ការដែលគេធ្វើល្អដាក់យើង និយាយផ្អែមដាក់យើង មិនសុទ្ធតែគេស្រលាញ់យើងទាំងអស់នោះទេ បុរសខ្លះក៏ត្រឹមតែមកលេងសើចធ្វើឲ្យយើងខូចអារម្មណ៍ឥតអំពើ ហើយបុរសខ្លះទៀតយើងរៀបនឹងស្រលាញ់ បែរជាមានចិត្តចង់ចាកចេញទៅវិញ និយាយទៅគឺមិនច្បាស់លាស់ជាមួយយើងឡើយ។
ក្នុងអត្ថបទនេះ Knongsrok ចែករំលែកនូវតិចនិក ៧ យ៉ាង ដើម្បីដឹងច្បាស់ថាបុរសម្នាក់នោះ គេត្រឹមតែមកលេងសើចនឹងយើង ហើយពុំបានស្រលាញ់យើងពិតទេ៖
៧) គេគ្រាន់ប្រើអ្នកជាឈ្នាន់ទុកពឹងពាក់
បុរសខ្លះខូចហើយស្តាប់ទៅថោកទាបបំផុតការដែលមកលេងសើចអារម្មណ៍មនុស្សស្រី ហើយធ្វើដើម្បីតែប្រយោជន៍ការងារ ឬការរកស៊ីណាមួយរបស់គេ។ អ្នកត្រូវប្រយ័ត្នឲ្យមែនទែន បើរឿងភាគច្រើនដែលគេនិយាយជាមួយអ្នក គឺទាក់ទងនឹងប្រយោជន៍របស់គេតែម្ខាងនោះ អ៊ីចឹងត្រូវប្រញាប់រាថយ។
៦) ស្គាល់អ្នកតែពេលចេញលុយ
បុរសខ្លះខូច គេសម្លឹងឃើញទ្រព្យរបស់អ្នក បែបហ្នឹងហើយពេលត្រូវទៅទិញរបស់អ្វីមួយ គេតែងតែធ្វើនិយាយហៅអ្នកទៅជាមួយ។ ដល់ពេលចេញលុយ គេធ្វើដូចជាយឺតយ៉ាវ មានការនេះមានការនោះ ហើយអ្នកក៏ចេញឲ្យជំនួសគេ។
៥) គេរត់ចោលអ្នកពេលមានបញ្ហា
ពេលអ្នកជួបទុក្ខឬមានបញ្ហាអ្វីមួយ គេតែងតែយកលេសរវល់នេះរវល់នោះ មិនបានមកសួរនាំឬពិភាក្សាជាមួយអ្នកឡើយ។
៤) គេតែងតែប្រាប់ពីរបស់ដែលគេចង់បានទៅអ្នក
អ្នកត្រូវចាំណា បុរសដែលស្រលាញ់អ្នកពិតប្រាកដ គេមិនដែលចង់បានរបស់អ្វីពីអ្នកឡើយ ដោយយូរទៅទុកឲ្យទំនាក់ទំនងរវាងអ្នកទាំងពីរបកស្រាយវាដោយខ្លួនឯង។ តែបើបុរសដែលស្គាល់មិនទាន់បានប៉ុន្មានផង អង្គុយនិយាយច្រំដែល ពីរបស់ឬសម្ភារៈណាមួយដែលគេស្រលាញ់ត្រូវការ ហើយទាមទារឲ្យអ្នកចំណាយសម្រាប់គេ នោះអ្នកមិនគួររាប់យកជាគូទៅមុខឡើយ។
៣) តែងតែឲ្យអ្នកមកជួប ជាជាងគេទៅជួបអ្នក
ខ្លាចទាំងការចំណាយលើថ្លៃធ្វើដំណើរ ឧទាហរណ៍ថាអ្នកស្ថិតនៅតំបន់ឆ្ងាយពីគេ ហើយគេតែងតែណាត់ជួបឲ្យអ្នកមកកន្លែងដែលនៅក្បែរតំបន់គេរស់នៅ។ វាមានន័យថា គេគម្រិះទាំងរឿងហ្នឹងទៅទៀត ហើយមិនចង់ឲ្យខ្លួនគេពិបាក ពោលគឺចង់ឲ្យអ្នករ៉ាប់រងទាំងស្រុង។
២) ប្រាប់ឲ្យអ្នកជួយរត់ការឲ្យ
បើអ្នកជាមនុស្សស្គាល់គេច្រើន មានទំនាក់ទំនងល្អក្នុងសង្គមទៀតនោះ ពេលខ្លះក៏គេទាក់ទងអ្នកដើម្បីប្រយោជន៍ហ្នឹងដែរ។ គេយកអ្នកជាឈ្នាន់ដើម្បីឲ្យអ្នកជួយរត់ការសួរនាំរឿងសំខាន់ ដែលមានប្រយោជន៍ណាមួយសម្រាប់គេ។
១) ពេលមានទុក្ខរត់រកយើង
ពេលគេមានទុក្ខ គេត្រូវការអ្នកកំដរអារម្មណ៍ ត្រូវការភាពកក់ក្តៅ គេមករកយើងហើយ តែពេលគេសប្បាយគេនៅជាមួយអ្នកផ្សេង។ ចំណុចហ្នឹងក៏អ្នកត្រូវប្រយ័ត្ន ហើយមើលឲ្យល្អិតល្អន់ដែរ មុននឹងដាក់ចិត្តដាក់បេះដូងប្រគល់ឲ្យគេ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក