ស្នេហា...ពាក្យមួយនេះវាពិតជាខ្លីខ្លាំងណាស់ ប៉ុន្តែវាបានបង្កប់ទៅដោយអត្ថន័យជាច្រេីន មិនថាសប្បាយ ឬកេីតទុក្ខ ការជួប ឬការបែកបាក់ ទឹកភ្នែក ... ទោះវាមិនមែនជាជីវិត តែវាក៏ជាផ្នែកមួយនៃជីវិតរបស់យេីង..។
ហឹម! វាមិនមែនជារឿងងាយស្រួលនោះទេ ការដែលយេីងអាចជួបនឹងមនុស្សម្នាក់ដែលស្រឡាញ់យេីង ហេីយយេីងក៏ស្រឡាញ់គេ ទាំងដែលយេីង និងគេសុទ្ធតែបានដឹង និងឃេីញពីចំណុចអាក្រក់របស់ពួកយេីងទាំងពីរ តាមរយ:ការប្រេីប្រាស់ពេលវេលាស្រឡាញ់គ្នាអស់ជាយូរ...។
ត្រូវហេីយ វាងាយណាស់ ហេីយវាក៏មិនខ្វះមនុស្សដែលគេនិយាយថាស្រឡាញ់យេីងដែរ...តែវាពិបាកណាស់ ក្នុងការជួបមនុស្សម្នាក់ដែលពិតប្រាកដ! ពិតប្រាកដបែបណា? ក៏បែបស្រឡាញ់គ្នាយូរៗ ស្រឡាញ់គ្នាតាំងពី0ដល់100 ស្រឡាញ់គ្នាខ្លាំងទៅៗ...។
សាកគិតមេីល មានមនុស្សស្រីប៉ុន្មាននាក់ព្រមដាក់ចិត្តស្រឡាញ់មនុស្សប្រុសម្នាក់ទាំងដឹងហេីយថាគេសាវា...? ហេីយគិតទៀតមេីលថា មានមនុស្សប្រុសសាវាប៉ុន្មាននាក់ មកខាតពេលញ៉ែមនុស្សស្រីមិនស្អាត មិនឆ្លាត មុខអាក្រក់មេីលមិនយល់ ចូលក្នុងចំណោមគេមិនចុះ...?
តែជឿអត់ថា ក្ដីស្រឡាញ់មួយនោះក៏បានកេីតមានឡេីងហេីយក៏បានយូរថែមទៀត...ស្រឡាញ់គ្នាខ្លាំងយ៉ាងណាក៏ដោយក៏ការឈ្លោះប្រកែកតែងតែមាន ពេលនោះហេីយយេីងក៏ចាប់ផ្ដេីមឮពាក្យសម្ដី បានឃេីញនូវទង្វេីដែលយេីងមិនចង់ឃេីញ មិនចង់ឮក្នុងពេលឈ្លោះប្រកែកគ្នា...។
ពេលខ្លះពាក្យសម្ដី ទង្វេីកេីតឡេីងដដែលៗពេក ក៏អាចធ្វេីឱ្យភាគីម្ខាងទៀតមានអារម្មណ៍ថាឆ្អែត ហេីយចង់បញ្ចប់នូវទំនាក់ទំនងនោះដោយសារតែមេីលឃេីញកំហុសរបស់ភាគីម្ខាងទៀត...។ តែបេីបញ្ចប់ទៅអត់ស្ដាយពេលវេលាដែលកន្លងមកនេះទេឬ? អត់នឹកដល់កាលដែលធ្លាប់រួមសុខទុក្ខជាមួយគ្នាទេឬ?
យ៉ាងណា...សាកគិតបែបនេះវិញមេីលថា យេីងក៏ធ្លាប់ធ្វេីឱ្យគេឈឺមិនតិចដែរ ប៉ុន្តែហេតុអីគេមិនឆ្អែតឆ្អន់ គេនៅតែស្រឡាញ់? ព្រោះវាជាក្ដីស្រឡាញ់ពិតប្រាកដនោះអី...។ បេីយេីង និងគេសុទ្ធតែមានក្ដីស្រឡាញ់ពិតប្រាកដឱ្យគ្នា ហេតុអីត្រូវបញ្ចប់វាទៅដោយការបែកគ្នា?
យេីងធ្លាប់ធ្វេីខុសច្រេីនដង គេមិនដែលចាកចោលយេីងនោះឡើយ វាជារឿងអយុត្តិធម៌ពេកទេដឹង ដែលយេីងត្រូវទៅចោលគេ ប្រសិនបេីជួបមនុស្សច្បាស់លាស់ហេីយកុំលែងដៃគ្នាងាយៗអី ឈឺក្រចកកាត់ក្រចក មានបញ្ហាឈ្លោះទាស់ទែង ហេតុអ្វីត្រូវកាត់ដោយការបែកគ្នាទៅវិញ?
អត្ថបទ ៖ អេដមីន ហត់ / ក្នុងស្រុកសូមរក្សាសិទ្ធិ