ប្រសិនអ្នកចង់បានអាយុវែង ត្រូវចងចាំថាផ្នែកទាំង ៣ នេះលើរាងកាយ ចាំបាច់ត្រូវសម្អាតឲ្យបានដិតដល់ និងស្អាតជាប្រចាំ ដើម្បីទទួលបានសុខភាពល្អ៖
៣) ផ្នែកក្លៀក
ជាកន្លែងដែលផ្ទុកបាក់តេរីច្រើនបំផុតមួយលើរាងកាយ បែបនេះត្រូវតែសម្អាតឲ្យបានដិតដល់ជាប្រចាំ ជាពិសេសរៀងរាល់ពេលងូតទឹក គឺមិនត្រូវចន្លោះផ្នែកមួយនេះឡើយ។
២) ផ្នែកកំភួនជើង
កំភួនជើងគឺជាផ្នែកមួយដែលអ្នកត្រូវសម្អាតជាចាំបាច់ដូចគ្នា ព្រោះវាជាផ្នែកទ្រទ្រង់ទម្ងន់នៃរាងកាយ ហើយប្រសិនអ្នកជាមនុស្សអង្គុយញឹកញាប់ ឬអង្គុយច្រើនផងនោះ កំភួនជើងគឺងាយនឹងឈឺចាប់ ព្រោះពេលអ្នកអង្គុយឈាមនឹងរត់ចុះមកក្រោម ហើយបណ្តាលឲ្យអ្នកស្ពឹកជើងឬហើមជើង។
តាមអ្នកជំនាញ ពេលងូតទឹកអ្នកត្រូវតែឧស្សាហ៍ដុសសម្អាត ហើយម៉ាស្សាថ្នមៗ ដើម្បីឲ្យចរាចរឈាមត្រលប់មកភាពប្រក្រតីវិញ។ ទន្ទឹមនេះពេលអ្នកសម្អាតកំភួនជើងបានស្អាតនោះ វាក៏នឹងជួយឲ្យរាងកាយអ្នកមិនសូវឈឺ ហើយមានផាសុកភាពផងដែរ។
១) ផ្នែកម្រាមជើង
យោងតាមអ្នកជំនាញបានឲ្យដឹងថា ការសម្អាតផ្នែកប្រអប់ជើង ម្រាមជើង គឺជារឿងដែលអ្នកត្រូវធ្វើជាប្រចាំ ព្រោះវាក៏មានពាក់ព័ន្ធនឹងចរន្តឈាមក្នុងរាងកាយអ្នកផងដែរ។ បែបនេះគួរដុសសម្អាត និងធ្វើការម៉ាស្សាថ្នមៗផង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក