កុំធ្វើជាមនុស្សក្បត់ ព្រោះតែចង់សងសឹកមនុស្សដែលធ្លាប់ក្បត់យើងឱ្យសោះ មិនមែនជាសេចក្ដីថ្លៃថ្នូរទេ

បេីគេក្បត់ចិត្ត​ យេីងត្រូវក្បត់គេវិញ ដេីម្បីជាការសងសឹកដែរទេ?​ ចម្លេីយគឺ​ អត់ទេ​ មនុស្សក្បត់ជាមនុស្សដែលអាត្មានិយម មិនចេះគ្រប់គ្រាន់ យល់តែក្តីសុខខ្លួនឯង មិនក្រែងចិត្តក្រែងអារម្មណ៍មនុស្សដែលស្រឡាញ់ខ្លួន​។ ប្រសិនបេីយេីងជ្រេីសរេីសយកការសងសឹកដោយក្បត់ផិតគេវិញ​ យេីងក៏មិនខុសអីពីគេនោះដែរ​។

D56de1b85bd4257923fe8dc0ded55203

ក្រែងយេីងជាមនុស្សម្នាក់ដែលធ្លាប់ទទួលអារម្មណ៍ព្រោះត្រូវគេក្បត់​មែនទេ? បេីបែបហ្នឹងហេីយ យេីងក៏ដាច់ខាតកុំក្បត់គេតបវិញ​ កុំគ្រាន់តែគំនុំផ្ទាល់ខ្លួនទៅធ្វេីបាបបេះដូងអ្នកដទៃដែលគ្នាមិនដឹងខ្យល់អី​ ក្រែងយេីងបានដឹងរួចហេីយមិនអ៊ីចឹង​ ថាអារម្មណ៍ដែលត្រូវគេយកមកលេងសេីចវាបែបណាខ្លះ​។

បេីចង់សងសឹកមនុស្សដែលក្បត់យេីង​ យេីងក៏គ្រាន់តែស្រឡាញ់ហេីយស្មោះត្រង់ជាមួយឱ្យដល់ទីបញ្ចប់ទៅ​ ព្រោះនៅទីបំផុត បន្ទាប់ពីយេីងបានដេីរចេញពីគេដោយសារអំពេីក្បត់របស់គេ​ គេនឹងត្រូវឈឺចាប់ជាងយេីងរាប់រយដង ព្រោះតែភាពស្មោះត្រង់របស់យេីង​ យេីងក៏បាត់បង់គេក៏បាត់បង់ តែបាត់បង់មិនដូចគ្នា​នោះទេ​។

58bb24efc5e9204268919179925dcdc4

យេីងគ្រាន់តែបាត់បង់មនុស្សក្បត់ស្នេហ៍ មេីលមិនឃេីញតម្លៃរបស់យេីង​ ប៉ុន្តែគេវិញបានបាត់បង់មនុស្សស្មោះត្រង់ម្នាក់ដែលស្រឡាញ់គេខ្លាំងបំផុត។ ​គិតមេីលទៅថាជាយេីង ឬគេជាគេដែលត្រូវឈឺ​ជាង? កុំព្រោះតែមនុស្សក្បត់ បែរជាបន្ទាបតម្លៃខ្លួនឯងធ្វេីជាមនុស្សក្បត់ដែរ​ ចូរមានមោទកភាពចំពោះភាពស្មោះត្រង់របស់យេីង​ ភាពស្មោះត្រង់​មិនបានធ្វេីឱ្យយេីងត្រូវឈឺ​ចាប់មួយជីវិតទេ តែមនុស្សដែលមិនចេះគ្រប់គ្រាន់ទៅវិញទេ ដែលផ្តល់ការឈឺចាប់មកឱ្យយេីង ហើយគេនឹងត្រូវទទួលយកនូវអំពើក្បត់តបទៅគេវិញនៅថ្ងៃណាមួយ។

0fea596b1accf80afc4f782238534b57

ត្រូវជឿជាក់លើសេចក្ដីល្អ និងភាពស្មោះត្រង់ វានឹងនាំយើងឱ្យជួបមនុស្សដែលល្អ ស្រឡាញ់យើងពិត និងជាគូជីវិតយើងពិតប្រាកដ ចំណែកមនុស្សដែលក្បត់យើង ច្បាស់ណាស់ថាមួយជីវិតនេះ គេគ្មានថ្ងៃបានជួបមនុស្សដែលស្រឡាញ់គេពិតនោះឡើយ ហើយជីវិតគូរបស់គេ ក៏រកកោះត្រើយឱ្យច្បាស់លាស់គ្មានដែរ៕

អត្ថបទ ៖ អេដមីន ហត់ / ក្នុងស្រុកសូមរក្សាសិទ្ធិ