នៅពេលដែលយេីងជួបទុក្ខលំបាក នៅពេលដែលយេីងដឹងថាជិតដល់នាទីជីវិតចុងក្រោយ មនុស្សម្នាក់ៗតែងតែចង់កាន់ដៃមនុស្សសំខាន់ ឬមនុស្សជាទីស្រលាញ់ដេីម្បីជាការលាគ្នាជាលេីកចុងក្រោយដោយគ្មានការស្តាយស្រណោះ។
តែមេីលមកពេលនេះចុះ ដោយសារតែស្ថានភាពបច្ចុប្បន្ន ការឆ្លងជំងឺដ៏កាចសាហាវដូចជាកូវីត១៩ ដែលតម្រូវឱ្យអ្នកជំងឺនៅដាច់ដោយឡែកម្នាក់ឯងនោះ មានអ្នកជំងឺជាច្រេីនបានលាចាកលោកម្នាក់ឯងទាំងក្តីសោកស្តាយ ចាកចោលក្រុមគ្រួសារ ចាកចេញពីមនុស្សជាទីស្រលាញ់គ្មានថ្ងៃត្រលប់ម្នាក់ឯង យ៉ាងកំព្រាឯកា។ ដូច្នេះហេីយគិលានុបដ្ឋាយិកានៅប្រទេសប្រេស៊ីលមួយរូប បានរកនឹកវិធីមួយនោះគឺការបង្កេីតស្រោមដៃកក់ក្តៅសម្រាប់អ្នកជំងឺកូវីត១៩ និងបានដាក់ឈ្មោះថា " The hand of God " ។
គិលានុបដ្ឋាយិកានៅប្រទេសប្រេស៊ីល មួយរួបនេះ បានយកស្រោមដៃពេទ្យមួយគូដាក់ទឹកក្តៅ ដោយប្រេីប្រាស់១គូចងផ្អោបគ្នា យកទៅផ្គួបជាមួយដៃអ្នកជំងឺដែលឈឺធ្ងន់ឱ្យពួកគេមានអារម្មណ៍កក់ក្តៅ ពួកគេមិនមែននៅម្នាក់ឯងទេ គឺដូចជាកំពុងតែកាន់ដៃមនុស្សជាទីស្រលាញ់របស់ពួកគេ ហេីយចាកចេញពីពិភពលោកនេះដោយស្ងប់ចិត្ត ហើយគ្មានសេចក្តីស្តាយស្រណោះ។ រូបភាពក្តុកក្តួលនៃស្រោមដៃនេះបានធ្វើឱ្យអ្នកនៅក្នុងបណ្តាញសង្គមមានចិត្តក្តុកក្តួលជាខ្លាំង និងមានចិត្តអាណិតក្រៃលែង។
មេរៀននេះបានបង្ហាញឱ្យយេីងឃេីញថា បេីយេីងកំពុងតែមានឱកាសបាននៅជាមួយមនុស្សជាទីស្រលាញ់ បានកាន់ដៃពួកគេហេីយនោះ សូមថែក្សាពេលវេលានោះឱ្យបានល្អ...ព្រោះគ្មាននរណាម្នាក់ដឹងនោះទេថា តេីពេលវេលាបែកគ្នាអាចកេីតឡេីងចំពោះពួកយេីងនៅពេលណានោះឡេីយ។ ចូរថែរក្សាមនុស្សល្អចំពោះមុខ កុំគិតតែប្រកាន់គ្នា ឈ្លោះប្រកែកគ្នា ដល់ពេលបាត់បង់ទេីបស្តាយក្រោយ៕
អត្ថបទ៖ ក្នុងស្រុក
ប្រភព៖ Businesstoday
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក