ជួយ​ឲ្យ​ក្បាល​ពោះ​រាប​ស្មើ បណ្តេញជាតិពុល នេះភេសជ្ជៈ ៣ ប្រភេទ អាចធ្វើដោយខ្លួនឯងបាននៅផ្ទះ

ភេសជ្ជៈ​បណ្តេញ​ជាតិ​ពុល​គឺ​ជា​របស់​ដែល​ល្អ​បំផុត​សម្រាប់​សុខភាព ព្រោះ​វា​អាច​ចូល​ទៅ​លាង​សម្អាត​ជាតិ​ខ្លាញ់​លើស និង​ជាតិ​ពុល​ក្នុង​រាងកាយ ហើយ​បន្សល់​មក​វិញ​នូវ​ក្បាល​ពោះ​រាប​ស្មើ លែង​ពិបាក​ក្នុង​ការ​ស្លៀកពាក់ ឬ​បង្ហាញ​សាច់​ដ៏​ស្រស់​ស្អាត​របស់​នៅ​ខាង​ក្រៅ។

Knongsrok ណែនាំ​ភេសជ្ជៈ ៣ ប្រភេទ ដែល​អ្នក​អាច​ធ្វើ​ដោយ​ខ្លួន​ឯង​បាន​នៅ​ផ្ទះ ដោយ​ត្រឹម​អនុវត្ត​រូបមន្ត​ដូច​ខាង​ក្រោម៖

រូបមន្ត​ទី ១ ទឹក​ក្រូច​ឆ្មា + ទឹកក្ដៅឧណ្ហ៍ៗ

1

រូបមន្ត​ងាយ​បំផុត​គឺ​អ្នក​គ្រាន់​តែ​ហាន់​ក្រូច​ឆ្មា​មួយ​ផ្លែ ហើយ​ច្របាច់​យក​ទឹក​ដាក់​ចូល​ក្នុង​កែវ​ដែល​មាន​ទឹកក្ដៅឧណ្ហ៍ៗ ទម្លាប់​ទទួល​ទាន​វា​ ១ កែវ/​ថ្ងៃ រៀងរាល់​ពេល​ព្រឹក​បន្ទាប់​ពី​ភ្ញាក់​ពី​គេង (មុន​ទទួល​ទាន​អាហារ​ពេល​ព្រឹក) ត្រឹម​តែ​រយៈ​ពេល​ខ្លី​អ្នក​នឹង​ឃើញ​លទ្ធផល។

រូបមន្ត​ទី ២ ទឹក​ឃ្មុំ + ក្រូចឆ្មារ + យ៉ាអួរ + ទឹក​ដោះ​គោ​ស្រស់

Ice_screenshot_20210519 112037

មិន​សូវ​មាន​អ្នក​ដឹង​ទេ​ពី​រូបមន្ត​ទី ២ នេះ តែ​វា​មាន​ប្រយោជន៍​ខ្លាំង​ពិត​មែន។ ប្រសិន​អ្នក​ទទួល​ទាន​វា​នៅ​ពេល​ព្រឹក វា​នឹង​ជួយ​ដល់​ចលនា​ពោះវៀន ហើយ​បើ​ទទួល​ទាន​ពេល​រសៀល នឹង​ជួយ​រំលាយ​កាក់​សំណល់​ក្នុង​ពោះ​វៀន​តូច​មក​ប្រែ​ក្លាយ​ជា​វីតាមីន B12 ​ដើម្បី​ចិញ្ចឹម​ខួរ​ក្បាល ហើយ​បើ​ទទួល​ទាន​ពេល​យប់ នឹង​ជួយ​កាត់​បន្ថយ​ការ​ដុះ​ក្បាល​ពោះ និង​ជួយ​ឲ្យ​ដង្ហើម​ដក​ចេញ​ចូល​បាន​ល្អ។

វិធី​ធ្វើ គឺ​ច្របាច់​ក្រូច​ឆ្មា ១/២ នៃ​ផ្លែ​ចូល​ទៅ​ក្នុង​កែវ ហើយ​ដាក់​ទឹក​ឃ្មុំ​ ១ ស្លាបព្រា លាយ​ជាមួយ​យ៉ាអួរ​សុទ្ធ​កន្លះ​ពែង និង​ទឹកដោះ​គោ​ស្រស់ (សីតុណ្ហភាព​ធម្មជាតិ មិន​យក​ទឹកដោះ​គោ​ដែល​ទើប​ចេញ​ពី​ទូ​ទឹកកក) រួច​កូរ​វា​ឲ្យ​សព្វ។ ទទួល​ទាន​វា​រួច​ហើយ ចូរ​ទទួល​ទាន​ទឹកក្ដៅឧណ្ហ៍ៗ ១ កែវ​តាម​ក្រោយ​ជា​ការ​ស្រេច។

រូបមន្ត​ទី ៣ គ្រាប់​ជី + ទឹកក្ដៅឧណ្ហ៍ៗ

3

គ្រាប់​ជី​វា​អាច​បំបាត់​ជាតិ​ខ្លាញ់​មិន​ល្អ​នៅ​ក្នុង​រាងកាយ ដែល​វិធី​ធ្វើ​គឺ​ងាយ​បំផុត ដោយ​អ្នក​គ្រាន់​តែ​យក​វា​មក​ត្រាំ​ទឹកក្ដៅឧណ្ហ៍ៗ​រយៈ​ពេល ៣០ នាទី ហើយ​ទទួល​ទាន​វា​មុន​ពេល​ចូល​ដំណេក​រៀងរាល់​យប់។ ធ្វើ​បែប​នេះ ៣-៤ ​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ត្រឹម​តែ​រយៈ​ពេល​ខ្លី​អ្នក​នឹង​ឃើញ​លទ្ធផល៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក