មនុស្សស្រីនេះណាគឺបែបហ្នឹងហើយ មាត់ផ្សេងចិត្តផ្សឹង មាត់រឹងចិត្តទន់ មនុស្សប្រុសភាគច្រេីនមិនបានស្វែងយល់ពីភាសារបស់មនុស្សស្រី ហេីយក៏និយាយឡេីងថាមនុស្សស្រីពិបាកយល់
តោះ!មកមេីលខាងក្រោមនេះ ជាឃ្លាមួយចំនួនដែលមនុស្សប្រុសឧស្សាហ៍បានឮពីមនុស្សស្រីដែលខ្លួនស្រឡាញ់ តែមិនបានដឹងពីអត្ថន័យពិតប្រាកដរបស់វានោះឡើយ។
១. អត់អីទេ
នៅពេលមនុស្សស្រីនិយាយពាក្យនេះ នាងមិនបានមានន័យដូចទៅនឹងពាក្យនេះទេ។ ប្រសិនបេីពាក្យនាងនិយាយពេលដែលអ្នកធ្វេីអ្វីមិនគប្បីចំពោះនាង ត្រៀមខ្លួនាមលួងឱ្យហេីយទៅ ដឹងតែខឹងរំលងយប់រំលងថ្ងៃ មិនខាន ដូច្នេះហើយ កុំទៅជឿតាមពាក្យ ដែលនាងថា អត់អីទេ នេះឱ្យសោះ។
មួយវិញទៀតបេីពាក្យនេះជាចម្លេីយនៅពេលដែលអ្នកសួរថា កេីតអី? ព្រោះឃេីញទឹកមុខនាងមិនសូវសប្បាយចិត្ត ឬពេលនាងកំពុងមានបញ្ហា នោះក៏បានន័យថា នាងមិនអូខេទេ។
អ្នកត្រូវនៅក្បែរនាងលួងលោមផ្តល់កម្លាំងចិត្តដល់នាង ដែលនាងឆ្លេីយថាមិនអីគ្រាន់តែមិនចង់ឱ្យអ្នកគិតច្រេីនតាមដែរតែប៉ុណ្ណោះ ហេីយនាងក៏ជឿថាអ្នកនឹងអាចយល់បាន ដោយមិនចាំបាច់ឱ្យនាងនិយាយរៀបរាប់ច្រើននោះឡើយ។
២. តាមចិត្ត
ពាក្យមួយនេះក៏បង្កប់ន័យមិនណយដែរ នៅពេលដែលនាងនិយាយពាក្យនេះក៏បានន័យថា នាងកំពុងតែមិនពេញចិត្តនូវអ្វីដែលអ្នកចង់ធ្វេី អ៊ីចឹងត្រូវបញ្ឃប់ភ្លាមទៅ មុននឹងមានសង្រ្គាមផ្ទុះឡេីង។
ពាក្យថា តាមចិត្តនេះ គឺមានន័យថា នាងកំពុងតែចាក់បណ្ដោយ ឬកំពុងតែចង់ផ្គើនដាក់អ្នក តែបើអ្នកនៅតែមិនយល់ ហើយធ្វើតាមតែអំពើចិត្តទៀតនោះ ច្បាស់ណាស់ថា នាងនឹងខឹងអ្នកកាន់តែខ្លាំង។
៣. ចេញទៅឱ្យឆ្ងាយ
ពាក្យនេះ គឺស្មើនឹងពាក្យថា "កុំទៅអី" នេះហេីយជាន័យពិតប្រាកដរបស់ពាក្យនេះ។ នៅពេលមនុស្សស្រីដេញក៏បានន័យថានាងកំពុងតែព្យាយាមឃាត់អ្នក មិនបានចង់ឱ្យទៅអ្នកចាកចេញទៅមែនទែនដូចមាត់ដែលនិយាយនោះទេ គ្រាន់តែធ្វេីជាដេញសាកចិត្តចង់ដឹងថាអ្នកនឹងទៅចោលនាងដែរឬអត់ តែប៉ុណ្ណឹងឯង។
៤. ខ្ញុំមិននៅរំខានទៀតទេ
នៅពេលដែលនាងនិយាយពាក្យលា ក៏បានន័យនាងចង់ឱ្យអ្នកឃាត់ដំណើរនាង ចង់ឱ្យអ្នកមកឱបនាងថ្នមៗ និងអង្អែលក្បាល កុំឱ្យនាងចាកចេញ តិចច្រឡំហាមាត់យល់ព្រមតាមចិត្តនាងដែរនោះ ព្រោះគិតថាយល់ស្របតាមនាងសិនទៅកុំឱ្យនាងខឹង បើអ្នកគិតបែបហ្នឹងមែន គឺអ្នកកំពុងតែគិតខុសហេីយ ហ៊ានតែមិនហាម មិនឃាត់នាងនោះ ច្បាស់ណាស់គឺ ខឹងថែមទ្វេដង កាន់តែយំឡាំប៉ាដូចក្មេងមិនខានទេ។
ដូច្នេះហើយ ភាសារបស់មនុស្សស្រី គឺមិនពិបាកយល់នោះទេ តែមកពីអ្នកជាមនុស្សប្រុសដែលមិនព្យាយាមយល់ពីនាងឱ្យបានច្រើន ដូចពាក្យគេថា ការពិតទៅមនុស្សស្រីស្រួលលួងណាស់ ណាស់តែមនុស្សប្រុសខ្លះ មិនចេះលួងលោមនាងទេ កាន់តែធ្វើឱ្យនាងខឹងលើសដើម ក៏ព្រោះតែមិនយល់ពីភាសារបស់នាងនេះឯង៕
អត្ថបទ ៖ អេដមីន ហត់ / ក្នុងស្រុកសូមរក្សាសិទ្ធិ