តើអ្នកដឹងទេថា ការដែលអ្នកទុកខ្ញុំចោល វាជាការដែលអ្នកកំពុងតែបង្រៀនឱ្យខ្ញុំស៊ាំនឹងការរស់នៅម្នាក់ឯង ហេីយមិនចាំបាច់មានអ្នកក្នុងជីវិតតទៀត។ ពេលមានខ្ញុំនៅក្បែរ អ្នកមិនសូវជាខ្វល់ខ្វាយ មិនដែលបារម្ភ មិនយកចិត្តទុកដាក់ អ្នកគ្មានពេលវេលាគ្រប់គ្រាន់ឱ្យខ្ញុំ ព្រោះអ្នកមិនបានទុកវត្តមានខ្ញុំសំខាន់ នៅក្នុងចិត្តអ្នកនោះឡើយ ជួនកាលអ្នកក៏រវល់ជាមួយការងាររបស់អ្នករហូតដល់ភ្លេចខ្ញុំ ទាំងនេះ គឺជាកាយវិការព្រងើយកន្តើយ មិនឱ្យតម្លៃខ្ញុំទាល់តែសោះ។
ខ្ញុំយល់ ថាអ្នកមានការងារត្រូវធ្វេី អ្នកមានភារកិច្ចត្រូវបំបេញ ប៉ុន្តែខ្ញុំក៏មិនបានឱ្យអ្នកមកចំណាយពេលជាមួយខ្ញុំ២៤ម៉ោងនោះដែរ។ ខ្ញុំក៏ដឹង មនុស្សណាក៏គេចេះរវល់ដែរ តែបេីគេស្រឡាញ់គ្នា គេប្រាកដជាចេះឆ្លៀតឱ្យគ្នាហេីយ ទោះត្រឹមតែ១០នាទីក៏គេឆ្លៀតបានដែរ ដើម្បីមនុស្សដែលគេស្រឡាញ់ ដើម្បីបានក្បែរមនុស្សដែលសំខាន់។
មនុស្សស្រីនេះណា មិនត្រូវការអ្វីច្រេីនពីមនុស្សខ្លួនឯងស្រឡាញ់ទេ គេត្រូវការតែពេលវេលា និងការយកចិត្តទុកដាក់ដោយចេញពីចិត្ត មិនមែនចេះតែទុកគេចោលមិនលស់ថ្ងៃ មិនសូម្បីតែសួរនាំអំពីសុខទុក្ខរបស់នាងបែបនេះនោះឡើយ។
នៅពេលដែលអ្នកព្រងេីយៗនឹងខ្ញុំពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំក៏មានអារម្មណ៍ថា ខ្ញុំទម្លាប់ខ្លួនរស់នៅដោយគ្មានអ្នកបាន ស៊ាំនឹងភាពឯកាដែលអ្នកផ្តល់ឱ្យ ចាប់ផ្តេីមរឹងមាំបន្តិចម្តងៗ លែងមានអារម្មណ៍ថា ខ្លួនខ្ញុំកំពុងរង់ចាំអ្នកទៀតហេីយ។ ដូច្នេះហេីយអ្វីដែលខ្ញុំចង់ប្រាប់នោះគឺ ការដែលអ្នកទុកខ្ញុំចោល អ្នកកំពុងតែបង្រៀនឱ្យខ្ញុំរស់នៅបានដោយគ្មានអ្នក ហេីយបេីខ្ញុំទម្លាប់ខ្លួនបានពិតមែននោះ ខ្ញុំក៏នឹងដេីរចេញ ព្រោះខ្ញុំយល់ថា មនុស្សដែលចូលចិត្តឱ្យគេរង់ចាំបែបនេះ គ្មានថ្ងៃយល់អារម្មណ៍អ្នករង់ចាំនោះទេថា វាមានអារម្មណ៍ហត់នឿយ និងឯកាខ្លាំងប៉ុនណានោះ៕
អត្ថបទ ៖ អេដមីន ហត់ / ក្នុងស្រុកសូមរក្សាសិទ្ធិ