ទៅណាក៏ប្រាប់! ធ្វើអ្វីក៏ប្រាប់! នៅជាមួយអ្នកណាក៏ប្រាប់! ទង្វើទាំងនេះ គូស្នេហ៍គ្រប់គូ គួរតែធ្វើ

តេីការដែលយេីងប្រាប់ពីសកម្មភាពប្រចាំថ្ងៃរបស់យេីង ទៅកាន់សង្សាររបស់យេីង វាចាត់ទុកថាជាការរាយការណ៍របស់កូនចៅទៅកាន់ចៅហ្វាយនាយដែរឬទេ? ចម្លេីយនោះគឺ ប្រាកដជាអត់ទេ​! ការដែលយេីងផ្តល់ដំណឹងឱ្យគ្នាទៅវិញទៅមក ថាយេីងកំពុងធ្វេីអ្វី​ នៅជាមួយអ្នកណា​ នៅទីកន្លែងណា​ ចាត់ទុកថា​ជាការដែលយេីងបានបំពញតួនាទីជាសង្សារល្អផងដែរ​។

3805379532d55f70f2082849999fb4a1

ការដែលយេីងធ្វេីបែបនេះ វាបានបង្ហាញថា ទោះយេីងនៅទីណា កំពុងធ្វេីអ្វី ជាមួយអ្នកណា ក៏យេីងនៅតែនឹកដល់សង្សារ​ ហេីយទុកគេនៅក្នុងចិត្តជានិច្ច​។ ហេីយការដែលយេីងទៅមកណាមកណា​ យេីងត្រូវសុំការអនុញ្ញាតពីសង្សារយេីង​ នោះក៏ចាត់ទុកថាជាទង្វេីដ៏ល្អមួយ ដែលយេីងគួរតែធ្វេី​ ទង្វេីមួយនេះបានបញ្ជាក់ថា យេីងគោរពគ្នាទៅវិញទៅមក។​

Ca2fbd4af106036568d9fa58c57ee6d7

ក្នុងនាមជាសង្សារ ត្រូវចេះផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមក​ មិនមែនចេះតែចង់ធ្វេីអ្វី​ ចង់ទៅណា​ តាមអំពេីចិត្តដោយមិនគិតខ្វល់ពីអារម្មណ៍មនុស្សដែលខ្លួនស្រឡាញ់នោះឡេីយ​ មិនមែនទុកឱ្យសង្សារត្រូវអង្គុយរង់ចាំ​ នឹកបារម្ភខ្វល់ខ្វាយ​ ព្រោះមិនដឹងថាសង្សារបាត់ទៅណា​ កំពុងធ្វេីអ្វីក៏មិនដឹងនោះទេ​។

និយាយបែបនេះ ក៏មិនមែនបានន័យថា ត្រូវប្រាប់គ្នា​ ឬ​សុំអនុញ្ញាតគ្រប់ជំហាន​ គ្រប់ពេលវលា​ សូម្បីតែចូលបន្ទប់ទឹកក៏ត្រូវសុំដែរនោះទេ​ តែមនុស្សក្នុងវ័យដែលមានស្នហាហេីយនោះ ខ្ញុំជឿថាប្រាកដជាយល់សាច់ការ​ យល់កាលៈទេសៈថារឿងណាគួរតែប្រាប់​ គួរតែសុំហេីយ។​

4fe555dec38aa6104c146b483bdf9353

ជាងនេះទៅទៀត នៅក្នុងទំនាក់ទំនងស្នេហា ការគោរពគ្នាទៅវិញទៅមក​ ការផ្តល់តម្លៃឱ្យគ្នាជារឿងសំខាន់ដែលគូស្នេហ៍គ្រប់គូត្រូវតែមានឱ្យគ្នា​ មិនមែនចេះតែនិយាយថាស្រឡាញ់ តែធ្វេីអ្វីមិនគិតពីចិត្តគ្នា​ មិនខ្វល់ពីអារម្មណ៍​នោះទេ​ ស្រឡាញ់​គ្នាត្រូវចេះបង្កេីនភាពស្និទ្ធិស្នាលជាមួយគ្នាជារៀងរាល់ថ្ងៃ​ ធ្វេីនូវទង្វេីដែលសង្សារល្អគួរតែធ្វេី​ ធ្វេីឱ្យមនុស្សដែលយេីងស្រឡាញ់មានអារម្មណ៍ថា គេពិសេសជាងអ្នកផ្សេង ដែលមិនត្រូវជាអ្វីនឹងអ្នក ហេីយក៏ពិសេសសមនឹងឈ្មោះថាជាសង្សារគ្នា៕

អត្ថបទ ៖  អេដមីន ហត់ / ក្នុងស្រុករក្សាសិទ្ធិ