មនុស្សស្រី កាន់តែឈឺចាប់ នាងនឹងកាន់តែស្ងាត់ស្ងៀម

មនុស្សស្រីដែលចូលចិត្តរអ៊ូរទាំច្រើន នៅចំពោះមុខអ្នក ក៏បញ្ជាក់ថា មកពីនាងស្រឡាញ់អ្នកខ្លាំង កាន់តែស្រឡាញ់ នាងច្បាស់ជាកាន់តែទើសនឹងទង្វើរបស់អ្នក នាងនឹងកាន់តែថ្នាំងថ្នាក់ គ្រប់ពេលដែលអ្នកធ្វើអ្វីមួយដែលនាងមិនពេញចិត្ត នាងក៏រឹតតែចង់រករឿង ឈ្លោះប្រកែកជាមួយនឹងអ្នក។

ពិតណាស់ ក៏មានមនុស្សស្រីខ្លះ មកពីនាងស្រឡាញ់អ្នកខ្លាំងពេក ទើបចេះតែរករឿង ជួនកាល មិនមានរឿងអ្វីសោះ ក៏នាងរកនឹករឿងដើម្បីឈ្លោះជាមួយអ្នកដែរ ហេតុផល ព្រោះតែនាងចង់ញ៉េះញ៉ោះឱ្យអ្នកខឹង ចង់ឱ្យអ្នកចាប់អារម្មណ៍ចំពោះនាង ជាពិសេស គឺចង់ឱ្យអ្នកលួងលោមនាងឱ្យបានច្រើន។

7cb59cb8dd4812a364b584f2edcf1fe8

មែនហើយ ចរិតរបស់មនុស្សស្រី គឺពូកែរករឿងពិតមែន តែជាក់ស្ដែងណាស់ នាងបញ្ចេញចរិតទាំងនេះ ចំពោះតែមនុស្សដែលនាងស្រឡាញ់តែប៉ុណ្ណោះ ចរិតដែលគួរឱ្យធុញទ្រាន់ នាងបង្ហាញចេញ តែជាមួយមនុស្សដែលនាងគិតថាសំខាន់សម្រាប់នាងតែប៉ុណ្ណោះ មិនខុសអីពីមនុស្សប្រុសទេ ដែលតែងតែបង្ហាញនូវសភាពទន់ជ្រាយ ឱ្យតែមនុស្សស្រីដែលគេស្រឡាញ់បានឃើញ។

កាយវិការមនុស្សស្រី បញ្ជាក់ឱ្យឃើញច្បាស់ៗ ប្រសិនបើនាងស្រឡាញ់អ្នក តែបើអ្នកគ្មានភាពសំខាន់សម្រាប់នាងទេ អ្នកលែងជាមនុស្សដែលនាងស្រឡាញ់ទៀតហើយនោះ នាងប្រាកដជាស្ងៀមស្ងាត់ចំពោះអ្នកជាមិនខាន។ តួយ៉ាងដូចជាពេលដែលនាងឆ្អែតចិត្តខ្លាំងជាមួយនឹងអ្នក នាងឈឺចាប់ខ្លាំងបំផុត វាក៏ជាវេលាដែលនាងស្ងៀមស្ងាត់បំផុតដែរ។

5971d417795b70b94fe11bc07d12d761

ដូច្នេះ ប្រសិនបើនាងបញ្ចេញនូវសកម្មភាពខុសប្លែកបែបនេះ ក៏មានន័យថា អ្នកលែងមានន័យ លែងមានតម្លៃ ក៏លែងមានភាពសំខាន់នៅក្នុងចិត្តរបស់នាងតទៅទៀតហើយ។ តែទោះជាយ៉ាងណា នេះមិនមែនមានន័យថា នាងមិនស្រឡាញ់អ្នកទេ គឺនាងធ្លាប់ស្រឡាញ់អ្នក ហើយក៏ស្រឡាញ់ខ្លាំងផងដែរ ទើបធ្វើឱ្យនាងប្រែជាមនុស្សម្នាក់ស្ងៀមស្ងាត់បែបនេះ ព្រោះតែនាងឆ្អែតចិត្តខ្លាំងពេកជាមួយនឹងអ្នក។

F19c5f27ddbb9126f10a72aa47379512

ស្នេហាមួយដែលនាងបានប្រគល់ឱ្យទៅអ្នក វាក៏លែងមានន័យហើយ អារម្មណ៍ដ៏ជ្រាលជ្រៅដែលនាងធ្លាប់មានចំពោះអ្នក វាក៏ប្រែជាទទេរស្អាតហើយ ស្នាមញញឹម ដែលនាងធ្លាប់ញញឹមយ៉ាងផ្អែមល្ហែមទៅកាន់អ្នក វាក៏ប្រែជាសាបរលាបអស់ហើយ សម្ដីដែលនាងធ្លាប់និយាយពីរោះជាមួយអ្នក វាក៏ក្លាយជាភាសាសម្ងាត់អស់ទៅហើយ ចុងក្រោយ អ្វីដែលនាងអាចធ្វើបាននោះគឺ ស្ងៀមស្ងាត់គ្រប់យ៉ាង ហើយក៏ដើរចេញដោយគ្មានអារម្មណ៍ស្ដាយស្រណោះអ្វីទាំងអស់៕

89414b4892740564136cc07a1d048f88

អត្ថបទ ៖ pHKnongsrok / ក្នុងស្រុកសូមរក្សាសិទ្ធិ

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖

Avatar photo

Tel: