នៅជាដៃគូស្នេហា ឈ្មោះជាសង្សារគឺល្អបំផុតសម្រាប់ការគិតរបស់មនុស្សប្រុសមួយចំនួន ហើយបើសួរដល់រឿងរៀបការ ពួកគេច្រើនគ្រវីក្បាលគ្មានចម្លើយតែម្តង។ បើសួរថាតើដោយសារមូលហេតុអ្វីទៅ? ថ្ងៃនេះ Knongsrok សូមបង្ហាញហេតុផល ៥ យ៉ាងដែលពេញនិយមបំផុតសម្រាប់បុរសទូទៅ៖
៥) នៅចង់មានសេរីភាព
ពួកគេដឹងច្បាស់ណាស់ ថាបើស្ថិតក្នុងជីវិតអាពាហ៍ពិពាហ៍ពួកគេនឹងមិនសូវមានសេរីភាពដូចមុនទៀតឡើយ។ គ្រប់យ៉ាងចង់ទៅណា ចង់ធ្វើអ្វី គឺត្រូវគិតដល់សុខទុក្ខប្រពន្ធកូន ហើយពេលវេលាជាមួយមិត្តភ័ក្ដិក៏ត្រូវកាត់បន្ថយជាចាំបាច់ដែរ។
៤) មិនទាន់ច្បាស់លាស់លើអារម្មណ៍ខ្លួនឯង
បើសួរថា ស្រលាញ់ឬអត់? គឺបុរសនោះស្រលាញ់ តែបើសួរថា ហ៊ានច្បាស់លាស់ទៅថ្ងៃមុខនឹងគេអត់? គឺពួកគេពិបាកនឹងឆ្លើយនៅចម្លើយ វិជ្ជមាន ខ្លាំងណាស់។
ដោយសារហេតុផលមិនទាន់ច្បាស់លាស់នឹងអារម្មណ៍ខ្លួនឯងហ្នឹងហើយ ទើបបុរសភាគច្រើនមិនទាន់សម្រេចចិត្តភ្លាមៗថានឹងរៀបការជាមួយនារីណាម្នាក់នោះឡើយ ហើយច្រើនតែបែកបាក់គ្នាពេលសួរនាំមកដល់ចំណុចនេះ។
៣) មិនទាន់នឹងនផ្នែកហិរញ្ញវត្ថុ
បុរសភាគច្រើនមិនទាន់ចិញ្ចឹមខ្លួនឯងរស់ផង នៅលាដៃសុំលុយពីម្តាយឪពុក តើឲ្យពួកគេទៅបង្កើតគ្រួសារមួយដោយរបៀបណា? នោះលុះត្រាតែពួកគេនឹងនលើផ្នែកហិរញ្ញវត្ថុនោះសិន សល់លុយកាក់ សល់របររកស៊ីខ្លះសិន ព្រោះពេលខ្លះគេមិនចង់ឲ្យនារីដែលគេស្រលាញ់មកលំបាកជាមួយគេឡើយ។
២) ខ្លាចការផ្លាស់ប្តូរជីវិតថ្មី
ពិតហើយការមកចូលដល់ដំណាក់កាលជីវិតអាពាហ៍ពិពាហ៍គឺអ្នកត្រូវផ្លាស់ប្តូរការរស់នៅថ្មី ១៨០ ដឺក្រេ ដោយក្រៅពីត្រូវបំពេញកាតព្វកិច្ចជាកូនល្អ មកទល់ពេលនេះអ្នកត្រូវធ្វើជាប្តីល្អ ប៉ាល្អ កូនប្រសាល្អ បងប្អូនថ្លៃល្អ ដែលមានបន្ទុកច្រើនជាងមុនឆ្ងាយណាស់។
១) មិនទាន់កាត់ចិត្តពីអតីតកាល
អ្នកខ្លះនៅមិនទាន់អស់ចិត្តពីអតីតកាល ហើយចេះតែជាប់រឿងចម្រូងចម្រាសមិនល្អពីមុន ជាមួយអ្នកនេះអ្នកនោះ ធ្វើឲ្យអារម្មណ៍គេមិនទាន់ដាច់ស្រឡះថានឹងចាប់ផ្តើម ១០០ ភាគរយជាមួយអ្នកថ្មី។
ខ្លះទៅធ្លាប់ទទួលរងអារម្មណ៍ឈឺចាប់ខ្លាំងពេកជាមួយអ្នកចាស់ ក៏ចេះតែខ្លាចមិនហ៊ានចាប់ផ្តើមជាមួយអ្នកថ្មី បែបហ្នឹងបើនិយាយដល់រឿងរៀបការធំដុំទៀត វាកាន់តែពិបាកនឹងទទួលយកហើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក