មនុស្សស្រីគួរឱ្យខ្លាចបំផុត គឺនៅពេលដែលនាង និងឈឺចាប់ខ្លាំង តែបែរជាស្ងាត់ មិននិយាយអ្វីសោះ

មនុស្សស្រីគួរឱ្យខ្លាចបំផុត នៅពេលដែលនាងដឹងរឿងគ្រប់យ៉ាង​ តែនាងជ្រេីសយកការស្ងៀមស្ងាត់ជំនួសការស្រែកឡូឡា​។ ខ្ញុំមិនមាត់​ មិននិយាយស្តីបរិយាយរៀបរាប់​ ជីកកកាយពីទង្វេីដែលអ្នកធ្វេីក្រោយខ្នងខ្ញុំ​ មិនមែនមានន័យថា ខ្ញុំមិនដឹងខ្យល់អីនោះទេ​ ខ្ញុំគ្រាន់តែចង់ផ្តល់ឱកាសដល់មនុស្សដែលខ្ញុំស្រឡាញ់​ ក្រែងអ្នកអាចភ្ញាក់រឭកចេះក្រែងដល់ចិត្តខ្ញុំ​ ហេីយចេះកែប្រែកំហុសរបស់អ្នកឡេីងវិញ​។

30d683e6a54572f64c5085d833c9dc31

ខ្ញុំមិនចង់វែកញែកច្រេីន​ ព្រោះតែខ្ញុំមិនចង់បាត់បង់​ ព្រោះតែស្រឡាញ់ទេីបខ្ញុំមិនចង់និយាយអ្វីទាំងអស់​ ខ្ញុំយល់ព្រមស្តាប់ពាក្យកុហកចេញពីមាត់អ្នកទាំងញញឹម​ ខ្ញុំសុខចិត្តធ្វេីគថ្លង់ព្រោះតែចង់នៅក្បែរអ្នក​ ខ្ញុំញញឹមនៅនឹងមុខអ្នកក៏ពិតមែន តែខ្ញុំតែងលួចយំនៅក្រោខ្នងអ្នកយ៉ាងឯកាបំផុត។​

ខ្ញុំស្ងប់ស្ងាត់មិនមែនខ្ញុំល្ងង់​ ហេីយក៏មិនមែនខ្ញុំគ្មានអារម្មណ៍អី ឬមិនចេះឈឺនោះទេ​ តែខ្ញុំកំពុងតែរង់ចាំមេីល ថាអ្នកនឹងសម្តែងឆាកល្ខោនស្នេហាមិនសមប្រកបមួយនេះដេីម្បីបោកប្រាស់ខ្ញុំដល់ពេលណា​ ហេីយក៏គិតថាអ្នកអាចនឹងកែប្រែ ឬនឹកគិតអាណិតដល់ចិត្តខ្ញុំខ្លះដែរ​ទេ។​

98439b42a58f140bf35be914814a06f7

ប្រសិន​បើ​ដល់ពេលវេលាកំណត់មួយដែលខ្ញុំទ្រាំទ្រធ្វេីជាមនុស្សល្ងង់តទៀតលែងបាន​ ខ្ញុំក៏នឹងដេីរចេញ​ ដេីរចេញយ៉ាងស្ងៀមស្ងាត់បំផុត​ ហេីយអ្នកក៏មិនចាំបាច់សួរថា​ ហេតុអីសុខៗខ្ញុំដេីរចេញ ទាំងដែលពួកយេីងមិនដែលឈ្លោះប្រកែកគ្នាសោះបែបនេះ? ចម្លេីយនេះ អ្នកក៏គួរតែឆ្លេីយដោយខ្លួនឯងចុះ​ អ្នកបានធ្វេីអ្វីខ្លះអ្នកដឹងខ្លួនឯងហេីយ​ ខ្ញុំត្រូវការមនុស្សដែលស្រឡាញ់ខ្ញុំពិតប្រាកដ​ ផ្តល់តម្លៃដល់ខ្ញុំក្នុងនាមជាដៃគូជីវិត​ មិនមែននិយាយថាស្រឡាញ់តែនឹងមុខខ្ញុំ​ តែការពិតក្នុងចិត្តអ្នកខ្ញុំក៏បានត្រឹមតែជាមនុស្សស្រីល្ងង់មិនដឹងខ្យល់អីនោះទេ៕

66adcad276a46183029ba689b4c6c936

អត្ថបទ ៖  អេដមីន ហត់ / ក្នុងស្រុកសូមរក្សាសិទ្ធិ