មនុស្សស្រី អ្នកមិនអាចធ្វើជាមនុស្សអាត្មានិយមបានទេ តែក៏មិនត្រូវលះបង់ច្រើនពេកដើម្បីបុរសណាម្នាក់នោះដែរ។ ព្រោះថាអ្នកមិនអាចដឹងបាននោះឡើយ ថាបុរសដែលអ្នកស្រឡាញ់ខ្លាំងបំផុត ហើយតែងតែលះបង់គ្រប់យ៉ាងដើម្បីគេ គេឱ្យតម្លៃអ្នកកម្រិតណា រឹតតែមិនដឹងថា តើពេលណាដែលគេនឹងអស់ចិត្ត ហើយមានគំនិតក្បត់ផិតអ្នកក្រោយខ្នងនោះដែរ។
ការរៀបការសម្រាប់មនុស្សស្រី វាដូចជាការលេងល្បែងផ្សងសំណាងដ៏ធំបំផុតនៅក្នុងជីវិត បើអ្នកមានសំណាងល្អ អ្នកប្រាកដជាអាចឈ្នះបានរង្វាន់ធំ គឺទទួលបានគ្រួសារមួយដ៏មានក្ដីសុខ និងពោរពេញទៅដោយសុភមង្គល ភាពកក់ក្ដៅ។ តែបើអកុសល អ្នកគ្មានសំណាងគ្រប់គ្រាន់ទេ អ្នកច្បាស់ចាញ់ស្ទើរតែអស់ពីខ្លួន ព្រោះតែទទួលបានគ្រួសារដែលមានតែភាពក្ដៅក្រហាយមិនខាន។
ដូច្នេះហើយ ប្រសិនបើមិនអ្នកបែរជាគ្មានសំណាងបានប្ដីល្អដូចគេទេ ក៏អ្នកអាចធ្វើឱ្យខ្លួនឯងមានជីវិតពោរពេញដោយភាពរីករាយបានដែរ ឱ្យតែអ្នកមាន៤ចំណុចនេះ ដោយមិនបាច់ពឹងផ្អែកលើវត្តមានរបស់មនុស្សប្រុសណាឡើយ។
១. ស្វ័យភាពក្នុងសេដ្ឋកិច្ច
ស្ត្រីជាច្រើននៅតែប្រកាន់គំនិតថា មិនចាំបាច់ខំប្រឹងសិក្សារៀនសូត្រទេ គ្រាន់តែមានសម្រស់ស្រស់ស្អាត ហើយរៀបការជាមួយបុរសអ្នកមានតែប៉ុណ្ណឹង ជីវិតនឹងមិនលំបាកឡើយ។ ទោះយ៉ាងណាក៏ដោយ ពួកគេមិនដឹងរឿងមួយដែលបុរសជោគជ័យ និងមានបទពិសោធន៍ ប្រឡូកក្នុងសង្គមរឹតតែច្រើន រឹតតែមានទំនាក់ទំនងជាមួយមនុស្សគ្រប់ប្រភេទ ដូច្នេះឱកាសដែលគេទៅរកស្រីខាងក្រៅ វាក៏ច្រើនណាស់ដែរ។
ស្ត្រីដែលបរាជ័យ ភាគច្រើនមិនអាចរកលុយដោយខ្លួនឯង ចំណាយប្រាក់ដែលពួកគេរកបាន និងប្រើប្រាក់ផ្ទាល់ខ្លួនដើម្បីជួយឪពុកម្តាយរបស់ពួកគេ នៅពេលឪពុកម្តាយលំបាក ឬឈឺ។ ស្ត្រីគ្រប់រូបដែលយើងកើតមកមានសមត្ថភាពច្រើនជាងការសិក្សា និងធ្វើការរកលុយដោយមិនចាំបាច់ពឹងផ្អែកលើប្តីឡើយ។
ស្ត្រីម្នាក់ដែលពឹងផ្អែកទាំងស្រុងលើស្វាមី គឺឱកាសនៃសំណាងអាក្រក់គឺមានច្រើនណាស់។ អ្នកមិនដឹងថាអ្នកកំពុងប្រែក្លាយខ្លួនអ្នកទៅជាស្ត្រីខ្ជិលច្រអូស ឥតប្រយោជន៍ និងជាមនុស្សកំសាកទេ។ បុរសនឹងមានអារម្មណ៍នឿយហត់បន្តិចម្តងៗ ហើយក៏ចាប់ផ្ដើមខ្ពើមរអើមនឹងប្រពន្ធរបស់គាត់។
ដូច្នេះស្ត្រីត្រូវដឹង ក្នុងជីវិតនេះអ្នកត្រូវចេះពឹងលើខ្លួនឯងខាងសេដ្ឋកិច្ចជាចម្បង ដូច្នេះទោះបីជាអ្នកជួបរឿងអកុសល ត្រូវជួបជីវិតគូមិនជាបើ មិនល្អគាប់ ក៏អ្នកអាចមានលទ្ធភាពផ្នែកសេដ្ឋកិច្ច ដើម្បីទំនុកបម្រុងខ្លួនឯងដែរ។ ដោយមិនខ្លាចនរណាម្នាក់និយាយ ហើយសំខាន់បំផុតគឺអ្នកអាចមើលថែឪពុកម្តាយរបស់អ្នកបាន ជាមួយនឹងលុយអ្នកអាចធ្វើអ្វីគ្រប់យ៉ាង សុភមង្គលមិនអាចត្រូវបានទិញដោយលុយទេ ប៉ុន្តែជាមួយស្ត្រី លុយកាក់ ពិតជាអាចជួយឱ្យអ្នកមានជីវិតល្អប្រសើរ និងមានភាពរីករាយពិតប្រាកដ។
២. ត្រូវចេះកសាង កែលម្អ និងថែរក្សាទំនាក់ទំនងសង្គមជានិច្ច
នៅក្នុងជីវិតនេះ ស្ត្រីម្នាក់ប្រហែលជាមិនត្រូវការស្នេហា ហើយក៏មិនត្រូវការបុរសណាមករួមដំណើរជីវិតឡើយ ប៉ុន្តែច្បាស់ជាត្រូវតែមានមិត្តល្អបំផុត ដែលដឹងចិត្តនាងដែរ។ មនុស្សនិយាយកំប្លែងថា "បុរសឈឺចាប់" ហើយ "មានតែស្ត្រីទេដែលអាចនាំមកនូវសុភមង្គលដល់គ្នាទៅវិញទៅមក"!
គ្មាននរណាម្នាក់យល់ពីស្ត្រីបានល្អជាងស្ត្រីគ្នាឯងទេ។ យើងកើតមកជាបុគ្គលដាច់ដោយឡែក ប៉ុន្តែយើងត្រូវមានតែមិត្តល្អ ដែលនៅក្បែរយើងលើកទឹកចិត្ត និងផ្តល់ដំបូន្មានល្អៗ ដល់យើងរាល់ពេលដែលយើងធ្វើខុស។
កំហុសដ៏ធំរបស់មនុស្សស្រី គឺឱ្យតែរៀបការរួច យកចិត្តទុកដាក់នឹងក្រុមគ្រួសារខ្លាំង រហូតដល់ថ្នាក់បោះបង់មិត្តភក្តិដែលធ្លាប់រាប់អានគ្នាស្មោះស្ម័គ្រ។ មនុស្សស្រីត្រូវចាំ មិនថាអ្នករៀបការហើយក៏ដោយ សូមកុំផ្ដាច់ទំនាក់ទំនងក្នុងសង្គមចោលទាំងស្រុង កុំបោះបង់មិត្តល្អរបស់ខ្លួនចោលឱ្យសោះ ព្រោះជីវិតគូ យើងមិនច្បាស់ថាអាចយូរអង្វែងបានកម្រិតណាទេ។
៣. ស្ត្រីត្រូវស្រឡាញ់ខ្លួនឯង
ស្ត្រីជាច្រើនដោយសារតែពួកគេនៅតែក្នុងផ្ទះបាយពេញមួយថ្ងៃ ការងារផ្ទះ រៀបចំកូន ៗ ប៉ុន្តែច្រើនតែភ្លេចគិតគូរពីខ្លួនឯង។ ពួកគេច្រើនតែបណ្ដោយឱ្យខ្លួនឯងធ្លាក់ចុះ សម្រស់ដុនដាប កាន់តែយ៉ាប់យ៉ឺន សូម្បីតែសុខភាពខ្លួនក៏មិនគិតគូរផង។
កុំធ្វេសប្រហែសខ្លួនឯងដោយហេតុផលណាមួយ។ ស្ត្រីត្រូវដឹងពីរបៀបកែលម្អខ្លួនឯង។ ភាពស្រស់ស្អាតនៅទីនេះមិនត្រឹមតែអំពីរូបរាងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអំពីសុខភាព និងព្រលឹងផងដែរ។ កុំសោកស្តាយលុយដែលទិញសម្លៀកបំពាក់ដែលអ្នកចូលចិត្ត កុំសោកស្តាយលុយដើម្បីទទួលបានសក់ស្អាត កុំស្តាយលុយដើម្បីទិញផលិតផលថែរក្សាសម្រស់ និងសុខភាពរបស់ខ្លួន។
ចូរផ្តល់ពេលវេលាឱ្យខ្លួនឯង ១-២ ម៉ោងក្នុងមួយថ្ងៃ ដើម្បីហាត់ប្រាណ ហាត់សមាធិ។ ផ្តល់ឱ្យខ្លួនឯងនូវចន្លោះ និងពេលវេលាដើម្បីអានសៀវភៅ ស្តាប់តន្ត្រី លួងលោម ឬរៀនគូររូបរៀនរាំកម្សាន្តអារម្មណ៍។ កុំបញ្ឈប់អ្វីដែលអ្នកចូលចិត្តឱ្យសោះ។ ព្យាយាមធ្វើអ្វីៗដែលធ្វើឱ្យអ្នកមានអារម្មណ៍សប្បាយរីករាយ និងមានក្ដីសុខក្នុងជីវិតខ្លួនឯងឱ្យបានច្រើន។
៤. កូនជាកម្លាំងចិត្តដ៏ធំសម្រាប់អ្នក មិនមែនមនុស្សប្រុសនោះទេ
មនុស្សស្រីត្រូវព្រមទទួលស្គាល់ការពិត បើជីវិតរបស់អ្នកមិនសមប្រកប រកមិនបានគូជីវិតដែលល្អហើយនោះ ក៏បោះបង់ចោលទៅ ទោះបីអ្នករកមិនបានប្ដីល្អដែលស្រឡាញ់ ថ្នាក់ថ្នមអ្នកទេ ក៏អ្នកនៅមានកូនដែលជាដង្ហើមចុងក្រោយសម្រាប់អ្នកដែរ។ កូនៗជាកម្លាំងជម្រុញដ៏ធំ និងមានឥទ្ធិពលសម្រាប់អ្នក។
ចូរខំប្រឹងក្រោកឈរឡើង ដើម្បីកូនៗរបស់អ្នក ជួយទំនុកបម្រុងពួកគេឱ្យបានរៀនសូត្រ និងមានអនាគតល្អ នៅតទៅថ្ងៃខាងមុខ ពួកគេប្រាកដជាមើលថែ និងផ្ដល់ក្ដីស្រឡាញ់ និងផាពកក់ក្ដៅដល់អ្នកវិញជាក់ជាមិនខាន ព្រោះមានតែអ្នកប៉ុណ្ណោះ ដែលជាំឪពុកផង ម្ដាយផងសម្រាប់គេ ដូច្នេះ ការតបស្នងរបស់គេ ក៏ប្រមូលឱ្យអ្នកវិញតែម្នាក់ដូចគ្នា៕
ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok