ឆុត ៩០ ភាគរយ! បើក​ទ្វារ​មួយ ដើម្បី​លាតត្រដាង​ថា​អ្នក​ជា​មនុស្ស​ប្រភេទ​ណា?

ក្នុង​ចំណោម​ទ្វារ​ទាំង ៤ នេះ ចូរ​អ្នក​ធ្វើ​ការ​ជ្រើសរើស​មួយ ដើម្បី​លាតត្រដាង​បង្ហាញ​នូវ​ចម្លើយ​ច្បាស់ៗ ថា​តើ​អ្នក​ជា​មនុស្ស​ប្រភេទ​ណា ដែល​ចំណុច​ខ្លះ​អ្នក​ខ្លួន​ឯង​ក៏​មិន​ធ្លាប់​ដឹង​ច្បាស់​ពី​ខ្លួន​ឯង​ដែរ៖

ទ្វារ​ទី ១ ពណ៌​ទឹកក្រូច

4

អ្នក​ដែល​ជ្រើសរើស​ទ្វារ​នេះ គឺ​ជា​មនុស្ស​ដែល​ចូលចិត្ត​ប្រថុយ ហើយ​មិន​ខ្លាច​ហានិភ័យ​នោះ​ទេ។ ពួក​គេ​ធ្វើ​អ្វី​មួយ​ដោយ​ប្រញាប់ប្រញាល់ លឿនៗ តែ​ក៏​ច្បាស់លាស់​ណាស់​ដែរ និង​មិន​ងាយ​បង្ក​កំហុស​ណា​មួយ​ឡើយ។

ទ្វារ​ទី ២ ពណ៌​បៃតង

3

ជា​មនុស្ស​ដែល​មាន​ភាព​ស្មោះត្រង់ ចេះ​អាណិត​អាសូរ​អ្នក​ដទៃ និង​ចេះ​ឲ្យ​តម្លៃ​ខ្ពស់​ទៅ​លើ​គុណ​តម្លៃ​នៃ​ជីវិត​របស់​មនុស្ស​ម្នាក់ៗ។ ពួក​គេ​មិន​ឲ្យ​នរណា​ដឹក​មុខ​បាន​ទេ ហើយ​ចេះ​គ្រប់គ្រង​និង​បង្កើត​ផែនការណ៍​សម្រាប់​ខ្លួន​ឯង​បាន​យ៉ាង​ច្បាស់លាស់។

ទ្វារ​ទី ៣ ពណ៌​មាស

2

ជា​មនុស្ស​ដែល​មាន​មនោសញ្ចេតនា​ខ្ពស់ ហើយ​បុគ្គលិក​លក្ខណៈ​របស់​ពួក​គេ​គឺ​អំណោយទាន​ពី​ធម្មជាតិ ដែល​ធ្វើ​ឲ្យ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​រីករាយ​នឹង​នៅ​ក្បែរ​ជា​និច្ច។ ការ​ឲ្យ​តម្លៃ​អ្នក​ដទៃ ការ​ផ្តល់​ភាព​កក់ក្តៅ​សម្រាប់​អ្នក​ដទៃ និង​ភាព​រួសរាយ​គឺ​ជា​ចំណុច​ខ្លាំង​របស់​អ្នក។

ទ្វារ​ទី ៤ ពណ៌​ខៀវ

1

អ្នក​ដែល​ជ្រើសរើស​ទ្វារ​ចុង​ក្រោយ​នេះ គឺ​ជា​មនុស្ស​ចិត្ត​ត្រជាក់ មាន​ភាព​ស្ងប់ស្ងាត់​ច្រើន ហើយ​ចូលចិត្ត​ធ្វើ​អ្វី​ដោយ​ឯករាជ្យ និង​មិន​សូវ​ចូលចិត្ត​មាន​ភាព​អ៊ូអរ​ច្រើន​ឡើយ។ ពួក​គេ​ស្រលាញ់​ធម្មជាតិ​ខ្លាំង​ណាស់ ហើយ​តែងតែ​ចង់​បាន​សន្តិភាព​ខាង​ក្នុង​ផ្លូវ​ចិត្ត​ជា​និច្ច ដោយ​មិន​សូវ​គិត​អំពី​ចំណុច​អវិជ្ជមាន​ញឹកញាប់​ពេក​នោះ​ទេ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក