ជ្រើសរើស​សៀវភៅ​វេទមន្ត​មួយ ដើម្បី​ទទួល​យក​សារ​ណែនាំ​ដ៏​ល្អ​បំផុត​សម្រាប់​ជីវិត

មនុស្ស​ជា​ច្រើន​បាន​ជួប​បញ្ហា​ឥត​ឈប់​ជា​រៀងរាល់​ថ្ងៃ ហើយ​ពេល​ខ្លះ​មាន​តែ​ការ​ណែនាំ​នូវ​មតិ​ល្អ ឬ​ស្តាប់​នូវ​យោបល់​ល្អៗ នោះ​គឺ​ជា​ដំណោះស្រាយ​ល្អ​បំផុត​ដែល​អ្នក​គួរ​តែ​ទទួល​យក។

ក្នុង​អត្ថបទ​នេះ Knongsrok សូម​ឲ្យ​អ្នក​ធ្វើ​ការ​ជ្រើសរើស​នូវ​សៀវភៅ​វេទមន្ត​មួយ​ក្នុង​ចំណោម​សៀវភៅ​ទាំង ៥ ដើម្បី​ទទួល​បាន​សារ​ណែនាំ​នូវ​ខាង​ក្រោម៖

សៀវភៅ​ទី ១

1

វា​ដល់​ពេល​ដែល​អ្នក​ត្រូវ​យក​ឈ្នះ​អារម្មណ៍​ខាង​ក្នុង​របស់​ខ្លួន​ឯង​ហើយ ដោយ​សារ​តែ​អារម្មណ៍​ភ័យខ្លាច អារម្មណ៍​គិត​ថា​មិន​អាច​ទៅ​រួច នាំ​ឲ្យ​អ្នក​ខកខាន​នូវ​ការ​ចាប់​យក​ឱកាស​ល្អៗ​ជា​ច្រើន។

ចូរ​ប្រមូល​ផ្តុំ​នូវ​ថាមពល ការ​គិត​វិជ្ជមាន ហើយ​ព្យាយាម​ធ្វើ​រឿង​នោះ​ទៅ វា​នឹង​ចេញ​ជា​រូបរាង​មក​ហើយ ខុស​ពី​អ្នក​នៅ​អង្គុយ​តែ​មួយ​កន្លែង ហើយ​រង់ចាំ​តែ​ខ្លាច គឺ​គ្មាន​សង្ឃឹម​ដែល​អាច​ទៅ​មុខ​បាន​ឡើយ។

សៀវភៅ​ទី ២

2

ចូរ​ប្រើប្រាស់​អារម្មណ៍​ខាង​ក្នុង និង​ឥទ្ធិពល​ខាង​ក្រៅ មក​ច្របាច់​បញ្ចូល​គ្នា ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​លើ​រឿងរ៉ាវ​អ្វី​មួយ។ ជួប​រឿង​អ្វី​ក៏​ដោះ​ហ្នឹង​ទៅ បើ​រឿង​មិន​ទាន់​ជួប​ទេ ក៏​កុំ​គិត​វែងឆ្ងាយ​ពេក រហូត​ដល់​ធ្វើ​ឲ្យ​បាត់បង់​ភាព​ជឿជាក់ និង​ក្តីសុខ​នៅ​ពេល​បច្ចុប្បន្ន។

សៀវភៅ​ទី ៣

3

បន្ត​នូវ​ភាព​ដឹងគុណ ការ​អំណរគុណ​ដល់​អ្នក​ដែល​បាន​ជួយ​អ្នក ហើយ​រឿង​ល្អៗ​នឹង​បន្ត​ចូល​មក​ក្នុង​ជីវិត​របស់​អ្នក​នៅ​ពេល​ខាង​មុខ។ ក៏​កុំ​ភ្លេច​អរគុណ​ខ្លួន​ឯង​សម្រាប់​គ្រប់​យ៉ាង​ដែល​បាន​ធ្វើ និង​អ្វី​ដែល​អ្នក​ដទៃ​បាន​ជួយ​អ្នក។ ព្យាយាម​រក្សា​តុល្យភាព​នៃ​ការ​គោរព​ខ្លួន​ឯង​និង​អ្នក​ដទៃ ជា​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​នៅ​ពេល​នេះ។

សៀវភៅ​ទី ៤

4

ពេលនេះ​ជា​ពេល​ល្អ​បំផុត​ដើម្បី​ជឿជាក់​លើ​ក្តី​សុបិន្ត​របស់​ខ្លួន​ឯង ហើយ​សួរ​ខ្លួន​ឯង​តើ​ក្នុង​ជីវិត​នេះ​អ្នក​ចង់​បាន​អ្វី​ឲ្យ​ពិត​ប្រាកដ? ប្រើប្រាស់​ឆន្ទៈ​និង​មហិច្ឆតា រួច​ដើរ​តាម​ផ្លូវ​នោះ អម​ដោយ​ការ​គិត​វិជ្ជមាន និង​ភាព​ច្នៃប្រឌិត​ដែល​អ្នក​មាន​តាំង​ពី​ដើម​មក។

ដំណើរ​ផ្សងព្រេង​រយៈ​ពេល​យូរ វា​ទាមទារ​សំណាង​ខ្លះ​ដែរ អ៊ីចឹង​ហើយ​ទើប​ការ​គិត​វិជ្ជមាន​ជា​ជម្រើស​ល្អ​បំផុត ព្រោះ​អំណោយទាន​ពី​ធម្មជាតិ​ភាគ​ច្រើន តែងតែ​ធ្លាក់​មក​ដល់​មនុស្ស​ដែល​គិត​វិជ្ជមាន​ប៉ុណ្ណោះ។

សៀវភៅ​ទី ៥

5

អ្នក​ស្ថិត​ក្រោម​ឥទ្ធិពល​នៃ​អំណាច​វេទមន្ត​ពី​ធម្មជាតិ ដែល​អ្នក​អាច​ប្រើប្រាស់​វា​បាន​ក្នុង​ការ​ជួយ​ស្រោចស្រង់​ខ្លួន​ឯង​និង​មនុស្ស​នៅ​ជុំវិញ​ខ្លួន។

ចូរ​រីករាយ​នូវ​គ្រប់​យ៉ាង​ដែល​អ្នក​កំពុង​មាន​នៅ​ពេល​នេះ ហើយ​បន្ត​ឲ្យ​វា​ដើរ​ទៅ​តាម​ព្រេងវាសនា​ដែល​បាន​ចារ​មក តែ​កំឡុង​ពេល​ជាមួយ​គ្នា​ក៏​កុំ​ភ្លេច​ប្រើប្រាស់​កម្លាំង​កាយ និង​កម្លាំង​គិត​របស់​ខ្លួន​ឯង​ខ្លះ​ផង។ គ្រប់​យ៉ាង​ដែល​កើត​ឡើង​នៅ​លើ​លោក លើស​ពី​ភាព​ចៃដន្យ តែ​យើង​គឺ​ជា​អ្នក​បង្កើត៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក