ជីវិតមនុស្សម្នាក់ៗទាមទារការផ្លាស់ប្តូរជាចាំបាច់ ទើបអាចឲ្យជីវិតឆ្ពោះទៅរកភាពល្អប្រសើរ និងឈានដល់ចំណុចជោគជ័យដែលចង់បានមួយ។ ការដែលនៅមួយកន្លែងមិនអភិវឌ្ឍខ្លួនទៅណា អ្នកនឹងនៅតែបានប៉ុណ្ណឹង ហើយហានិភ័យនៃការធ្លាក់ចុះ នឹងអាចកើតមានខ្ពស់ ព្រោះមនុស្សជុំវិញខ្លួនគេមិននៅធ្មឹងទាំងអស់នោះទេ។
ខាងក្រោមចូរអ្នកជ្រើសរើសនូវស្រោមសំបុត្រមួយ ដើម្បីដឹងថាតើអ្នកគួរផ្លាស់ប្តូរអ្វី ទើបអាចធ្វើឲ្យជីវិតមួយនេះមានភាពល្អប្រសើរជាងមុនបាន៖
ស្រោមសំបុត្រទី ១
ការផ្លាស់ប្ដូរផ្នែកចរិតឬកពាររបស់អ្នកគឺជារឿងចាំបាច់ដែលអ្នកត្រូវតែធ្វើ។ អ្នកគប្បីមានភាពស្មោះត្រង់ និងមានសីលធម៌ជាមួយមនុស្សជុំវិញខ្លួនឲ្យបានល្អជាងពេលនេះបន្ថែមទៀត។
ស្រោមសំបុត្រទី ២
ការវិវត្តនៃផ្នែកហិរញ្ញវត្ថុជាតម្រូវការចាំបាច់ដែលអ្នកត្រូវការនៅពេលនេះ ចូរខិតខំប្រឹងប្រែងបន្ថែមទៀត និងផ្តោតលើការកែលម្អចំណុចមួយចំនួនក្នុងអាជីវកម្ម ហើយប្រសិនអាជីពការងារគួរតែស្វះស្វែងរកអ្វីដែលថ្មីអាចឲ្យអ្នកអភិវឌ្ឍខ្លួនបន្ថែម។
ស្រោមសំបុត្រទី ៣
អ្នកត្រូវផ្លាស់ប្តូរភាពស្ងាត់ស្ងៀម ដោយកុំចូលចិត្តរស់នៅបែបម្នាក់ឯងពេក ចូរបើកចិត្តទទួលយកការជួបជុំថ្មី ការជួបដៃគូសហការថ្មី ឱកាសថ្មី តែក៏ត្រូវមើលឲ្យបានល្អិតល្អន់ផងពីមនុស្សដែលអ្នកជួប។ ក្នុងកាលៈទេសៈនេះបើអ្នកជួបមនុស្សត្រូវ នោះជោគជ័យអ្នកនឹងកើតមានយ៉ាងធំធេង។
ស្រោមសំបុត្រទី ៤
ស្រដៀងនឹងចំណុចទី ២ ដែរ ដោយអ្នកត្រូវផ្តោតបន្ថែមទៀតទៅលើអាជីពការងារ ឬជំនួញដែលមានក្នុងដៃ។ ពេលខ្លះអ្នកព្រលែងវាពេក រហូតដល់វាធ្លាក់ដល់ចំណុចបាត ងើបមកដោះស្រាយមិនចង់រួច។
ចូរអ្នកធ្វើការសិក្សាពីវិធីវិភាគនូវដំណើរការ និងបញ្ឈប់នូវដំណើរការ ប្រសិនរកឃើញពីចន្លោះប្រហោងត្រូវកែតម្រូវណាមួយ។ បើអ្នកអាចធ្វើចំណុចនេះបាន ជីវិតអ្នកនឹងល្អប្រសើរជាងមុនជាក់ជាមិនខាន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក