និយាយនៅក្នុងរឿងស្នេហា គ្មានពាក្យថា ចាញ់ឈ្នះនោះឡើយ ព្រោះថាមិនថាខាងណាចាញ់ ឬខាងណាឈ្នះនោះទេ អ្នកទាំងពីរសុទ្ធតែគ្មានផលល្អចំពោះខ្លួនឯងរៀងៗខ្លួន រឹតតែមិនមានផលល្អចំពោះទំនាក់ទំនងរវាងអ្នកទាំងពីរនោះដែរ។
នៅពេលដែលមនុស្សពីរនាក់ ស្ថិតក្នុងទំនាក់ទំនងជាមួយនឹងគ្នា ប្រសិនបើមានម្ខាងណាចាញ់ ច្បាស់ណាស់ថា ម្នាក់នោះ ប្រាកដជាដើរចេញ ដោយបន្សល់ទុកឱ្យអ្នកឈ្នះ ឈ្នះតែម្នាក់ឯង ហើយក៏ជឿថា អ្នកដែលឈ្នះនោះ ក៏គ្មានក្ដីសុខ និងសប្បាយចិត្តដែរ ព្រោះតែគេនឹងត្រូវបាត់បង់មនុស្សដែលគេស្រឡាញ់។
រីឯអ្នកដែលបានឈ្នះវិញ ច្បាស់ណាស់ថា នឹងត្រុវរស់នៅតែម្នាក់ឯង ជាមួយនឹងអារម្មណ៍ឈឺចាប់ និងឯកាខ្លាំងបំផុត។ បើដូច្នេះមែន សួរថា តើឈ្នះគ្នាដើម្បីអ្វី បើឈ្នះហើយត្រូវបែកចែកផ្លូវគ្នា ទាំងដែលការពិត ចិត្តរបស់អ្នកទាំងពីរ នៅតែស្រឡាញ់ និងត្រូវការគ្នាបែបហ្នឹង ឈ្នះមានតែទុក្ខសោក ទឹកភ្នែកតែប៉ុណ្ណោះ។
កុំចង់ចាញ់ឈ្នះ ជាមួយនឹងមនុស្សដែលខ្លួនស្រឡាញ់ ព្រោះវាមិនមែនជាសញ្ញាល្អសម្រាប់អ្នកទាំងពីរនោះឡើយ។ ត្រូវចាំថា មិនថាខាងណាចាញ់ ឬខាងណាឈ្នះនោះទេ លទ្ធផលគឺមានតែបែកចែកផ្លូវគ្នាដើរតែប៉ុណ្ណោះ ដូច្នោះហើយ ត្រូវតែព្រមចាញ់ដូចគ្នា ទើបអាចស្រុះស្រួល រស់នៅជាមួយគ្នាពោរពេញទៅដោយក្ដីសុខ និងសុភមង្គលពិតប្រាកដ៕
អត្ថបទ ៖ pH Knongsrok/Knongsrok
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក