បញ្ហាអង្គែ រមាស់ ស្បែកក្បាលមានខ្លាញ់ តែងតែកើតមានលើបុគ្គលមួយចំនួន ហើយទោះព្យាយាមរកផលិតផលណាមកព្យាបាល ក៏ពិបាកនោះដែរ ព្រោះបញ្ហាទាំងអស់ហ្នឹងវាស៊ីសងលើទម្លាប់រស់នៅប្រចាំថ្ងៃរបស់យើង។
ខាងក្រោម Knongsrok ណែនាំពីទម្លាប់ ៥ ដែលអ្នកគួរបញ្ឈប់ជាបន្ទាន់ ប្រសិនមិនចង់បន្តឲ្យកើតមានបញ្ហាខាងលើ៖
៥) បញ្ឈប់ការទទួលទានអាហារមិនល្អ
ជៀសវាងអាហារដែលមានជាតិហឹរ ឬមានជាតិខ្លាញ់ និងស្ករខ្ពស់។ លើសពីនេះអ្នកគួរតែបំប៉នមកវិញនូវអាហារដែលមានជាតិវីតាមីន B,C ដើម្បីការពារការកើតអង្គែ និងការរលាកស្បែកក្បាលនៅរដូវក្តៅ។
៤) បញ្ឈប់ការអនុវត្តថែរក្សាស្បែកក្បាលដែលមិនត្រឹមត្រូវ
អ្នកខ្លះគិតថាកក់សក់ជាប្រចាំអាចបំបាត់បញ្ហានេះបាន តែត្រូវចាំវាក៏នឹងធ្វើឲ្យសក់របស់អ្នកជ្រុះច្រើនណាស់ដែរ។ បែបនេះគួរតែអនុវត្តត្រឹម ១ ថ្ងៃ ១ ដង គឺល្អបំផុតហើយ តែសូមណែនាំឲ្យប្រើប្រាស់ប្រេងកម្ចាត់អង្គែនិងរមាស់ យកមកប្រើប្រាស់ ហើយចូរកក់និងអេសវាថ្នមៗលើស្បែកក្បាល មួយផ្សេងទៀតកុំប្រើប្រាស់ទឹកក្ដៅឧណ្ណៗមកលាងសម្អាត តែគូរជំនួសមកវិញនូវទឹកត្រជាក់ធម្មតា។
៣) បញ្ឈប់ការគេងមិនគ្រប់គ្រាន់
ការគេងមិនគ្រប់គ្រាន់ក្រៅពីជះឥទ្ធិពលដល់បញ្ហាសុខភាពផ្លូវចិត្ត វាក៏ប៉ះពាល់មកលើរាងកាយ ត្រង់ផ្នែកស្បែកក្បាលផងដែរ។ អ្នកត្រូវប្រាកដថាគេងឲ្យបានយ៉ាងហោចណាស់ ៦ ម៉ោង ពោលគឺព្យាយាមចូលដំណេកមុនម៉ោង ១១ យប់។
២) បញ្ឈប់ឬកាត់បន្ថយអារម្មណ៍ធុញថប់
បើនិយាយថាបញ្ឈប់វាអាចជាពិបាកបន្តិច តែយ៉ាងណាគួររៀនចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯង កុំឲ្យមានរឿងអ្វី ឆាប់យកមកចូលក្នុងខ្លួន នាំឲ្យធុញថប់អារម្មណ៍លឿនពេក។ កត្តានៃការស្រ្តេស ការធុញថប់អារម្មណ៍ញឹកញាប់នេះ ក៏អាចបណ្តាលឲ្យអ្នកជ្រុះសក់ និងមានបញ្ហាសុខភាពស្បែកក្បាលផងដែរ។
១) បញ្ឈប់ការទទួលទានថ្នាំជក់និងគ្រឿងស្រវឹង
ការជក់បារី និងការសេពគ្រឿងស្រវឹង ក៏ជាមូលហេតុបណ្តាលឲ្យកើតមានជំងឺរលាកស្បែកក្បាលបានដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក