្អៗជាច្រើនទាំងសម្រាប់ខ្លួនឯង និងសម្រាប់មនុស្សជុំវិញខ្លួន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក