ឱ្យតែបានស្រឡាញ់គ្នាជាមួយអ្នក ទោះត្រឹមមួយថ្ងៃ ក៏ខ្ញុំមានក្ដីសុខ និងសប្បាយចិត្តដែរ

ខ្ញុំដឹងច្បាស់ណាស់ ថារវាងយើងទាំងពីរនាក់គឺវាមិនអាចនឹងមានផ្លូវអាចទៅរួចនោះឡើយ រឹតតែមិនអាចនឹងមានអនាគតមួយជាមួយនឹងគ្នា ពួកយើង មិនអាចក្លាយជាគូនឹងគ្នាជាដាច់ខាត។

ខ្ញុំដឹងថារវាងពួកយើង គឺស្ថិតនៅចំណុចនៃខ្សែបន្ទាត់ឆ្លាស់គ្នាណាស់ តែស្នេហា ខ្ញុំពិតជាមិនអាចឃាត់ការស្រឡាញ់ចំពោះអ្នកបានពិតមែន ខ្ញុំលង់ចិត្តស្រឡាញ់អ្នកតាំងពីដំបូង នៅពេលដែលដឹងថា ពួកយើងមិនអាចមានផ្លូវនឹងចាប់ផ្ដើមនឹងគ្នា ខ្ញុំបែរជារឹតតែស្រឡាញ់អ្នកខ្លាំងឡើង ខ្លាំងរហូតដល់មិនអាចដកចិត្ត កាត់ចិត្តពីអ្នកបាននោះឡើយ។

Foto1 3

ខ្ញុំលួងខ្លួនឯងរាល់ថ្ងៃ ប្រាប់ខ្លួនឯងថា ឱ្យតែបានស្រឡាញ់អ្នកប៉ុណ្ណឹង គឺគ្រប់គ្រាន់ហើយសម្រាប់ខ្ញុំ ខ្ញុំពុំដែលចង់ទាមទារអ្វីឱ្យលើសពីនេះនោះឡើយ ព្រោះដឹងថាវាមិនអាចទៅរួច ដូច្នេះហើយ កុំទាមទារនាំតែធ្វើឱ្យខ្លួនឯងរឹតតែឈឺចាប់។

ការស្រឡាញ់ ដែលសុំត្រឹមតែស្រឡាញ់អ្នក មនុស្សម្នាក់នេះ ពេលខ្លះ​ ក៏ស្រមៃតែឯងថា ប្រសិនបើមានអភិនិហា ទេវតាអាណិតខ្ញុំពិតមែន ខ្ញុំសុំតែមួយដងប៉ុណ្ណោះ គឺសុំធ្វើជាសង្សាររបស់អ្នក ត្រឹមតែមួយថ្ងៃមួយយប់ ក៏ខ្ញុំអស់ចិត្តដែរ គឺសុំក្បែរអ្នក អាចនៅមើលថែអ្នកក្នុងនាមជាសង្សារ អាចផ្ដល់ស្នាមញញឹម និងភាពកក់ក្ដៅ ផ្ដល់ពេលវេលាដើម្បីអ្នក ក្នុងនាមជាមនុស្សពីរនាក់ស្រឡាញ់គ្នា ត្រឹមប៉ុណ្ណឹង ខ្ញុំអាចបិទភ្នែកជិតហើយ។

Dsc08677 710db5eaf606d6b6b10c8ad65e0b6017_600x400

ស្នេហាមួយនេះ វាជ្រាលជ្រៅ ខ្លាំងលើសលប់ រហូតដល់ខ្ញុំពុំហ៊ានប្រាថ្នា ថាអ្នកនឹងព្រមទទួល រឹតតែមិនហ៊ាននិយាយអ្វីឱ្យលើសពីនេះ ព្រោះខ្លាចថា សូម្បីត្រឹមជាមិត្ត ក៏មិនអាច។ ខ្លាចថា ការស្រឡាញ់មួយនេះធ្វើឱ្យអ្នកទើសទាល់ ធ្វើជាមិនស្គាល់ខ្ញុំ។ ខ្ញុំមិនខ្លាចថាអ្នកមិនស្រឡាញ់ខ្ញុំនោះទេ តែខ្ញុំខ្លាចអ្នកដេញខ្ញុំចេញ មិនឱ្យសូម្បីតែខ្ញុំស្រឡាញ់អ្នកតែម្ខាង បើបែបហ្នឹងមែន ខ្ញុំច្បាស់ជាឈឺចាប់រហូតដល់ថ្ងៃស្លាប់មិនខាឡើយ៕

MV5BZmVmMTdkOGQtYmQ0Mi00YWEwLTg4ODItZWMzMmYwNTJlMzBhL2ltYWdlXkEyXkFqcGdeQXVyNzEyMTA5MTU@._V1_

Maxresdefault

អត្ថបទ ៖ PH Knongsrok / ក្នុងស្រុកសូមរក្សាសិទ្ធិ

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖

Avatar photo

Tel: