មេ​ផ្ទះ ៩០ ភាគរយ​មិន​ធ្លាប់​ដឹង នេះ​ក្បាច់​ពិសេស​ប្រើ​កូកា​សម្អាត​ខ្ទះ​ខ្លោច ឆ្នាំង​ខ្លោច​បាន​ងាយ

នៅ​ក្នុង​ផ្ទះ​បាយ​មាន​របស់របរ​ជា​ច្រើន​ដែល​កខ្វក់ ហើយ​ទាមទារ​ការ​សម្អាត​ជា​ប្រចាំ។ ជា​ពិសេស​គ្រឿង​ឆ្នាំង​ខ្ទះ ​បើ​យើង​ហ៊ាន​តែ​ទុក​ចោល​យូរ វា​នឹង​កក​ខ្លាញ់ ឬ​កក​ជាតិ​ខ្លោច​ជាប់ ធ្វើ​ឲ្យ​ពិបាក​សម្អាត និង​ពេល​ខ្លះ​សម្អាត​មិន​ជ្រះ​ក៏​មាន។

យ៉ាង​ណា​ក្នុង​អត្ថបទ​នេះ Knongsrok ណែនាំ​វិធី​ពិសេស ២ ដែល​យើង​អាច​ប្រើប្រាស់​ភេសជ្ជៈ កូកា​កូឡា​មក​សម្អាត​នូវ​របស់​មួយ​ចំនួន​ក្នុង​ផ្ទះ​បាយ ដែល​ពិបាក​នឹង​សម្អាត​បាន៖

១) សម្អាត​ខ្ទះ​ឆ្នាំង​ដែល​ជាប់​កំណក​ខ្លោច​ដោយ​កូកា

1

ជា​ការ​ពិត​កូកាកូឡា​ក៏​មាន​ជាតិ​អាស៊ីត​នៅ​ក្នុង​នោះ​ដែរ ហើយ​វា​អាច​សម្អាត​បាន​យ៉ាង​ល្អ ដោយ​មិន​ទាមទារ​ឲ្យ​យើង​ប្រើ​កម្លាំង​ខ្លាំង​ក្នុង​ការ​ដុះច្រែះ​ខ្លាំង​នោះ​ឡើយ។ អ្នក​គ្រាន់​តែ​ចាក់​ទឹក​កូកាកូឡា​ចូល​ទៅ​ក្នុង​ឆ្នាំង​ឬ​ខ្ទះ ហើយ​ត្រាំ​វា​ចោល​ប្រហែល ១ ម៉ោង បន្ទាប់​មក​យក​ទឹក​មក​លាង​សម្អាត​ រួច​ដុះ​ថ្នមៗ​លើ​ផ្ទៃ​ដែល​បាន​ខ្លោច​នោះ អ្នក​នឹង​ឃើញ​លទ្ធផល។

បើ​ចង់​ឃើញ​លទ្ធផល​លឿន អ្នក​អាច​ចាក់​កូកា​ចូល រួច​យក​ឆ្នាំង​ទៅ​ដុត ហើយ​មិន​ត្រឹម​តែ​ឆ្នាំង​ប៉ុណ្ណោះ​ទេ តាម​ពិត​ឲ្យ​តែ​របស់​មាន​ធ្វើ​ពី​ស្ពាន់ ដែល​ប្រឡាក់​ខ្លាំង​គឺ​អ្នក​អាច​ប្រើប្រាស់​វិធី​សាមញ្ញ​នេះ​បាន។

២) សម្អាត​ជាតិ​ខ្លាញ់​ចេញ​ពី​សំលៀកបំពាក់

2

ស្រ្តី​មេ​ផ្ទះ​ភាគ​ច្រើន​ដែល​ចម្អិន​អាហារ​ក្នុង​ផ្ទះ​បាយ គឺ​ងាយ​នឹង​ជាប់​ជាតិ​ខ្លាញ់​មក​លើ​ក្រណាត់​អាវ​លឿន​បំផុត។ ដើម្បី​សម្អាត​វា​ឲ្យ​បាន​ជ្រះ​ល្អ អ្នក​អាច​យក​កូន​ក្រណាត់​តូច​មួយ​មក​លាយ​ជាមួយ​ទឹក​កូកាកូឡា​ហើយ​យក​វា​មក​ជូត​លើ​កន្លែង​ដែល​ប្រឡាក់​ជាតិ​ខ្លាញ់ នោះ​អ្នក​នឹង​ឃើញ​លទ្ធផល។

មួយ​ផ្សេង​ទៀត​អ្នក​ក៏​អាច​ចាក់​កូឡាកូឡា​ទៅ​ក្នុង​ម៉ាស៊ីន​បោក​សំលៀកបំពាក់ ជំនួស​ដោយ​ការ​ប្រើប្រាស់​សាប៊ូ ហើយ​ក្រឡុក​វា ក្រោយ​មក​សឹម​យក​វា​មក​សម្អាត​ជាមួយ​សាប៊ូ​យើង​ធម្មតា​ជា​ការ​ស្រេច៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក