ចែក​គ្នា​បាន​ដឹង! បើ​ចេញ​អាការៈ​ ៤ នេះ កុំ​ទៅ​ងូត​ទឹក​ឲ្យ​សោះ ប្រយ័ត្ន​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ស្លាប់​មួយ​រំពេច

បើ​អ្នក​ស្ថិត​ក្នុង​អាការៈ​បែប​នេះ ហាម​ផ្តាច់​កុំ​ទៅ​ងូត​ទឹក​ឲ្យ​សោះ ព្រោះ​អ្នក​ប្រឈម​នឹង​ជួប​បញ្ហា​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ហើយ​បណ្តាល​ឲ្យ​អ្នក​បាត់បង់​អាយុ​ជីវិត​ត្រឹម​មួយ​រំពេច៖

៤) ពេល​មាន​អាការៈ​វិល​មុខ​ខ្លាំង

Shutterstock_1273303843

នៅ​ពេល​ដែល​អ្នក​ចាប់ផ្តើម​វិល​មុខ ឬ​ឈឺ​ក្បាល មិន​ចុះ​ថមថយ​ទាល់​តែ​សោះ​នោះ វា​អាច​ជា​រោគ​សញ្ញា​នៃ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​មួយ​ហើយ។ វា​មាន​ន័យ​ថា​ពេល​នេះ​ខួរ​ក្បាល​កំពុង​ត្រូវ​ការ​អុកស៊ីសែន​ជា​ខ្លាំង ហើយ​បើ​អ្នក​អូស​បន្លាយ​ពេល​មិន​រត់​រក​ការ​ព្យាបាល នោះ​នឹង​ប្រឈម​ការ​ប៉ះពាល់​ដល់​អាយុ​ជីវិត​ធ្ងន់ធ្ងរ។

បើ​ជួប​អាការៈ​បែប​នេះ ហាម​ផ្តាច់​កុំ​ទៅ​ងូត​ទឹក គិត​ថា​ងូត​ហើយ​ស្វាង​ឲ្យ​សោះ ព្រោះ​វា​អាច​នឹង​ទាញ​ស្ថានភាព​ឲ្យ​កាន់​តែ​អាក្រក់​លើស​ដើម។

៣) ពេល​ដែល​អស់​កម្លាំង គ្រុន​ក្តៅ និង​សម្ពាធ​ឈាម​ធ្លាក់​ចុះ

Increase Low Blood Pressure

ប្រសិន​បើ​អ្នក​ឃើញ​ថា​ខ្លួន​មិន​សូវ​ស្រួល​ខ្លួន ដោយ​មាន​អាការៈ​ដូច​ជា​ត្រជាក់​ក្តៅៗ ហើយ​សម្ពាធ​ឈាម​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង​នោះ ក៏​អ្នក​មិន​គួរ​ងូត​ទឹក​ភ្លាមៗ​ដែរ ព្រោះ​ជា​ទូទៅ​សីតុណ្ហភាព​នៃ​ទឹក​នឹង​ធ្វើ​ឲ្យ​ស្ថានភាព​កាន់​តែ​ចុះ​ទ្រុឌទ្រោម រាងកាយ​កាន់​តែ​បាក់ស្បាត ហើយ​ងាយ​នឹង​បាត់បង់​ជីវិត​ត្រឹម​មួយ​ពព្រិច​ភ្នែក។

២) ពេល​ស្រវឹង

Ice_screenshot_20210509 153752

ប្រសិន​បើ​អ្នក​ស្រវឹង​ជោគ​ខ្លួន ហើយ​ទៅ​ងូត​ទឹក នឹង​នាំ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ស្រវឹង​លើស​ដើម ហើយ​អាច​នាំ​ឲ្យ​ក្អួត ឬ​ដួល​សន្លប់​នៅ​ក្នុង​បន្ទប់​ទឹក ដោយ​មិន​ដឹង​ខ្លួន។

ជា​ពិសេស​គឺ​អ្នក​ដែល​ងូត​ទឹក​ត្រជាក់ វា​មិន​ជួយ​ឲ្យ​អ្នក​ស្វាង​ពី​ជាតិ​សុរា​នោះ​ទេ ផ្ទុយ​ទៅ​វិញ​នឹង​បណ្តាល​ឲ្យ​សរសៃ​ឈាម​មាន​ការ​ចុះ​ខ្សោយ ងាយ​នឹង​ផ្តាសាយ ហើយ​ក៏​អាច​ឈាន​ទៅ​ដល់​ការ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ផង​ដែរ។

១) នៅ​ពេល​ដែល​លេច​ចេញ​អាការៈ​នៃ​ជំងឺ​ដាច់​សរសៃ​ឈាម

Ice_screenshot_20210509 153800

ក្នុង​កំឡុង​រដូវ​ក្តៅ​នេះ គឺ​ជា​ទូទៅ​ងាយ​នឹង​ជួប​បំផុត ដោយ​វា​នាំ​ឲ្យ​ចង្វាក់​បេះដូត​លោត​ខ្លាំង​ជាង​ធម្មតា ងាយ​នឹង​ឆាប់​ញ័រទ្រូង ឆាប់​អស់​កម្លាំង ឆាប់​វិល​មុខ​ជា​ដើម។ ពេល​អ្នក​ជួប​បញ្ហា​នេះ វា​នឹង​បើក​រន្ធ​ញើស​រីក​ធំ ហើយ​បើ​ទឹក​ត្រជាក់​ជ្រាប​ចូល​ច្រើន ក៏​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត​ផង​ដែរ។ ល្អ​បំផុត​គួរ​អង្គុយ​ឲ្យ​ដល់​ចុះ​សីតុណ្ហភាព​រាងកាយ​សិន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក