ឈ្មោះជាសង្សារ តែកាយវិការ ដូចជាអ្នកដទៃ

ទាក់ទងគ្នាយូរទៅក៏កាន់តែយូរទៅ​ សារក៏កាន់តែខ្លីទៅៗ​ ពេលវេលាដែលមានឱ្យគ្នា វាក៏កាន់តែខើចទៅៗ។​ ពិតណាស់ ពាក្យថាសង្សារ ក៏ស្តាប់ទៅយេីងដូចជិតដិតនឹងគ្នាខ្លាំងណាស់​ តែទង្វេីរបស់អ្នកធ្វេីឱ្យខ្ញុំគិតថា យេីងហាក់នៅឆ្ងាយពីគ្នារាប់មុឺនយោជន៍ចឹងឯង។

អ្នកមិនដែលសួរទេថា ខ្ញុំកេីតអី​? មិនខ្វល់ទេថាធ្វេីចឹងខ្ញុំនេះខឹងអត់​? មិនបារម្ភទេថា ខ្ញុំមានអារម្មណ៍បែបណា​? ខ្ញុំអន់ចិត្តដែរទេ?​ គ្រប់ពេលខ្ញុំសួរនាំ អ្នកបែរឆាប់ខឹងមិនដែលចេះមានកំហុស​ អ្នកក្បត់ខ្ញុំហេីយ បែរជាខ្ញុំអ្នកខុសទៀតអ្នកថាខ្ញុំសាំ​ ប្រារព្ធពិធីអបអរទេ?​ អបអរដែលអ្នកអស្ចារ្យខណៈនេះ​ តម្លៃខ្ញុំដូចសន្លឹកបៀរ២ប៊ិកអ៊ីចឹងដែរមែនអត់?​

5b62a029e76a9b97e342e9f2495fb47f

បេីបែបហ្នឹង ខ្ញុំសុខចិត្តធ្វេីជាអ្នកចាញ់​ មិនសុំធ្វេីជាមនុស្សស្រីល្អពូកែទ្រាំតទៅទៀតទេ​ ព្រោះខ្ញុំកាន់តែទ្រាំអ្នកកាន់តែមិនឱ្យតម្លៃ​ បេីអ្នកចង់បញ្ចប់ក៏ប្រាប់ខ្ញុំតាមត្រង់មកចុះ​ កុំធ្វេីព្រងេីយៗ​ដូចអ្នកដទៃបែបនេះអី​ ខ្ញុំហត់ចិត្តខ្លាំងណាស់​ ឋានៈខ្ញុំពេលនេះមិនស្មេីអ្នកដទៃផង មែនអត់?​ ព្រោះខ្ញុំឃេីញកាយវិការ ឫកពាររបស់អ្នកជាមួយអ្នកដទៃ គឺនិយាយជាមួយគេល្អណាស់ តែជាមួយខ្ញុំជាសង្សារវិញ និយាយគំរោះគំរេីយ​។

6225804aae86d15558e63c2be77055b9

ទាំងទង្វេីទាំងពាក្យសម្តីរបស់អ្នកបានប្រែប្រួលគ្រប់យ៉ាងមិនដូចកាលគ្រាដំបូងសោះឡេីយ​ បេីអស់ចិត្តទៅហេីយ ក៏ប្រាប់មកចុះខ្ញុំនឹងយល់ព្រមឱ្យអ្នកទៅបេីវាជាសេចក្តីត្រូវការ​ខ្ញុំក៏សុខចិត្តបំពេញក្តីសុខរបស់អ្នកជាលេីកចុងក្រោយ មុននឹងលែងបានស្រឡាញ់ហេីយនៅក្បែរអ្នកបន្តទៀត​ ទោះបីខ្ញុំត្រូវឈឺក៏ខ្ញុំឈឺយ៉ាងពេញចិត្ត ឱ្យតែមនុស្សដែលខ្ញុំស្រឡាញ់មានក្តីសុខ ប៉ុណ្ណឹងគឺបានហើយ៕

22b4af5b40342ac033093a8b4c38a25a

អត្ថបទ ៖ អេដមីន ហត់ / ក្នុងស្រុកសូមរក្សាសិទ្ធិ