ស្រលាញ់មនុស្សម្នាក់ គឺពិបាកក្នុងការប្រើភាសាមកបង្ហាញណាស់ តែបើមិនស្រលាញ់មនុស្សម្នាក់វិញ គ្រាន់តែមើលកាយវិកាយទៅក៏អាចដឹងហើយ។ នៅក្នុងរឿងស្នេហា អ្វីដែលខ្លាចបំផុត គឺស្រលាញ់មនុស្សដែលមិនបានស្រលាញ់យើងទាល់តែសោះ ហើយអ្នកនៅក្នុងរឿងស្នេហានេះ មានអារម្មណ៍ថាកាន់តែនឿយហត់ កាន់តែគ្មានតម្លៃ ។
អ្នកខិតខំប្រែទៅជាល្អ ដើម្បីយកចិត្តគេ អ្នកខិតខំលះបង់ ដើម្បីបំពេញចិត្តគេ ដូច្នេះអ្នកបានបាត់បង់សភាពដើមរបស់អ្នកបាត់ទៅហើយ ហើយអ្នកប្រែទៅជាមិនសប្បាយចិត្ត ឯគេវិញបែរជាទាមទារមកលើរូបអ្នកដោយភាពអាត្មានិយមទៅវិញ។
ដ្បិតតែគេចេះតែនិយាយថា ដើម្បីតែអ្នកល្អ ដ្បិតតែគេនិយាយថា ស្រលាញ់អ្នកណាស់ តែសកម្មភាព និងខ្លួនប្រាណរបស់គេបែរជាប្រាប់អ្នកថា គេកំពុងនិយាយកុហកទៅវិញ។ បើយោងតាមចិត្តវិទ្យាមកមើល មនុស្សម្នាក់ដែលស្រលាញ់អ្នកពិត ខ្លួនប្រាណរបស់គេ គឺជាការបង្ហាញដ៏ស្មោះត្រង់បំផុត។
១. ភាពស្និទ្ធស្នាល
មនុស្សប្រុសម្នាក់ប្រសិនបើស្រលាញ់អ្នក ខ្លួនប្រាណរបស់គេរមែងតែចង់នៅក្បែរខ្លួនអ្នក នេះគឺជាភាសារាងកាយដែលសាមញ្ញ និងមានតម្លៃបំផុតរបស់មនុស្សម្នាក់នោះ។ អ្នកឯកទេសចិត្តវិទ្យារបស់សហរដ្ឋអាមេរិកលោក Sternberg បានបង្ហាញថា ស្នេហាត្រូវការ ការរំភើប ភាពស្និទ្ធស្នាល នៅមានការសន្យាដែលសក្តិសមមួយ។
ភាពស្និទ្ធិស្នាល គឺជាសកម្មភាពតែមួយគត់ដែលមិនអាចខ្វះបាននៅក្នុងពេលមានទំនាក់ទំនងស្នេហា គឺមាននូវអារម្មណ៍ស្និទ្ធស្នាលនៅក្នុងនោះ ដូច្នេះមនុស្សមួយចំនួន គឺចង់កៀកនៅជិតមនុស្សដែលខ្លួនស្រលាញ់។ ផ្ទុយមកវិញ មនុស្សប្រុសម្នាក់ដែលមិនបានស្រលាញ់អ្នក អ្នកគ្មានចំណាប់អារម្មណ៍អ្វីនៅក្នុងចិត្តរបស់គេឡើយ ដូច្នេះហើយគេនឹងរក្សាគន្លាតពីអ្នក ឬមិនចង់នៅជិតអ្នកទាល់តែសោះ។
២. ការផ្តោតអារម្មណ៍
មនុស្សដែលស្រលាញ់អ្នកពិត ដូច្នេះគេនឹងផ្តោតអារម្មណ៍ទៅលើអ្នក ហើយនឹងចាប់អារម្មណ៍ទៅលើសកម្មភាពរបស់អ្នកទាំងអស់។ ការផ្តោតអារម្មណ៍នេះ គឺជាស្នេហាម្យ៉ាង ខាងក្រៅ គឺបង្ហាញពីក្រសែភ្នែករបស់គេ ប្រៀបដូចជាគេយកចិត្តទុកដាក់មកលើអ្នកដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ទោះជាអ្នកធ្វើអ្វីក៏ដោយ ក៏គេតែងតែអាចយកចិត្តទុកដាក់ដល់អ្នកគ្រប់ពេលវេលាដែរ។
មនុស្សដែលមិនស្រលាញ់អ្នក ក្រសែភ្នែកគេតែងតែសោះកក្រោះ ភាពសោះកក្រោះបែបនេះនឹងនាំឱ្យមនុស្សស្រីមានអារម្មណ៍ថាមិនត្រូវបានខ្វល់ខ្វាយ។ ដូច្នេះពេលដែលមនុស្សប្រុសម្នាក់ចង់កុហក ឬចង់ក្បត់អ្នក នោះ ក្រសែភ្នែករបស់គេតែងតែលេចឡើងនូវភាពសោះកក្រោះ និងទឹកមុខក្រងើយកណ្តើយ។
ដូច្នេះហើយ ពេលដែលមនុស្សស្រីចាប់អារម្មណ៍ថា មនុស្សប្រុសមានសភាពប្លែក ឬលេចសញ្ញាអ្វីមួយនោះ គេតែងតែបង្ហាញចេញមកនូវក្រសែភ្នែកដែលក្បត់ពីអារម្មណ៍ពិតរបស់គេ នោះគឺភ្នែករបស់គេក្រឡាប់ចុះឡើងមិនឈប់ មិនហ៊ានសម្លឹងមើលអ្នកចំឡើយ នេះហើយបញ្ជាក់ថាគេកំពុងតែកុហកអ្នកហើយ។
កាយវិការ និងសម្ដី បើមិនដូចគ្នានោះទេ ក៏បញ្ជាក់ថា គេកំពុងតែកុហកអ្នកហើយ។ មនុស្សដែលស្រលាញ់អ្នកពិត អ្វីដែលគេចង់ផ្តល់ឱ្យអ្នកនោះ គឺសន្តិភាពផ្លូវចិត្ត គេចង់បង្ហាញភាពស្មោះត្រង់ទៅកាន់អ្នក តែមិនមែនជាការបោកប្រាស់មកលួងលោមមនោសញ្ចេតនារបស់អ្នកនោះឡើយ៕
អត្ថបទ ៖ Mythical Bird/Knongsrok