ក្នុងមួយជីវិតនេះ យេីងប្រាកដជាជួបមនុស្សច្រេីនប្រភេទណាស់ ចំណែកឯអ្នកចូលមករកយេីងក្នុងន័យស្នេហាក៏មានមិនតិចដែរ។ តែក្នុងចំណោមអ្នកទាំងអស់នោះ មិនមែនសុទ្ធតែជាមនុស្សដែលស្រឡាញ់យេីងពិតប្រាកដ គិតចង់ច្បាស់លាស់ជាមួយយេីងទាំងអស់នោះទេ។
មនុស្សខ្លះក៏គ្រាន់តែដេីរកាត់ក្នុងជីវិតយេីង នាំរឿងមកឱ្យយេីងត្រូវអង្គុយខកចិត្ត ដេកខូចចិត្ត យំស្តាយនូវក្តីស្រឡាញ់របស់យេីងដែលផ្តល់ទៅឱ្យមនុស្សខុសដូចជាគេតែប៉ុណ្ណឹងឯង។ ដំបូងក៏ធ្វេីដូចជាស្រឡាញ់ ហួងហែងយេីងខ្លាំងណាស់ តែចុងក្រោយក៏បោះបង់យេីងទៅស្រវាយកស្នេហ៍ថ្មីទៀត។
ចំណែកមនុស្សខ្លះវិញ ក៏ទាក់ទងគ្នាបានយូរក្រែលគ្រាន់បេីដែរ តែបែរជាត្រូវមានរឿងស្មានមិនដល់ធ្វេីឱ្យយេីងមិនអាចបន្តជាមួយគ្នាបានទៅវិញ។ មនុស្សខ្លះទៀតក៏ស្រឡាញ់យេីងខ្លាំងណាស់ គិតចង់ច្បាស់លាស់ជាមួយយេីងពិតមែន តែយេីងបែរជាមិនផ្តល់ឱកាសឱ្យគេ ព្រោះតែយេីងមិនអាចបង្ខំឱ្យបេះដូងស្រឡាញ់គេបាន ទោះគេធ្វេីល្អដាក់យេីងប៉ុនណាក៏ដោយ ក៏យេីងមិនព្រមទទួលយកស្នហារបស់គេ ដោយហេតុថាស្នេហាជារឿងបង្ខំគ្នាមិនបាន ស្រឡាញ់គឺស្រឡាញ់ អត់គឺអត់ហេីយ បានត្រឹមតែអាណិត ហេីយក៏អរគុណ និងចងចាំថាមានម្តងនោះក្នុងជីវិតដែលមានមនុស្សល្អដូចជាគេមកស្រឡាញ់យេីង។
ឯមនុស្សខ្លះវិញ គេមកស្រឡាញ់យេីង យេីងក៏ស្រឡាញ់គេ តែសំណាងមិនល្អពួកយេីងស្គាល់គ្នាខុសវេលាទេីបមិនអាចស្រឡាញ់គ្នា។ នៅទីបំផុត យេីងក៏បានយល់ថាការដែលយេីងបេីកចិត្តទទួលមនុស្សថ្មីក្រោយពីការឈឺចាប់របស់យេីង វាមិនមែនជារឿងមិនល្អឯណា។ យ៉ាងហោចណាស់យេីងក៏បានដឹងថាមនុស្សមិនមែនសុទ្ធតែដូចគ្នាទាំងអស់ទេ។
ស្នេហាដែលកន្លងហួស ក៏ចាត់ទុកថាពួកយេីងមិនមែនគូដែលព្រហ្មលិខិតចារមក ទឹកភ្នែកដែលស្រក់ព្រោះស្នេហាពីមុនៗ ក៏ចាត់ទុកថាជាបទពិសោធន៍ខូចចិត្ត កុំឃុំខ្លួនឯងនឹងស្នហាអតីត ដោះលែងគេឱ្យទៅ ហេីយកុំភ្លេចដោះខ្លួនឯងពីគេផង យេីងប្រាកដជាបានជួបស្នេហាពិតនៅថ្ងៃណាមួយជាក់ជាមិនខាន ហេីយគេម្នាក់នោះនឹងគ្មានថ្ងៃនឿយហត់នឹងស្រឡាញ់យេីង គេក៏គ្មានថ្ងៃចាកចេញពីយេីងដូចអ្នកមុនទៀតដែរ។
មនុស្សដែលយេីងស្រឡាញ់ពិតទោះគេមាន១០០ហេតុផលត្រូវចាកចេញពីយេីង ក៏គេនៅសល់១ហេតុផលដេីម្បីនៅក្បែរយេីងដែរ ហេតុផលថាស្រឡាញ់តែមួយវាក៏គ្រប់គ្រាន់ហេីយក្នុងការដែលយេីងចំណាយពេលមួយជីវិតរបស់យេីង នៅក្បែរមនុស្សដែលយេីងស្រឡាញ់នោះ៕
អត្ថបទ ៖ អេដមីន ហត់ / ក្នុងស្រុករក្សាសិទ្ធិ