គេមិនដែលខ្វល់ទេថា ទង្វេីនោះគេ ធ្វេីទៅលើមនុស្សស្រីម្នាក់ វានឹងធ្វើឱ្យនាងមានអារម្មណ៍បែបណា? គេមិនគិតទេថា សម្តីនោះបេីគេនិយាយចេញទៅ នាងឮនាងនឹងអន់ចិត្តដែរទេ? គេមិនដែលសង្កេតទេថា នាងពិបាកចិត្ត នាងជួបរឿងអីឬអត់?
គេតែងតែលេីកឡើងថា នាងមិនល្អបែបនេះ មិនល្អបែបនោះ តែនាងមិនដែលស្តាប់ឮ ចំណុចល្អរបស់នាង ចេញពីមាត់គេទេ គេតែងតែបន្ទោសនាងថា នាងចូលចិត្តនាំរឿង តែគេមិនដែលបន្ទោសខ្លួនឯងទេ ថាគេជាអ្នកបង្កេីតរឿង ទាំងដែលកន្លងមក ទោះនាងមិនល្អឥតខ្ចោះតែនាងក៏ស្រឡាញ់គេអស់ពីបេះដូង ប្រគល់ឱ្យគេនូវភាពស្មោះត្រង់ គិតដល់គេមុនខ្លួននាងជានិច្ច។
តែអ្វីដែលនាងទទួលបាននោះគឺ គេមិនដែលមេីលឃេីញក្តីស្រឡាញ់នាងហេីយ គេយកក្តីស្រឡាញ់នាងទៅជាន់នឹងជេីងទៀត ហេតុផលដែលនាងនៅតែនៅក្បែរហេីយស្រឡាញ់គេ ក៏ព្រោះនាងមិនបានស្រឡាញ់គេព្រោះភាពសក្តិសម តែព្រោះនាងស្រឡាញ់បេះដូង និងវិញ្ញាណរបស់គេ...។
ទទួលស្គាល់ថាមានមនុស្សច្រេីនណាស់ដែលស្រឡាញ់អ្នក ហេីយស្រឡាញ់គ្រប់កាយវិការរបស់អ្នក តែហ៊ានភ្នាល់អត់ ថាគេស្រឡាញ់អ្នកគ្រប់កាលៈទេសៈដូចដែលខ្ញុំស្រឡាញ់អ្នក ពេលដែលអ្នកស្រឡាញ់នរណាម្នាក់ពិតប្រាកដ កំហុសរបស់គេមិនបានកែប្រែអារម្មណ៍ស្រឡាញ់របស់យេីងទេ ព្រោះថាចិត្តយេីងខឹងមែន ប៉ុន្តែបេះដូងនៅតែស្រឡាញ់ដដែល នាងរឹងមាំខ្លាំងណាស់ ឯករាជ្យខ្លាំងណាស់ ប៉ុន្តែនាងក៏ត្រូវការនរណាម្នាក់មកមេីលថែថ្នាក់ថ្នម យកចិត្តទុកដាក់នាង ស្រឡាញ់នាងដែរ។
នាងត្រូវការមនុស្សម្នាក់មកមេីលថែនាង ព្រោះយល់ថានាងជាព្រះនាង មិនមែនការពារនាងព្រោះឃេីញថានាងជាមនុស្សទន់ខ្សោយគ្មានសមត្ថភាពនោះទេ ប្រសិនបេីអ្នកតែងតែយកចិត្តទុកដាក់ជាមួយនាងដូចថ្ងៃដំបូងដែលអ្នកផ្តេីម នោះទំនាក់ទំនងនេះវាក៏គ្មានថ្ងៃបញ្ចប់ដែរ៕
អត្ថបទ ៖ អេដមីន ហត់/Knongsrok