មនុស្សដែលមានអារ.ម្មណ៍លើអ្នក គេមិនអាចបដិសេធចំពោះរឿងទាំង ៣ នេះឡើយ

មនុស្សប្រុសដែលមានអារម្មណ៍មកលើអ្នក អ្នកមានអារម្មណ៍ប្លែកម៉្យាងចំពោះរូបគេ គេចេះតែរកឱកាសនិយាយរកអ្នកមុន ហើយនៅក្នុងចិត្តរបស់អ្នកវិញមានអារម្មណ៍ថាសប្បាយចិត្តជាខ្លាំង។ ប៉ុន្តែ មនុស្សដែលតាមស្រលាញ់អ្នក អ្នកមិនស្រលាញ់គេទេនោះ ដូច្នេះក្នុងចិត្តអ្នកសង្ឃឹមថានៅឱ្យឆ្ងាយពីគេ ព្រោះខ្លាចអ្នកដទៃយល់ច្រលំ។ ដូច្នេះនៅក្នុងទំនាក់ទំនងស្នេហា ចំពោះរឿងទាំង៣នេះ បើគេមិនបានបដិសេធទេ បញ្ជាក់ថាគេមានអារម្មណ៍លើអ្នក និងចង់នៅជាមួយអ្នកហើយ។

១. អ្នកណាត់គេមុន

951b8baf6839dccee3bbd7ab16b23813

បើមនុស្សម្នាក់គ្មានអារម្មណ៍លើអ្នកទេ អ៊ីចឹងពេលដែលគេដឹងថាអ្នកមានគំនិតលើគេនោះ ភាគច្រើនអាចជ្រើសរើសការដោះស្រាយយ៉ាងលឿនចំពោះការចូលចិត្តរបស់អ្នកមកលើគេ។ ដូច្នេះហើយ ទោះជាអ្នកណាត់គេជាញឹកញាប់យ៉ាងណា ក៏គេបដិសេធដោយគ្មានការស្ទាក់ស្ទើរឡើយ ថែមទាំងមិនខ្វល់ថាអ្នកឈឺចាប់ឬក៏អត់ដែរ។ យ៉ាងណា គេគិតថា កាត់ចិត្តមិនដាច់ធ្វើស្តេចមិនបាន កុំអូសបន្លាយយូរ។

ហើយបើមនុស្សម្នាក់គេមិនដែលបដិសេធអំពីការណាត់របស់អ្នកទេ ហើយនៅសប្បាយចិត្ត ចំពោះការណាត់ជួបជាមួយអ្នករាល់ដងដោយសុទ្ធតែមិនបដិសេធ មនុស្សបែបនេះ គេប្រាកដជាមានអារម្មណ៍មកលើអ្នកហើយ។ ដូច្នេះ ទើបមិនដាច់ចិត្តបដិសេធអ្នក ទោះជាគេរវល់យ៉ាងណា គេសុខចិត្តឆ្លៀតពេលដើម្បីអ្នក ពីព្រោះនៅក្នុងចិត្តរបស់គេមានអ្នក ក៏ចង់នៅជាមួយអ្នកដែរ។

២. គេមិនបដិសេធចេញទៅក្រៅជាមួយអ្នកនៅពេលល្ងាច

Ee05aa2596a858d272e76e3e92e8cca2

បើមនុស្សម្នាក់គ្មានអារម្មណ៍លើអ្នកទាល់តែសោះ គ្រាន់តែចាត់ទុកអ្នកជាមិត្តធម្មតាទេ អ៊ីចឹងពេលដែលអ្នកណាត់គេចេញទៅក្រៅនៅពេលល្ងាច គេនឹងបដិសេធជាមួយអ្នកដោយគ្មានភាពស្ទាក់ស្ទើរឡើយ ដោយគេគិតថា ចេញទៅក្រៅស្រីម្នាក់ប្រុសម្នាក់បែបនេះ ងាយនឹងឱ្យគេយល់ច្រលំ។

ប៉ុន្តែ បើមនុស្សម្នាក់មិនបដិសេធចេញទៅក្រៅជាមួយអ្នកនៅពេលល្ងាច អ៊ីចឹងប្រហែលជា៨០ ទៅ ៩០% គេមានអារម្មណ៍លើអ្នក ពីព្រោះគេបានស្រលាញ់អ្នកហើយ គឺបានទុកអ្នកជាមនុស្សរបស់គេទៅហើយ ដូច្នេះ ប្រាកដជាសុខចិត្តជឿជាក់ទៅលើរូបអ្នក។

៣. មិនបដិសេធចំពោះការជួយជាញឹកញាប់ និងយកចិត្តទុករបស់អ្នកទៅលើរូបគេ

D6e269bfe4dfa98e265a6188deb72f46

បើមនុស្សម្នាក់មិនបានស្រលាញ់អ្នកទេ គ្មានអារម្មណ៍លើអ្នកទេ ដូច្នេះគេនឹងបដិសេធចំពោះការជួយ និងការយកចិត្តទុកដាក់របស់អ្នក ព្រោះគេមិនបានស្រលាញ់អ្នកឡើយ ដូច្នេះគេមិនចង់ជំពាក់អ្នកអ្វីឡើយ។

តែបើមនុស្សម្នាក់ស្រលាញ់អ្នក មានអារម្មណ៍លើអ្នក ចូលចិត្តអ្នក ដូច្នេះពេលដែលគេត្រូវការជំនួយ គឺនឹងទទួលយកនូវការជួយ និងការយកចិត្តទុកដាក់របស់អ្នក។ ប្រាកដណាស់ ស្របពេលដែលទទួលយកភាពល្អរបស់អ្នក គេក៏អាចផ្តល់ការសងត្រលប់មកវិញខ្លះៗ ដោយមិនឱ្យអ្នកយល់ថាអ្នកលះបង់តែម្នាក់ដោយភាពល្ងង់ខ្លៅនោះទេ។

នៅក្នុងពិភពស្នេហា រមែងតែព្រោះតែទង្វើល្អធ្វើឱ្យរំភើបចិត្ត ដ្បិតតែស្រលាញ់មនុស្សម្នាក់ខ្លាំងយ៉ាងណាក៏ដោយ នៅតែសង្ឃឹមថាគេម្នាក់នោះ អាចបង្កើតឱកាសមុនមកលើយើង ដូច្នេះនៅក្នុងរឿងមួយចំនួន ចំពោះមនុស្សដែលមានអារម្មណ៍មកលើអ្នក បើគេមិនដែលបដិសេធចំពោះអ្នកក្នុងរឿងមួយនោះ សូមអ្នកដាច់ខាតត្រូវក្តោបក្តាប់ឱកាសឱ្យបានល្អ៕

អត្ថបទ ៖ Mythical Bird/Knongsrok