ឆ្លើយឱ្យត្រង់! ដែលធ្លាប់លេងសង្រ្គាមត្រជាក់ ជាមួយមនុស្សដែលខ្លួនស្រឡាញ់​អត់??

ធ្លាប់អត់លេងសង្រ្គាមត្រជាក់ជាមួយមនុស្សដែលអ្នកស្រឡាញ់​? តាមការពិតទៅយេីងស្រឡាញ់គេណាស់​ ខ្វល់ពីគេណាស់​ តែចិត្តមានះក្នុងខ្លួនមិនចង់ចាញ់​ មិនព្រមចុះញ៉មអ្នកណា នេះហើយជាចរិតកែមិនឡេីងពិតមែន​ មិនលេីកលែងសូម្បីតែជាមួយមនុស្សខ្លួនឯងស្រឡាញ់​។

ពេលគេចាប់ផ្តេីមព្រងេីយកន្តេីយ មិនខ្វល់ខ្វាយ មិនចាប់អារម្មណ៍សុខទុក្ខយេីង​ យេីងឯណេះវិញខឹងពេក​ អន់ចិត្តធ្វេីអ្វីមិនបានក៏ធ្វេីបែបនោះដាក់គេវិញ​ គេមិនឆាតមកខ្ញុំក៏មិនឆាតទៅ​ គេមិនសួរនាំខ្ញុំ ខ្ញុំក៏មិនប្រាប់អ្វី​ទៅគេដែរ តែខ្ញុំក៏មិនដឹងថាតាមពិតទៅគេលួចនឹកខ្ញុំដូចដែលខ្ញុំនឹកគេដែរឬក៏អត់ទេ? ឬមួយគេអស់ចិត្តពីខ្ញុំពិតមែនទេដឹង?

88bb884f61a6ca815cbeb5a3391fc5aa

បេីនិយាយឱ្យមែនទែនទៅ នេះមិនមែនជាវិធីដោះស្រាយដែលល្អសម្រាប់គូស្នេហ៍គ្រប់គូនោះទេ​ បេីមានរឿងអីនឹងគ្នា ក៏គួរតែដោះស្រាយជាមួយគ្នាឱ្យដាច់ស្រឡះ​ និយាយគ្នាដោយត្រង់ៗជាមួយគ្នាទៅ វាល្អជាងការដែលត្រូវលេងសង្រ្គាមត្រជាក់ដាក់គ្នាបែបនេះ​ វានាំតែពិបាកទាំងគូ​។

បេីខាងណាអស់ចិត្តក៏ប្រាប់ត្រង់ៗកុំព្រងេីយៗដាក់គ្នា ហេីយទុកឱ្យម្នាក់ទៀតត្រូវអង្គុយគិត គេងឆ្ងល់ពិបាកចិត្តតែម្នាក់ឯង​ ហេីយបេីខឹងរឿងអីមិនពេញចិត្តត្រង់ណា ក៏គួរប្រាប់គ្នាឱ្យបានដឹង​ បេីនៅស្រឡាញ់​គ្នាមែន រឿងអីត្រូវមកព្រងេីយៗដូចអ្នកដទៃបែបនេះ ប្រាប់ត្រង់ៗថាវាមិនសប្បាយទេអី។

C02c732903b6a89d4604446b8d529c07

មនុស្សពីរនាក់ស្រលាញ់គ្នាពិតប្រាកដ គេដឹងចិត្តគ្នាណាស់ គេយល់ពីគ្នាច្បាស់ណាស់ មិនមែនចេះតែខឹង ងរងក់ រករឿងគ្មានហេតុផល ចេះតែចង់ឱ្យគេមកលួង ឈ្លោះទាស់គ្នា ចង់តែចាញ់ឈ្នះគ្នានោះឡើយ ធ្វើបែបហ្នឹង គេមិនហៅថាគូស្នេហ៍ទេ គេហៅថាគូបដិបក្ខ សត្រូវនឹងគ្នាទៅវិញទេ។

បើមិនចង់បែកគ្នាព្រោះតែការព្រងើយកន្តើយ ត្រូវឱ្យតម្លៃ និងភាពសំខាន់ចំពោះគ្នាឱ្យបានច្រើន ចេះចុះញ៉ម ឱនលំទោនចំពោះមនុស្សយើងស្រឡាញ់ វាមិនមែនជារឿងអន់ ឬថោកអីនោះទេ​ តែដើម្បីក្ដីសុខ និងស្នាមញញឹមនៃជីវិតគូ យើងក៏គួរតែធ្វើ មែនអត់?

F6a831ca74ef94abc3aede86ba9d8c0b

អត្ថបទ ៖ អេដមីន ហត់ / ក្នុងស្រុកសូមរក្សាសិទ្ធិ