ក្នុងនាមជាប្ដី! បើមិនអាចផ្ដល់រូបរាងសម្រស់ស្អាតឱ្យនាងវិញទេ សូមផ្ដល់ស្នាមញញឹម និងកម្លាំងចិត្តដល់នាងឱ្យបានច្រើន

ជាច្រើនលើច្រើនសារហើយ ដែលខ្ញុំតែងតែឃើញប្រពន្ធរបស់ខ្ញុំ គាត់តែងតែឈរមុខកញ្ចក់ ដោយអាវចេញ ដើម្បីឆ្លុះកញ្ចក់មើល។ តែខ្ញុំធ្វើជាមិនដឹង និងមិនបានឃើញ ថាគាត់កំពុងតែធ្វើអ្វីនោះឡើយ តែជាក់ស្ដែង ខ្ញុំអាចដឹងបានថា គាត់ហាក់មានការព្រួយបារម្ភចំពោះរូបរាងរបស់គាត់យ៉ាងខ្លាំង ​ហើយមិនពេញចិត្តនឹងរូបរាងរបស់គាត់ក្នុងពេលនេះទេ។

ជាការពិត គាត់ហាក់ដូចជាព្យាយាមរឹតក្បាលពោះរបស់គាត់ ឱ្យមើលទៅឃើញតូចជាងនេះ! គាត់ខំរឹបសុដន់កុំឱ្យយារធ្លាក់! កាយវិការទាំងនេះរបស់គាត់ហ្នឹងហើយ ដែលធ្វើឱ្យខ្ញុំដឹងដោយអារម្មណ៍ថា គាត់ពិតជាមិនពេញចិត្តនឹងរូបរាងរបស់គាត់ក្នុងពេលនេះទាល់តែសោះ។

មានថ្ងៃមួយ ខ្ញុំក៏បានយកកញ្ចក់ចេញពីក្នុងបន្ទប់ ដោយយកទៅលាក់ទុកមិនឱ្យគាត់ដឹង។ ដល់ពេលដែលគាតត់ត្រឡប់មកដល់ផ្ទះវិញ គាត់ក៏បានធ្វើដូចសព្វដង គឺដោះអាវចេញ ហើយឈរនៅមុខកញ្ចក់ តែពេលនោះ គាត់ឃើញថាបាត់កញ្ចក់ គាត់ក៏បានក្រឡេកមកសួរខ្ញុំ ៖

185209993_309587147433847_7203342925302738988_n

- នាង ៖ បង! កញ្ចក់បាត់ទៅណាហើយ?

- ខ្ញុំ ៖ បងបានយកវាទៅបោះចោលហើយ។

- នាង ៖ ហេតុអ្វីបងយកវាទៅបោះចោល?

- ខ្ញុំ ៖ ព្រោះកញ្ចក់នោះ វាមិនបានឆ្លុះបញ្ចាំងពីអ្វីដែលខ្ញុំបានឃើញឡើយ។ គ្រប់ពេលវាធ្វើឱ្យមនុស្សស្រីដ៏ស្រស់ស្អាតម្នាក់ ដែលកំពុងតែឈរនៅចំពោះមុខបង មានអារម្មណ៍មិនសប្បាយចិត្ត វាធ្វើឱ្យអូនតែងតែមានអារម្មណ៍តានតឹង និងធុញថប់យ៉ាងខ្លាំងពេលឆ្លុះមើលម្ដងៗ។ ហើយបងក៏ដឹងថា រាល់ពេលដែលអូនឆ្លុះកញ្ចក់មើលម្ដងៗ អូនព្យាយាមធ្វើអ្វីដែលមិនមែនជាអូន អូនបង្ខំ និងធ្វើបាបខ្លួនឯង ដោយមានសម្ពាធជាខ្លាំង ដូច្នេះហើយ បងក៏យកវាទៅបោះចោលទៅ ព្រោះវានៅ វាមើលមកអូន មិនដូចអ្វីដែលបងមើលឃើញនោះឡើយ។

ភ្លាមៗនោះ! នាងក៏ស្ទុះមកឱបខ្ញុំដោយក្ដីរំភើបជាពន់ពេក ហើយពោលពាក្យអរគុណដល់ខ្ញុំទាំងទឹកភ្នែករលីងរលោង។

ខ្ញុំក៏បានតបទៅនាងវិញថា ៖ អូនមិនបាច់អរគុណបងទេ ! ផ្ទុយទៅវិញ បងឯណេះទេ ដែលគួរតែអរគុណអូន អរគុណ!ដែលអូនបានលះបង់សព្វគ្រប់បែបយ៉ាងដើម្បីបង និងគ្រួសារមួយនេះ អូនលះបង់រូបរាង អូនលះបង់សម្រស់ អូនលះបង់ទាំងពេលវេលា និងយុវវ័យរបស់អូន ដើម្បីបង ដើម្បីកូនៗ ដើម្បីបំពេញសេចក្ដីខ្វះខាតដល់គ្រួសារមួយនេះ។

185209993_309587147433847_7203342925302738988_n

សូមចាំថា ៖ ពេលខ្លះអ្វីដែលសំខាន់ និងចាំបាច់ ហើយមនុស្សស្រីត្រូវការបំផុត គឺពាក្យនៃសេចក្តីស្រឡាញ់ ដែលក្នុងនាមអ្នកជាដៃគូរបស់នាង គួរតែផ្ដល់ឱ្យនាង! ភាសាពីរោះៗ ដើម្បីលើកទឹកចិត្ត និងអរគុណចំពោះការលះបង់ដ៏ធំធេងរបស់នាងសម្រាប់អ្នក។ បើអ្នកជាស្វាមីដ៏ល្អ សូមកុំបង្អាប់ ឬបន្ទាបតម្លៃនៃរូបរាង និងសម្បកកាយរបស់នាង ព្រោះការដែលនាងប្រែប្រួលទាំងស្រុងបែបនេះ ក៏ព្រោះតែនាងបានលះបង់ដើម្បីអ្នក ដូច្នេះ បើមិនអាចផ្ដល់រូបសម្រស់ស្រស់ស្អាតដល់នាងវិញទេ ត្រូវតែព្រមទទួលយកដោយស្នាមញញឹម និងផ្ដល់ក្ដីសង្ឃឹម កម្លាំងចិត្ត លើកទឹកចិត្តដល់នាង នេះហើយជាសេចក្ដីស្រឡាញ់ ការគោរព និងឱ្យតម្លៃដ៏ធំធេងសម្រាប់ជីវិតគូ។ ហើយក៏ជឿថា មនុស្សស្រីគ្រប់រូប គឺសុទ្ធតែត្រូវការ និងចង់បានបែបនេះទាំងអស់៕

ប្រែសម្រួលអត្ថបទ ៖ PH Knongsrok / ប្រភព ៖ បរទេស

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖

Avatar photo

Tel: