ស៊ូនៅក្បែរមនុស្សប្រុសសាមញ្ញ តែមានអារម្មណ៍ថាអស្ចារ្យ​ ក៏ប្រសេីរជាងនៅក្បែរមនុស្សប្រុសអស្ចារ្យ តែមានអារម្មណ៍ថាយេីងមិនដល់គេ

មនុស្សស្រីណា សុខចិត្តធ្វេីជាព្រះនាងរបស់ប្តីអ្នកក្រ​ ក៏មិនទៅធ្វេីជាខ្ញុំកំដររបស់ប្តីអ្នកមានដែរ​ និយាយបែបនេះមិនមែនបានន័យថា​ មនុស្សប្រុសដែលមានទ្រព្យសម្បត្តិសុទ្ធសឹងតែទុកមនុស្សស្រីជាទាសករទាំងអស់នោះឡើយ​ ហេីយក៏មិនមែនបានន័យថា មនុស្សស្រីប៉ងប្រាថ្នាតែមនុស្សប្រុសដែលមិនសូវមានជីវភាពធូរធារជាគូជីវិតនោះដែរ។

ខ្ញុំចង់បានន័យថា ស្នេហារបស់ខ្ញុំមិនបានផ្តោតសំខាន់ទៅទ្រព្យសម្បត្តិក្រៅខ្លួនទេ​ តែខ្ញុំឱ្យតម្លៃទៅលេីភាពស្មោះត្រង់ច្រេីនជាង​ ការដែលខ្ញុំយល់ព្រមស្រឡាញ់នរណាម្នាក់ ខ្ញុំមេីលទៅចរិត​ ក្តីស្រឡាញ់​ និង​ ភាពស្មោះត្រង់របស់គេដែលមានឱ្យខ្ញុំ​។ មនុស្សស្រីដូចជាពួកខ្ញុំ មិនត្រេកត្រអាលនឹងលុយកាក់មាសប្រាក់របស់អ្នកណាទេ​ ខ្ញុំមានសមត្ថអាចរកប្រាក់ចិញ្ចឹមខ្លួនឯងបាន​ ដោយមិនចាំបាច់ត្រូវទៅសម្លឹងរកមនុស្សប្រុសមានទ្រព្យច្រេីនដេីម្បីឱ្យខ្ញុំពឹងផ្អែកទៅលេីលុយកាក់មាសប្រាក់របស់គេដេីម្បីរស់នោះឡេីយ​។

2e476aebc8071cbdf550ed5f34374d40

សម្រាប់ខ្ញុំ គូជីវិតមានឬក្រមិនសំខាន់​ទេ អ្វីដែលសំខាន់ នៅត្រង់ថា តេីគេអាចមានសមត្ថភាពមេីលថែមនុស្សស្រីម្នាក់ដែលគេស្រឡាញ់ឱ្យមានក្ដីសុខ សុភមង្គល មានស្នាមញញឹមច្រេីនជាងការសម្រក់ទឹកភ្នែកដែរឬទេ?

លុយកាក់​ មាសប្រាក់ ទ្រព្យ​សម្បត្តិ​​ ជារបស់ក្រៅខ្លួនដែលពួកយេីងអាចបង្កេីតវាជាមួយគ្នាបាន​ សំខាន់ឱ្យតែមានគំនិតចេះគិតគូរ​ ព្រោះថាមនុស្សស្រីក៏មិនត្រូវការមនុស្សប្រុសដែលទន់ខ្សោយ​ គ្មានគោលដៅ​ច្បាស់លាស់មករួមដំណេីរជីវិតនោះដែរ​ ខ្ញុំស៊ូនៅក្បែរមនុស្សប្រុសសាមញ្ញ តែមានអារម្មណ៍ថាអស្ចារ្យ​ ក៏ប្រសេីរជាងនៅក្បែរមនុស្សប្រុសអស្ចារ្យ តែមានអារម្មណ៍ថាយេីងមិនដល់គេ​ គេមិនដែលធ្វើឱ្យយើងមានអារម្មណ៍ថា យើងសំខាន់សម្រាប់គេ មិនដែលបារម្ភ មិនដែលយកចិត្តទុកដាក់ចំពោះយើងសូម្បីតែបន្តិច៕

6527cf16fba211ccec1f4a4ed20cc0a5

អត្ថបទ ៖ អេដមីន ហត់ / ក្នុងស្រុកសូមរក្សាសិទ្ធិ