គិត​បន្តិច ហើយ​ជ្រើសរើស​ស្លាប​បក្សី​មួយ ដើម្បី​ស្គាល់​ពី​ខ្លួន​ឯង​កាន់​តែ​ច្បាស់

តាម​រយៈ​ការ​តេស្ត​បែប​វិទ្យាសាស្រ្ត​មួយ​នេះ ចូរ​អ្នក​ជ្រើសរើស​ស្លាប​បក្សី​មួយ​ក្នុង​ចំណោម​ស្លាប​បក្សី​ទាំង ៥ ដើម្បី​ទម្លាយ​ថា តើ​អ្នក​ជា​មនុស្ស​ប្រភេទ​ណា? ចូរ​ផ្ទៀងផ្ទាត់​ចម្លើយ​នៅ​ខាង​ក្រោម៖

ស្លាប​បក្សី​ទី ១

1

សន្តិភាព និង​ភាព​ស្ងប់ស្ងាត់​ជា​អ្វី​ដែល​អ្នក​ចង់​បាន​បំផុត ហើយ​អ្នក​ជា​មនុស្ស​ដែល​ចូលចិត្ត​ជួយ​យក​អាសា​អ្នក​ដទៃ ហើយ​មិន​ងាយ​និយាយ​ថា​ "ទេ" នោះ​ទេ ឲ្យ​តែ​គេ​ពឹង។

អ្នក​ដទៃ​មើល​មក​ពេល​ខ្លះ​គិត​ថា​អ្នក​ជា​មនុស្ស​ទន់​ខ្សោយ តែ​ធាតុ​ពិត​នេះ​ជា​ចរិត​ទន់ភ្លន់​របស់​អ្នក ដែល​អ្នក​គោរព​ទៅ​ពួក​គេ​ប៉ុណ្ណោះ។ អ្នក​មាន​មិត្តភ័ក្ដិ​ច្រើន​ក្នុង​ជីវិត ហើយ​នោះ​ក៏​កើត​ឡើង​ដោយសារ​តែ​អ្នក​ចូលចិត្ត​យក​ចិត្ត​ទុក​ដាក់​លើ​អ្នក​ដទៃ។

ស្លាប​បក្សី​ទី ២

2

អ្នក​ជា​មនុស្ស​ដែល​ងាយ​នឹង​សម្រប​ខ្លួន និង​ឆាប់​រៀនសូត្រ​យល់​ពី​រឿង​ណា​មួយ​បាន​លឿន​ខ្លាំង​ណាស់។

យ៉ាង​ណា​ពេល​ខ្លះ​អ្នក​មិន​សូវ​ចូលចិត្ត​មាន​មនុស្ស​នៅ​ក្បែរ​ច្រើន​ឡើយ ហើយ​ក៏​ចូលចិត្ត​ដក​ខ្លួន​ចេញ​ពី​ការ​ជួបជុំ​មិត្តភ័ក្ដិ​អី​ជា​ដើម ​ព្រោះ​អ្នក​ច្រើន​តែ​យក​ពេល​នោះ​ទៅ​ស្គាល់​ពី​ខ្លួន​ឯង​ឲ្យ​កាន់​តែ​ច្បាស់​ជាង​មុន ដោយ​ចូលចិត្ត​អង្គុយ​ ហើយ​គិត​នូវ​ផែនការណ៍ ឬ​ការងារ​អ្វី​ថ្មី​មួយ​ដោយ​ឯកឯង មិន​សូវ​ចង់​មាន​មនុស្ស​ច្រើន​ឡើយ។

ស្លាប​បក្សី​ទី ៣

3

ភាព​ឯករាជ្យ​គឺ​ជា​ចំណុច​លេចធ្លោ​របស់​អ្នក អ្នក​តែងតែ​ដើរ​តាម​គោលដៅ និង​ក្តីសុបិន្ត​នៃ​ជីវិត​របស់​អ្នក ដោយ​មិន​សូវ​ខ្វាយខ្វល់​ពី​សម្តី​របស់​អ្នក​ដទៃ​ពេក​នោះ​ទេ។ បើ​អ្នក​ដួល ក៏​ងាយ​នឹង​ងើប​មក​វិញ​ដោយ​ខ្លួន​ឯង​បាន​ស្រួល​ដែរ ហើយ​អ្នក​មិន​ខ្លាច​នឹង​ខុស​នោះ​ទេ ព្រោះ​អ្នក​ពេញ​ចិត្ត​នឹង​យក​កំហុស​មក​ធ្វើ​ជា​បទពិសោធន៍។

អ្វី​ដែល​អ្នក​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បន្តិច គឺ​ការ​ជ្រើសរើស​មិត្តភក្តិ ព្រោះ​មាន​មនុស្ស​ជា​ច្រើន​គេ​មិន​យល់​ច្បាស់​ពី​អ្នក​ឡើយ ដែល​ពេល​ខ្លះ​គេ​គិត​ថា​អ្នក​ទន់​ខ្សោយ តែ​ការ​ពិត​អ្នក​ជា​មនុស្ស​ដែល​ពោរពេញ​ដោយ​ភាព​ជា​អ្នក​ដឹកនាំ​ខ្ពស់។

ស្លាប​បក្សី​ទី ៤

4

អ្នក​មាន​ការ​ស្រមើស្រមៃ​ខ្ពស់ ហើយ​មាន​សមត្ថភាព​ក្នុង​ការ​ប្រឈម​គ្រប់​បញ្ហា ដោយ​មិន​ខ្លាច​រអា​ឡើយ។ អ្នក​ឆ្លាត​ក្នុង​ការ​រក​ដំណោះស្រាយ​បាន​លឿន និង​ចេះ​ទាញ​រឿង​ធំ​ឲ្យ​ក្លាយ​ជា​រឿង​តូច។

យ៉ាង​ណា​អ្នក​ពេល​ខ្លះ​ទាមទារ​ចង់​បាន​ភាព​ល្អឥតខ្ចោះ​គ្រប់​រឿង​ពេក នាំ​ឲ្យ​ខ្លួន​ឯង​ទទួល​រង​សម្ពាធ​បន្តិច បែប​នេះ​យើង​សូម​ណែនាំ​ឲ្យ​អ្នក​គួរ​តែ​ឆ្លៀត​ពេល​សម្រាក ហើយ​ពេញ​ចិត្ត​នូវ​អ្វី​ដែល​ខ្លួន​មាន​ឲ្យ​បាន​ច្រើន។

ស្លាប​បក្សី​ទី ៥

5

ចរិត​រឹងមាំ រឹង​ទទឹង ជា​ចរិត​ពី​កំណើត​របស់​អ្នក ដែល​ពិបាក​នឹង​កែ​បាន តែ​អ្នក​ជា​មនុស្ស​ដែល​មាន​ការ​ច្នៃប្រឌិត​ខ្ពស់ ទើប​ពេល​ខ្លះ​មិន​ចូលចិត្ត​ស្តាប់​យោបល់​អ្នក​​ដទៃ។ យ៉ាង​ណា​ការ​គិត​របស់​អ្នក​ពេល​ខ្លះ​ក៏​ល្អ​ជាង​អ្នក​ដទៃ​ច្រើន​ដែរ តែ​រឿង​មួយ​ផ្នែក​តូច​ក៏​អ្នក​គួរ​តែ​ទទួល​យក​យោបល់​ពី​គេ។

អ្នក​មាន​ញាណ​ពិសេស​មួយ ដោយ​អ្នក​តែងតែ​អាច​ដឹង​ពី​ការ​គិត​របស់​មនុស្ស​មួយ​ចំនួន ដោយ​ត្រឹម​តែ​និយាយ​ជាមួយ​ពួក​គេ​បន្តិច ឬ​មើល​ត្រឹម​ទឹក​មុខ​របស់​ពួក​គេ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក