ស្រឡាញ់មនុស្សម្នាក់គ្មានហេតុផលទេ ការដែលយេីងទៅស្រឡាញ់នរណាម្នាក់ យេីងមិនចាំបាច់មានហេតុផលច្រេីនដេីម្បីគាំទ្រក្តីស្រឡាញ់របស់យេីងដែលមានចំពោះគេនោះទេ។
ស្រឡាញ់ព្រោះស្រឡាញ់ ប្រសិនបេីមាននរណាចូលមកសុំស្រឡាញ់ខ្ញុំ ហេីយគេប្រាប់ខ្ញុំថា គេស្រឡាញ់ខ្ញុំព្រោះតែខ្ញុំស្អាត ខ្ញុំល្អ ខ្ញុំឆ្លាតពូកែ ខ្ញុំនឹងបដិសេធក្តីស្រឡាញ់របស់គេភ្លាមៗតែម្តង ដោយមិនរារែកចិត្តសូម្បីតែបន្តិច ព្រោះខ្ញុំបានដឹងជាមុនរួចស្រេចទៅហេីយថា ប្រសិនបេីគេស្រឡាញ់ខ្ញុំព្រោះហេតុផលទាំងអស់នេះមែននោះ គេស្រឡាញ់ខ្ញុំមិនបានយូរទេ ខ្ញុំក៏មិនចង់ខាតពេល ខាតក្តីស្រឡាញ់ឥតប្រយោជន៍ជាមួយគេដែរ។
ហេតុអីបានជាខ្ញុំប្រាកដក្នុងចិត្តដល់ថ្នាក់នេះថា គេនឹងស្រឡាញ់ខ្ញុំមិនបានយូរ ព្រោះគេប្រាប់ថាគេស្រឡាញ់ខ្ញុំព្រោះ ខ្ញុំស្អាត ល្អ ឆ្លាតពូកែ អ៊ីចឹងក៏បានន័យថា ប្រសិនបេីថ្ងៃណាមួយគេបានជួបមនុស្សដែលស្អាតជាងខ្ញុំ ល្អជាងខ្ញុំ ឆ្លាតហេីយពូកែជាងខ្ញុំ គេក៏បោះបង់ខ្ញុំចោល រួចទៅជ្រេីសយកម្នាក់នោះហេីយ។
ត្រូវចាំថា មនុស្សដែលស្រឡាញ់យេីងពិតប្រាកដ គេត្រូវការមួយហេតុផលតែប៉ុណ្ណោះដេីម្បីមកស្រឡាញ់យេីង នោះគឺស្រឡាញ់ ស្រឡាញ់ព្រោះស្រឡាញ់ប៉ុណ្ណឹងក៏គ្រប់គ្រាន់ពេកទៅហេីយ ស្រឡាញ់ទេីបមេីលឃេីញចំណុចល្អៗ ស្រឡាញ់ទេីបតែងតែឃេីញថាស្អាត មិនមែនឃេីញស្អាតទេីបស្រឡាញ់នោះទេ។
ប្រសិនបេីគេស្រឡាញ់យេីងព្រោះស្រឡាញ់ គេនឹងមិនងាយចាកចោលយេីងងាយៗនោះទេ ព្រោះថាគេស្រឡាញ់ព្រោះយេីងជាយេីង ហេីយគេក៏មិនអាចរកមនុស្សដូចយេីងបានពីរដងក្នុងមួយជីវិតនោះដែរ មនុស្សដែលស្រឡាញ់យេីងពិតប្រាកដគេនឹងស្រឡាញ់ហេីយមានមោទលភាពចំពោះគ្រប់យ៉ាងដែលជាយេីង៕
អត្ថបទ ៖ អេដមីន ហត់ / ក្នុងស្រុកសូមរក្សាសិទ្ធិ